សហគ្រិនខ្មែរ ប្រកាសបើកទទួលពាក្យប្រកួតពានរង្វាន់ សហគ្រាសធុនតូច និងមធ្យម ២០២៣ ហើយ
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២៣ (Khmer Enterprise SMEs Awards Competition ២០២៣) កំពុងប្រកាសបើកទទួល…
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងសម្រាប់ដឹកជញ្ជូនកម្មករ-កម្មការិនី ទៅលេងស្រុកកំណើតឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តម នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នាពេលកន្លងទៅរដ្ឋបានចំណាយថវិកាប្រមាណជាង៦០ម៉ឺនដុល្លារ សម្រាប់ការដឹកជញ្ជូនពលរដ្ឋទាំងទៅទាំងមក ខណៈការចំណាយនេះ ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកថា ជាគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយនឹងបន្តគោលនយោបាយនេះជាបន្តទៀតផងដែរ៕
អត្ថបទ ៖ បូ ដូឡា