វិស័យទេសចរណ៍

រាជរដ្ឋាភិបាលទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជា នៅមិនទាន់ល្អប្រសើរនោះទេ និងជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជា មិនទាន់មានភាពល្អប្រសើរដូចអ្វីដែលពលរដ្ឋចង់បាននៅឡើយទេ ស្របពេលដែលវិស័យទេសចរណ៍កម្ពុជា កំពុងជួបបញ្ហាប្រឈមធ្លាក់ចុះភ្ញៀវទេសចរនៅក្នុងរដូវខ្សត់ភ្ញៀវនេះតែម្តង។ យ៉ាងណាមិញដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងវិស័យឯកជនរៀបចំផែនការធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅកម្ពុជា ជាពិសេស គឺខេត្តសៀមរាបតែម្តង ទាំងក្នុងរដូវខ្សត់ភ្ញៀវ និងរដូវសម្បូរភ្ញៀវ។
វិស័យទេសចរណ៍
ដោយ

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម» នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្ន គឺមិនទាន់មានភាពល្អប្រសើរដូចអ្វីដែលចង់បាននៅឡើយទេ ពិសេសនៅក្នុងរដូវខ្សត់ភ្ញៀវនេះតែម្តង ប៉ុន្តែរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន​ពាក់ព័ន្ធកំពុងខិតខំស្វែងរកដំណោះស្រាយ និងលើកកម្ពស់វិស័យទេសចរណ៍នេះជាបន្តបន្ទាប់។

ទន្ទឹមនេះ សម្តេច ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមគិតគូរដោះស្រាយបញ្ហាទាំងអស់គ្នា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា ងើបប្រសើរឡើងវិញ ជាជាងការរុញបញ្ហាដាក់គ្នាទៅវិញទៅមក។ បន្ថែមលើនេះ គិតគូធ្វើយ៉ាងណាដាក់ចេញផែនការទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងរដូវខ្សត់ភ្ញៀវ និងរដូវសម្បូរច្រើន តួយ៉ាងនៅក្នុងរដូវខ្សត់ភ្ញៀវ សម្តេចណែនាំឱ្យវិស័យឯកជនគួរពិចារណាលើការបញ្ចុះតម្លៃផ្សេងៗ ដូចជាតម្លៃសំបុត្រចូលទស្សនាអង្គរជាដើម។

​យ៉ាងណាមិញ សម្ដេចធិបតី កាលពីពេលថ្មីៗបានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលទីផ្សារសិក្សា និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងបានសម្រេចចេញគោលការណ៍មួយចំនួនដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជនរៀបចំផែនការធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យចូលមកកម្ពុជា កាន់តែច្រើន ជាពិសេសគឺគោលដៅទេសចរណ៍ខេត្តសៀមរាប ទាំងនៅក្នុងរដូវខ្សត់ភ្ញៀវ និងរដូវមានភ្ញៀវ។ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាឱ្យបានកាន់តែច្រើន។ សម្ដេចធិបតី ក៏បានចរចារឱ្យមានការតភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍សំខាន់ៗពីប្រទេសផ្សេងៗ ដើម្បីហោះហើរត្រង់មកកាន់ខេត្តសៀមរាបបន្ថែមផងដែរ។

​សូមជម្រាបថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួនជាង២លាន៦សែននាក់ មានការកើនឡើងប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែចំនួននេះមានការថយចុះជាង៨% បើធៀបនឹងពេលមិនទាន់ការផ្ទុះវិបត្តិកូវីដ-១៩៕

None



អត្ថបទបន្ទាប់


ថៃរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដែលមានទំហំជិត៣៧៨ពាន់លានដុល្លារ

បំណុលគ្រួសារ គឺជាបញ្ហាដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចថៃ ដោយបច្ចុប្បន្នមានទំហំសរុបជិត៣៧៨ពាន់លានដុល្លារ ឬស្មើនឹង៩០% នៃផលិតផលក្នុងស្រុកសរុប ដោយក…

តើមានកត្តាអ្វីខ្លះធ្វើឱ្យការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីធ្លាក់ចុះជាង៣៧% នៅឆមាសមាសទី១ឆ្នាំនេះ?

បើទោះបីការនាំចេញទំនិញជារួមរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងក៏ដោយ ប៉ុន្ដែការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ