អង្គភាពសារព័ត៌មាន ខេមបូណូមីស

អង្គភាពសារព័ត៌មាន ខេមបូណូមីស រៀបចំព្រឹត្តិការណ៍ «ដាំដើមកោងកាង ដើម្បីនិរន្ដរភាពបរិស្ថាន និងជីវៈចម្រុះសមុទ្រ»


ដោយមើលឃើញពីសារៈសំខាន់របស់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រ ក្នុងការជួយលើកកម្ពស់និរន្ដរភាពបរិស្ថាន និងជីវៈចម្រុះសមុទ្រ ថ្នាក់ដឹកនាំ និងសហការីរបស់អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ទាំងអស់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ បានរៀបចំព្រឹត្តិការណ៍ ដាំដើមកោងកាង នៅតំបន់អភិរក្ស នៃសហគមន៍ត្រពាំងសង្កែ ខេត្តកំពត ដើម្បីបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សា និងការគាំពារដល់បរិស្ថាន។
អង្គភាពសារព័ត៌មាន ខេមបូណូមីស
ដោយ
អំពី Cambonomist

លោក ស៊ឺន សាយ អគ្គនាយក ​នៃអង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលខេមបូណូមីស បានរៀបចំព្រឹត្តិការណ៍ដាំដើមកោងកាងនេះឡើង ដើម្បីជាការបំផុសស្មារតី និងចូលរួមចំណែកក្នុងសកម្មភាពការថែរក្សាស្រឡាញ់ការពារបរិស្ថាន។ លោកបានបន្ថែមថា ខេមបូណូមីស មិនត្រឹមតែជាស្ថាប័នសារព័ត៌មានសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលផ្ដល់នូវខ្លឹមសារព័ត៌មានច្បាស់លាស់ ស៊ីជម្រៅ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់ជាប្រយោជន៍ ដល់សង្គមជាតិ​ប៉ុណ្ណោះទេ ប៉ុន្ដែ អង្គភាពសារព័ត៌មាន​សេដ្ឋកិច្ចឈានមុខគេ​មួយនេះ ក៏តែងតែបាន​ចូលរួម​ផ្សព្វផ្សាយ និងចូលរួមក្នុងសកម្មភាពផ្សេងៗជាច្រើន​ទាក់ទងនឹងបរិស្ថានផងដែរ។

លោក ស៊ឺន សាយ បានមានប្រសាសន៍ថា «យើងពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានក្លាយជា​ចំណែកមួយ នៅក្នុងការ​ជួយដល់បរិស្ថាន ពិសេស​ការដាំដើមកោងកាងនេះ ព្រោះដូចយើង​ដឹងហើ​យថា ព្រៃកោងកាង មិនត្រឹមតែជាជម្រកមច្ឆាសមុទ្រនោះទេ ប៉ុន្ដែ វាមាន​តួនាទីដ៏សំខាន់ ក្នុងការទប់​នឹងបញ្ហា​​ធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែង​នៃការកើនឡើង​​នៃកម្ពស់​ទឹកសមុទ្រ ហើយវាក៏ជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រ​មកលើដី​ធម្មជាតិ​ផងដែរ។»

អគ្គនាយកអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស រូបនេះ ក៏បានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ​ចូលរួម​​នៅក្នុងសកម្មភាពជួយថែរក្សាការពារដល់បរិស្ថាន​ឲ្យបានផុសផុលថែមទៀត ដើម្បីចូលរួមស្ដារ និងបង្កើត​បាននូវប្រព័ន្ធអេកូឡូស៊ីដ៏ល្អ សម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិនានា។

លោក ស៊ឺន សាយ បានបញ្ជាក់បន្ថែមថា «យើងនឹងបន្តចូលរួមចំណែករាល់សកម្មភាពទាំងឡាយណា​ដែលជួយដល់សង្គមជាតិ និងជាពិសេស​តាមរយៈសកម្មភាពផ្សព្វផ្សាយ​ព័ត៌មានដែលមានវិជ្ជាជីវៈ​ត្រឹមត្រូវច្បាស់លាស់ ដើម្បីជាប្រយោជន៍ដល់ប្រជាជន សង្គម និង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ព្រឹត្តិការណ៍ដាំដើមកោងកាងរបស់អង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស ក៏មានការចូលរួមគាំទ្រ​យ៉ាង​ពេញទំហឹង​ពីសំណាក់ក្រុមហ៊ុន ដែលជាដៃគូសហការដ៏ល្អរបស់ខេមបូណូមីស រួមមាន៖

១) ធនាគារ អេស៊ីលីដា ជាប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារខ្មែរ ដំបូងគេ ដែលបានអភិវឌ្ឍនូវសេវាធនាគារឌីជីថល អេស៊ីលីដា ម៉ូបាល ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៤លាននាក់។

២) ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស (Vireak Buntham Express Travel & Logistic) ជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន និងបញ្ញើរហ័សដ៏ធំ និងឈានមុខគេនៅកម្ពុជា។

៣) ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ Made in Cambodia ដ៏ធំជាងគេ និងមានស្ដង់ដារខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក។

៤) ក្រុមហ៊ុន ស៊ីភីអែល (CPL Cambodia Properties Limited) ជាក្រុមហ៊ុនផ្ដល់សេវាទិញលក់ និងវាយតម្លៃអចលនទ្រព្យដ៏ធំដំបូងគេនៅកម្ពុជា។

សូមបញ្ជាក់ជូនថា បើតាមទិន្នន័យពីក្រសួងបរិស្ថាន ប្រទេសកម្ពុជាមានព្រៃកោងកាងសរុប​ប្រមាណជិត ៦ម៉ឺនហិកតា ដែលក្នុងនោះ មានភាគច្រើននៅក្នុងខេត្តកោះកុង, ព្រះសីហនុ, កំពត និង កែប។ ព្រៃកោងកាង ជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពលទឹកជោនាចពីសមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដីគោក។ ព្រៃកោងកាងជាសម្បត្តិ​ធម្មជាតិ​មហាសាល សម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជនដែលរស់នៅ និងប្រកបមុខរបរ​អ្នកនេសាទ​តំបន់សមុទ្រ៕




អត្ថបទបន្ទាប់


គ្រឹះស្ថានធនាគារគាំទ្រលើការបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកនៅត្រឹម៨%

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានឯកភាពគាំទ្រគំនិតផ្តួចផ្តើមលើការបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ