ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាធ្លាក់ចុះជាង១២%នៅឆមាសទី១

កត្តាអ្វីខ្លះបានទាញទម្លាក់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាជាង១២%នៅឆមាសទី១ឆ្នាំនេះ?


ការសម្រេចកាប់ដំណាំស្វាយចន្ទី ពីកសិករមួយចំនួន និងការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុកបានក្លាយជាបញ្ហាប្រឈមសម្រាប់ផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជា ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។ ជាកស្ដែងនៅឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីសម្រេចបានជាង៣៦ម៉ឺនតោន មានការថយចុះជាង១២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
កត្តាអ្វីខ្លះបានទាញទម្លាក់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាជាង១២%នៅឆមាសទី១ឆ្នាំនេះ?
ដោយ

ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា ដ្បិតបរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះ តែសម្រាប់តម្លៃគ្រាប់ស្វាយចន្ទីវិញហាក់មិនមានការប្រែប្រួលនោះទេ ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីឆៅអាចលក់បានក្នុងតម្លៃប្រហាក់ប្រហែលទៅនឹងឆមាសទី១ឆ្នាំ២០២២ គឺចាប់ពី១ពាន់៦រយដុល្លារ ទៅ១ពាន់៧រយដុល្លារក្នុង១តោន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាកត់សម្គាល់ឃើញថា ស្ថានភាពនៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជានៅឆមាសទី១ឆ្នាំនេះ ហាក់មិនសូវមានការប្រែប្រួលប៉ុន្មានឡើយ បើធៀបនឹងឆមាសទី១ឆ្នាំ២០២២ ជាពិសេសទាក់ទងទៅនឹងតម្លៃនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ តែយ៉ាងណាបញ្ហាប្រឈមក្នុងវិស័យនេះ នៅមិនទាន់អាចដោះស្រាយបាននៅឡើយ ទេ ពាក់ព័ន្ធនឹងការថយចុះនៃបរិមាណដាំដុះដំណាំស្វាយចន្ទី ក្រោយកសិករនាំគ្នាកាប់ដំណាំស្វាយចន្ទីចោលអស់ជាង១០ម៉ឹនហិកតានៅរយៈពេល២ឆ្នាំចុងក្រោយនេះ គួបផ្សំបញ្ហាផ្សេងៗមួយចំនួនទៀត។ បើតាមលោកអួន ស៊ីឡុត ការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុក គួបផ្សំកសិករដែលមានធនធានហាលគ្រាប់ទុកលក់នៅពេលគ្រាប់ឆៅឡើងថ្លៃនៅចន្លោះ ខែសីហា ដល់ ខែតុលា ក៏ជាបញ្ហាប្រឈមសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទី ផងដែរ។ យ៉ាងណាមិញថ្នាក់ដឹកនាំរូបនេះអះអាងថា សមាគមបាននិងកំពុងខិតខំស្វែងរកកិច្ចសហការ ពីដៃគូពាក់ព័ន្ធនានា ដើម្បីទទួលបានហិរញ្ញប្បទាន ក្នុងគោលបំណងលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី និងជំរុញការនាំចេញ។

បើតាមលោក អួន ស៊ីឡុត ថ្មីៗនេះសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិកនៃសមាគមស្វាយចន្ទីកម្ពុជា ដើម្បីជំរុញលទ្ធភាពក្នុងការទទួលបានអត្រាការប្រាក់ទាបជាងមុន។ ប្រធានសមាគមរូបនេះបញ្ជាក់បន្ថែមថា បច្ចុប្បន្ន សមាគមស្វាយចន្ទីកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យសមាជិកសមាគមស្វាយចន្ទីអាចទទួលបានហិរញ្ញប្បទានពីធនាគារឆាប់ៗ ដើម្បីជំរុញការលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី។ ម្យ៉ាងទៀតលោករំពឹងថា តាមរយៈការដាក់ឲ្យអនុវត្តនូវគោលនយោបាយស្វាយចន្ទី ក៏ជាផ្នែកមួយជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឲ្យកាន់តែប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) រួមជាមួយសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា ក៏ដូចជា ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។ គោលបំណងនៃការចុះ MOU នេះគឺដើម្បីលើកកម្ពស់វិស័យ SME នៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ជាពិសេសជានិច្ចកាលធនាគារបានផ្ដល់ការយកចិត្តទុកខ្ពស់លើការជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម រួមទាំងការកែច្នៃដំណាំស្វាយចន្ទី ផងដែរ ដើម្បីជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ៕




អត្ថបទបន្ទាប់


តើការផ្តល់កម្ចីក្រៅផ្លូវការ អាចធ្វើឱ្យប៉ះពាល់ដល់គ្រឹះស្ថានផ្តល់កម្ចី ដែលមានច្បាប់ត្រឹមត្រូវយ៉ាងណាខ្លះ?

ទោះបីវិស័យធនគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ តែយើងសង្កេតឃើញថា ការផ្តល់កម្ចីពីក្រុមហ៊…

ឡាវរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរសរុបបាន៤លាន៦សែននាក់នៅឆ្នាំ២០២៤ខាងមុខ

រដ្ឋាភិបាលឡាវបានបង្ហាញនូវសេចក្តីសង្ឃឹមថា ប្រទេសខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរសរុបយ៉ាងហោចណាស់ចំនួន ៤លាន៦សែននាក់ ដែលអាចនឹងនាំមកនូវប្រាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ