ដំណាំស្វាយចន្ទី

តើមានកត្តាអ្វីជំរុញឱ្យការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ទៅវៀតណាម កើនឡើង៣៧% នៅ៥ខែឆ្នាំនេះ?


ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ទោះបីបាតុភូតអែលនីណូ ធ្វើឱ្យមានអាកាសធាតុក្តៅខ្លាំងបានគំរាមកំហែងដល់ទិន្នផលស្វាយចន្ទីឱ្យធ្លាក់ចុះក៏ពិតមែន ប៉ុន្តែមិនបានរារាំងដល់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានោះទេ។ ជាក់ស្តែងនៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារវៀតណាម បានជាង៦៦ម៉ឺន៧ពាន់តោន មានការកើនឡើង៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើមានកត្តាអ្វីជួយជំរុញឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា ទៅទីផ្សារវៀតណាម មានការកើនឡើងខ្ពស់បែបនេះ?
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ៧១ម៉ឺន៦ពាន់តោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាម បានចំនួន៦៦ម៉ឺន៧ពាន់តោន មានការកើនឡើង៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ស្មើនឹង៨៥១លានដុល្លារ។

ប្រធានសមាគមរូបនេះ បានអះអាងថា កត្តាដែលជំរុញឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមកើនឡើងនេះ គឺដោយសារផ្ទៃដីដាំដុះដំណាំស្វាយចន្ទីកម្ពុជា នៅឆ្នាំនេះ មានការកើនឡើង គួបផ្សំការផលិតគ្រាប់ស្វាយចន្ទីនៅទ្វីបអាហ្វ្រិក បានជួបការគំរាមកំហែងពីបញ្ហាអាកាសធាតុ ស្របពេលប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតស្វាយចន្ទីជាប់លេខ១លើពិភពលោកបានផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីរបស់ខ្លួនបណ្ដោះអាសន្នដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃក្នុងស្រុក។ ម្យ៉ាងទៀត ការផ្អាកការលក់គ្រាប់ស្វាយចន្ទីកាលពីខែកុម្ភៈ និងមីនា កន្លងទៅដោយសារតម្លៃទាប និងចាំលក់ពេលមានតម្លៃខ្ពស់ ក៏ជាកត្តាជំរុញឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅ៥ខែកន្លងមកនេះមានការកើនឡើងផងដែរ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បានគូសបញ្ជាក់ផងដែរថា ទន្ទឹមនឹងការនាំចេញមានការកើនឡើងតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារបច្ចុប្បន្នក៏បានហក់ឡើងដូចគ្នាដែរ ក្នុងនោះគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមអាចលក់បានប្រមាណជាង១ពាន់៧រយដុល្លារក្នុងមួយតោន។ ទោះបីបាតុភូតអែលនីណូ ដែលបង្កឱ្យអាកាសធាតុក្តៅខ្លាំងបានគំរាមកំហែងដល់ទិន្នផលស្វាយចន្ទីឱ្យធ្លាក់ចុះក៏ពិតមែន តែប្រធានសមាសគមរូបនេះអះអាងថា សមាជិករបស់សមាគមដែលបានអនុវត្តតាមណែនាំរបស់អ្នកជំនាញបានរួចផុតពីឥទ្ធិពលអែលនីណូ ហើយទិន្នផលគ្រាប់ស្វាយចន្ទីរបស់ពួកគេមួយចំនួន ក៏មានការកើនឡើងផងដែរ។

​សូមជម្រាបថា នៅក្នុងឆ្នាំនេះដំណាំស្វាយចន្ទីនៅកម្ពុជា បានរងការគំរាមកំហែងពីបាតុភូតអែលនីណូ បង្កឱ្យមានការខូចខាតដល់ផ្លែ ផ្កា និងធ្លាក់ចុះទិន្នផលជាដើម។ តាមរយៈការគំរាមកំហែងនេះបានជំរុញឱ្យសមាគមស្វាយចន្ទីកម្ពុជាព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ អាចនឹងធ្លាក់ចុះចន្លោះពី១០% ទៅ៣០% បើធៀបនឹងឆ្នាំ២០២៣៕

None



អត្ថបទបន្ទាប់


ធនាគារប្រ៊ីដ គាំទ្រដល់កុមារដែលងាយរងគ្រោះនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងដើម្បីលើកកម្ពស់ការរួបរួមគ្នាជាអន្តរជាតិ ការយល់ដឹងរបស់កុមារទូទាំងពិភពលោក និងការលើកកម្ពស់…

តើអ្នកជំនាញយល់ឃើញបែបណាចំពោះប្រតិបត្តិការរបស់មន្រ្តីគយចុះចាប់ និងដកហូតទូរសព្ទពីអាជីវករ?

ការចុះធ្វើប្រតិបត្តិការរបស់មន្ត្រីគយលើទីតាំងធ្វើអាជីវកម្មលក់ទូរសព្ទមួយចំនួនក្នុងខេត្តត្បូងឃ្មុំ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងស្រទាប់មហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ