អត្ថបទពាណិជ្ជកម្ម

ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ប្រមូលផ្ដុំស្ដង់ពិព័រណ៌ ២៥០ស្ដង់ មកពី ៩ ប្រទេសនៅតំបន់អាស៊ី


ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ដែលបាននិងកំពុងរៀបចំឡើងនៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកំពូលមួយរបស់កម្ពុជា ដោយបានប្រមូលផ្ដុំស្ដង់ពិព័រណ៍ចូលរួមសរុបប្រមាណ ២៥០ស្ដង់ មកពី ៩ប្រទេស នៅតំបន់អាស៊ី ដែលសុទ្ធសឹងជាអាជីវកម្មនៅក្នុងវិស័យស្នាក់នៅ និងម្ហូបអាហារ និងភេសជ្ជៈ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺជាវេទិកាជំនួបរវាងអាជីវកម្ម និងអាជីវកម្ម (B2B) ដ៏សំខាន់ផងដែរ និងរំពឹងទទួលបានអ្នកចូលរួមទស្សនាសរុបប្រមាណ ១២,០០០នាក់។
ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ប្រមូលផ្ដុំស្ដង់ពិព័រណ៌ ២៥០ស្ដង់ មកពី ៩ ប្រទេសនៅតំបន់អាស៊ី
ដោយ

ស្ដង់អាជីវកម្ម ដែលមកពី ៩ប្រទេស ដែលបានចូលរួមតាំងពិព័រណ៍ CAMFood & CAMHotel 2025 រួមមាន៖ កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េខាងត្បូង, អ៊ីតាលី, ហ្វាំងឡង់ និងសិង្ហបុរី។

ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹង​តម្រូវការកើនឡើង​​សម្រាប់​វេទិកា​ពាណិជ្ជកម្ម​នៅក្នុងវិស័យម្ហូបអាហារ និងសេវាស្នាក់នៅ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើង​ ២ឆ្នាំម្ដង ហើយនេះ គឺជាលើកទី ១១ហើយ ដែលកម្ពុជា​បានរៀបចំព្រឹត្តិការណ៍នេះឡើង ខណៈដែលការរៀបចំ​ដំបូង​​ធ្វើឡើងកាលពីឆ្នាំ ២០០៩។

ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 បានក្លាយជាតំប​ន់ទីផ្សារសំខាន់ ដែលបង្កើត​ឱកាសឱ្យ​ទីផ្សារអន្តរជាតិ​ បានជួបជាមួយអ្នកជំនាញ​ក្នុងស្រុក ដើម្បីជំរុញកំណើនអាជីវកម្ម និងឱកាស​ពង្រីកទីផ្សារ​របស់ខ្លួន​ទាំងនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ CAMFood & CAMHotel 2025 រយៈពេល៣ថ្ងៃនេះ គឺជាការបង្កើតឱ្យមានបរិយាកាសអំណោយផលខ្ពស់ សម្រាប់​ការរួមបញ្ចូលទីផ្សារ និងផ្ដល់ឱកាសសម្រាប់​អ្នកវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីភ្ជាប់​បណ្ដាញទំនាក់ទំនងគ្នា និងពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ក្នុងគោលបំណង​លើកកមញពស់​កំណើនអាជីវកម្ម និងពង្រីកទីផ្សារនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះ ការរៀបចំព្រឹត្តិការណ៍​ដ៏មានសារៈសំខាន់​នេះឡើង និងបានគាំទ្រ​ចំពោះចក្ខុវិស័យ​ក្នុងការៀបចំព្រឹត្តិការណ៍ពិព័រណ៍ថ្មីៗនាពេលខាងមុខ ដូចជា ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់​ចំណីអាហារ ភេសជ្ជៈ សណ្ឋាគារ និង បដិសណ្ឋារកិច្ចអន្តរជាតិឆ្នាំ២០២៥ នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់​ក្នុងការចូលរួម​អភិវឌ្ឍប្រកបដោយចរីភាព​សម្រាប់​វិស័យទេសចរណ៍​កម្ពុជា តាមរយៈការតភ្ជាប់​ទេសចរណ៍ ជាមួយនឹង​ការធ្វើពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ក្រៅតែពីមានស្ដង់តាំងពិព័រណ៍ប្រមាណ ២៥០ស្ដង់ ព្រឹត្ដិការណ៍ CAMFood & CAMHotel 2025 ក៏មានកម្មវិធីប្រកួតជំនាញសេវាកម្មស្រាទំពាំងបាយជូរ, ការប្រកួតជំនាញឆុងកាហ្វេ, និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ការបណ្ដុះបណ្ដាលជំណាញវិជ្ជាជីវៈទេសចរណ៍ និងវិថីអភិវឌ្ឍន៍​​អាជីពក្នុងវិស័យទេសចរណ៍» ជាដើម៕




អត្ថបទបន្ទាប់


តើលទ្ធផលនៃកិច្ចប្រជុំ JBC អាចធ្វើឱ្យភាពតានតឹងក្នុងជម្លោះព្រំដែន ជាពិសេសនៅតំបន់ព្រៃចាន់ និងជោគជ័យ មានភាពធូរស្រាលដែរទេ?

កិច្ចប្រជុំពិសេស នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ដោយរួមបញ្ចូលទាំងក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ