ការវិនិយោគ​លើរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី

អេមីរ៉ាតអារ៉ាប់រួមដាក់ទុនជិត ២៣ ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ីសម្រាប់គម្រោងគាំទ្រការសាងសង់រដ្ឋធានីថ្មី


មហិច្ឆតាសាងសង់រដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី ហាក់មានពន្លឺទៅមុខកាន់តែប្រសើជាងមុន នៅពេលដែលទើបទទួលបានការវិនិយោគពីអេមីរ៉ាតអារ៉ាប់រួមជិត ២៣ ពាន់លានដុល្លារអាមេរិក លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពល ខណៈដែលឥណ្ឌូនេស៊ីកំពុងខិតខំស្វែងរកទុនវិនិយោគលើរដ្ឋធានីថ្មីនេះយ៉ាងខ្លាំង។
ឥណ្ឌូនេស៊ីត្រៀមជាង ៤០០ ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេស ក្នុងរដ្ឋាភិបាលអាណត្តិថ្មី (The Jakarta Post)
ដោយ

អេមីរ៉ាត​អារ៉ាប់រួម នឹង​វិនិយោគ​២២,៨ ពាន់លានដុល្លារអាមេរិក នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ ដែលត្រូវបាន​បង្កើតឡើង​ដោយ​ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី លោក Jok Widodo ខណៈដែល​ប្រទេសតំបន់អាស៊ី​អាគ្នេយ៍មួយនេះ កំពុង​ស្វែរក​ហិរញ្ញវត្ថុ​រាប់ពាន់​លាន​ដុល្លារអាមេរិក សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពល។ នេះបើយោងតាម​ការរាយការណ៍​ពី​សារព័ត៌មាន Bloomberg។

អេមីរាត អារ៉ាប់រួម គ្រោងនឹង​វិនិយោគ​នៅក្នុង​ការសាងសង់​រដ្ឋធានីថ្មី​របស់​ឥណ្ឌូនេស៊ី ហើយក៏​នឹង​អភិវឌ្ឍ​អចលនទ្រព្យនៅក្នុង​ខេត្តអាសេសនៃប្រទេសនេះផងដែរ។ នេះបើតាម​ការ​អះអាង​របស់លេខាធិការ​គណៈ​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី។

កិច្ចព្រមព្រៀងវិនិយោគនេះ នឹង​គ្របដណ្ដប់លើ​វិស័យថាមពល និង​ទូរគមនាគមន៍ ដែលត្រូវបាន​ចុះហត្ថលេខា​នៅអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី ទៅកាន់​រដ្ឋធានី​អាប៊ុយដាប៊ី នៃអេមីរ៉ាត​អារ៉ាប់រួម ដែលបានជួប​ជាមួយនឹង​ព្រះអង្គម្ចាស់​ មហាមេត ប៊ីន សៃយាត់ អៃ ណាយ៉ាន់។

លោកវីដូដូ ដែល​ទើបតែបាន​ជាប់ឆ្នោតថ្មី​អាណត្តិទី ២នោះ បានប្ដេជ្ញាចិត្ត ក្នុងការសម្រេច​មហិច្ឆតា​ការកសាសង​ហេដ្ឋារចនាសម្ព័ន្ធរដ្ឋធានីថ្មី ដែលនឹង​ត្រូវការថវិកាជាង ៤០០ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីធ្វើទំនើបកម្ម​ប្រជុំកោះ ដែលមាន​ប្រជាជនជាង ២៦០ លាននាក់។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោកប្រធានាធិបតី​ឥណ្ឌុនេស៊ីនោះដែរ ក៏មាន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៦ រវាង​ប្រទេសឥណ្ឌូនេស៊ី និង​អេមីរ៉ាត អារ៉ាប់រួម។ ក្នុងនោះ មាន​១១ កិច្ចព្រមព្រៀង ទាក់ទង​នឹង​អាជីវកម្ម​ប្រេង និងហ្គាស, គីមីឥន្ធនៈ កំពង់ផែ និងទូរគមនាគមន៍។

លើសពីនេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​អញ្ជើញ​ព្រះអង្គម្ចាស់​អេមេរ៉ាតអារ៉ាប់រួម ចូលរួម​ជាមួយ​ក្រុម​ថ្នាក់ដឹកនាំ​ធ្វើជា​ក្រុមប្រឹក្សាភិបាល​ ក្នុងការ​កសាង​រដ្ឋធានីថ្មី​របស់ឥណ្ឌូនេស៊ីនេះផងដែរ។

ប្រធានាធិបតី​ឥណ្ណូនេស៊ី បានចាត់ទុកការចុះកិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នឹងកាន់តែ​មានភាព​រឹងមាំ​ខ្លាំងឡើង។ លោកបាន​និយាយថា «យើង​នឹង​ចាប់ផ្ដើម​នូវយុគ្គសម័យថ្មី នៃទំនាក់ទំនង​កាន់តែជិតស្និទ រវាង​ប្រទេស​ទាំងពីរ គឺប្រទេសឥណ្ឌូនេស៊ី និងអេមេរ៉ាត អារ៉ាប់រួម»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារក្នុងស្រុក និងក្រៅប្រទេស សម្រាប់ផលិតផលផ្លែឈើ

ព័ត៌មាន
រដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្មបានត្រៀមនូវយុទ្ធសាស្ត្ររួចរាល់ហើយ ក្នុងការជួយជំរុញទីផ្សារ ជូនដល់កសិករដាំដុះផ្លែឈើទាំងទីផ្សារក្នុងស្រុក…

អង្គការ​លីកាដូ សំណូមពរ​ឱ្យ​តុលាការ​ចាក់​ផ្សាយ​ការ​ជំនុំ​ជម្រះ​​លោក កឹម សុខា នៅ​ខាង​ក្រៅ

ព័ត៌មាន
អង្គការ​សិទ្ធិមនុស្ស លីកាដូ នៅថ្ងៃ​អង្គារ ទី១៤ ខែមករា ឆ្នាំ២០២០​នេះ បាន​សំណូមពរ​ឱ្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ធ្វើការ​ចាក់​ផ្សាយ​ការ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ