វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញគ្រឿងអគ្គិសនី និងកង់របស់កម្ពុជា ឱ្យធ្លាក់ចុះជាង៣០% នៅ៨ខែឆ្នាំនេះ?


ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងកង់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្លាប់តែមានកំណើនខ្ពស់កាលពីឆ្នាំមុន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤ នេះ។ ជាក់ស្តែងនៅក្នុងរយៈពេល៨ខែឆ្នាំនេះ ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី មានការធ្លាក់ចុះជាង៣៤% ខណៈការនាំចេញកង់ធ្លាក់ចុះជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញគ្រឿងអគ្គិសនី និងកង់របស់កម្ពុជា ឱ្យធ្លាក់ចុះជាង៣០% នៅ៨ខែឆ្នាំនេះ?
វិស័យពាណិជ្ជកម្ម
ដោយ

ស្ថិតិពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម ផ្តល់ឱ្យខេមបូណូមីសបានបង្ហាញថា នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាបាននាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង១​៤០០រយលានដុល្លារ មានការធ្លាក់ចុះជាង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជាង២​១០០លានដុល្លារ។ ជាមួយគ្នានេះ ការនាំចេញកង់របស់កម្ពុជា នៅក្នុងរយៈពេលដូចគ្នានេះ សម្រេចបានប្រមាណជាង២៧៨លានដុល្លារ មានការធ្លាក់ចុះជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជិត៤០០លានដុល្លារ។

ជុំវិញបញ្ហានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលជំរុញឱ្យការនាំចេញកង់ និងគ្រឿងម៉ាស៊ីនរបស់កម្ពុជា មានការធ្លាក់ចុះនៅ៨ខែឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃតម្រូវការទីផ្សារបញ្ជាទិញ។ ដោយឡែកសម្រាប់ការធ្លាក់ចុះនៃការនាំចេញផលិតផលបរិក្ខាអគ្គិសនីវិញ អ្នកជំនាញរូបនេះ អះអាងថា គឺដោយសារសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា បានបិទការលើកលែងពន្ធលើផលិតផលបរិក្ខារអគ្គិសនីពីបណ្តាលប្រទេសមួយចំនួន រួមទាំងកម្ពុជា ដែលជំរុញឱ្យការនាំចេញឧបករណ៍អគ្គិសនីកម្ពុជា នៅឆ្នាំនេះ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ការធ្លាក់ចុះការនាំចេញកង់ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីនេះ គឺដោយសារតម្រូវការបញ្ជាទិញមានការធ្លាក់ចុះ ដោយសារមានការប្រកួតប្រជែងពីប្រទេសដ៏ទៃ គួបផ្សំកត្តាសេដ្ឋកិច្ចមិនសូវល្អបានជំរុញឱ្យពលរដ្ឋកាត់បន្ថយចំណាយផ្សេងៗ ដូចជាការចំណាយលើកង់ជាដើម។ យ៉ាងណាមិញអ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យឧស្សាហកម្មនៅកម្ពុជា ផលិតនូវផលិផលតគ្រឿងបរិក្ខារអគ្គិសនី និងអេឡិចត្រូនិកណា ដែលឆ្លើយតបទៅនឹងតម្រូវការរយៈពេលវែង ដើម្បីរក្សាស្ថិរភាពនៃការនាំចេញ។

​​គួរជម្រាបថា នៅក្នុងរយៈពេល៨ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៣៦ពាន់លានដុល្លារ មានការកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង១៧ពាន់លានដុល្លារ កើនឡើងជាង១៦% ខណៈការនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត១៩ពាន់លានដុល្លារ កើនឡើងជាង១៦%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

None



អត្ថបទបន្ទាប់


Vietjet និង Honeywell ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលនេះបានបង្កើតព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញវិស័យអាកាសចរណ៍ឱ្យកាន់តែមានភាពបៃតង និងស្អាតជាងមុន

ភ្នំពេញ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក…

ថ្នាក់ដឹកនាំចលនាភូមិ១ ផលិតផល១ ស្នើឱ្យពលរដ្ឋជួយគាំទ្រផលិតផលខ្មែរក្នុងរដូវបុណ្យភ្ជុំ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

នៅពេលរដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ គេសង្កេតឃើញតម្រូវការបន្លែ ត្រី សាច់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដ្បិតវាជាតម្រូវការគ្រឿងផ្សំ ដែលមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ