សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ពិភាក្សាលើខ្លឹមសារប្រធានបទសំខាន់ ៣ ជាមួយរដ្ឋមន្ត្រីក្រសួងដែនដី ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យសំណង់ និងអចលនទ្រព្យ


សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម និងអ្នកឧកញ៉ា សៀ ឫទ្ធី ជាអនុប្រធានសមាគម រួមទាំងថ្នាក់ដឹកនាំសមាគម និងក្រសួងរៀបចំដែនដីជាច្រើនរូបផ្សេងទៀត។
photo_2023-10-24_13-58-17
ដោយ

កិច្ចប្រជុំនេះបានពិភាក្សាលើខ្លឹមសារប្រធានបទសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.ពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន។

២.ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា។

៣.ពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកបន្ថែមថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀតដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់ផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញរំពឹងការដាក់ឱ្យដំណើរឯកសារបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលខ្មែរជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា

ព័ត៌មាន
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) និងក្រុមហ៊ុន Meta សម្រេច…

តើធ្វើដូចម្តេច ដើម្បីឲ្យការទូទាត់ប្រាក់លើការទិញ-លក់ អចលនទ្រព្យ និងភាគហ៊ុន មានសុវត្ថិភាព?

ព័ត៌មាន
ការទិញ-លក់អចលនទ្រព្យ ភាគហ៊ុន ឬអាជីវកម្មផ្សេង អ្នកទិញតែងតែបារម្ភអំពីការបោកប្រាស់លើឯកសារនានា ឬខាតបង់ប្រាក់ទទេរៗ រីឯអ្នកលក់វិញ តែងតែបារម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ