ឧស្សាហកម្មរ៉ែមាសកម្ពុជា ៣ឆ្នាំចម្រាញ់មាសបានជាង ៦,៧តោន

ក្រុមហ៊ុនចម្រាញ់មាសដ៏ធំជាងគេនៅកម្ពុជា ចម្រាញ់មាសបានជាង ៦,៧តោន ក្រោយដំណើរការ ៣ឆ្នាំ


ក្រុមហ៊ុនរុករករ៉ែមាសដ៏ធំបំផុតនៅកម្ពុជា រឺនេសង់ មីនើរ៉ល ចម្រាញ់បានមាសគុណភាព៩០%សរុបជាង ៦,៧តោនហើយ ក្រោយដំណើរការបានប្រហែល៣ឆ្នាំ។ នេះបើតាមការអះអាងរបស់ក្រសួងរ៉ែ និងថាមពល ដែលបានបញ្ជាក់បន្ថែមថា សមិទ្ធផលរោងចក្រចម្រាញ់មាសនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុនចម្រាញ់មាសដ៏ធំជាងគេនៅកម្ពុជា ចម្រាញ់មាសបានជាង ៦,៧តោន ក្រោយដំណើរការ ៣ឆ្នាំ
ដោយ

ក្រោយពីបើកដំណើរការរោងចក្រចម្រាញ់រ៉ែមាសតម្លៃ១២០លានដុល្លារនៅកម្ពុជា បានប្រមាណ ៣ឆ្នាំ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនអូស្ត្រាលី រឺនេសង់ មីនើរ៉ល បានចម្រាញ់រ៉ែមាសគុណភាព៩០% បានសរុបដល់ទៅជាង ៦ពាន់៧រយគីឡូក្រាមហើយ។

បច្ចុប្បន្ន រោងចក្រនេះ កំពុងប្រតិបត្តិការរោងចក្ររបស់ខ្លួននៅតំបន់អាជីវកម្មរ៉ែមាសអូខ្វាវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្ដល់ការងារសរុបចំនួន ៤៣៤នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ និងជនបរទេសមាន ៨៧នាក់។

ក្រសួងរ៉ែ និងថាមពល បានអះអាងថា សមិទ្ធផលរោងចក្រឧស្សាហកម្មរ៉ែមាសនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា រោងចក្រចម្រាញ់រ៉ែមាសរបស់ ក្រុមហ៊ុនអូស្ត្រាលី រឺនេសង់ មីនើរ៉ល មានសមត្ថភាពអាចផលិតមាសសុទ្ធបានរហូតដល់៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ប្រាក់ចំណូលដុល(ចំណូលមិនទាន់ទូទាត់ការចំណាយ) ជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុង១ឆ្នាំ។

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនជិត១០ ដើម្បីរុករក និងចម្រាញ់រ៉ែមាសនៅកម្ពុជា។ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុនអូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត មួយប៉ុណ្ណោះ ដែលបានបើករោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយនៅកម្ពុជា។

បើតាមអគ្គនាយកដ្ឋានធនធានរ៉ែ ខេត្តដែលមានសក្ដានុពលលើវិស័យរ៉ែមាស មានដូចជា មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ធំ ព្រះវិហារ និងបាត់ដំបង ជាដើម៕




អត្ថបទបន្ទាប់


តើសម្តេចតេជោ ហ៊ុន សែន មើលឃើញពីគុណប្រយោជន៍អ្វីខ្លះរបសសមាគមឧកញ៉ាកម្ពុជា?

ដូចការគ្រោងទុក សមាគមឧកញ៉ាកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី ១០ ខែមិថុនា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ…

រាជរដ្ឋាភិបាលបង្កើតក្រុមការងារអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានសមាសភាពរហូតដល់៣៥រូប ដើម្បីដំណើរអនុវត្តគម្រោងផ្លូវនាវានាចរណ៍«ព្រែកជីកហ្វូណត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ