ពាណិជ្ជកម្មអាមេរិក

ឱនភាពពាណិជ្ជកម្មអាមេរិកកើនឡើងខ្ពស់ខ្លាំង នៅចំពេលដែលសេដ្ឋកិច្ចស្ទុះងើបលឿន


ឱនភាពពាណិជ្ជកម្មអាមេរិក បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងខែកុម្ភៈកន្លងទៅនេះ នៅគ្រាដែលសកម្មភាពសេដ្ឋកិច្ចរបស់អាមេរិក ត្រូវបានស្ទុះងើបឡើងយ៉ាងលឿនជាងដៃគូប្រជែងផ្សេងៗទៀត ដោយសារតែមានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដ៏ធំសម្បើម បានរុញច្រានសេដ្ឋកិច្ចអាមេរិកឲ្យងើបឡើងលឿនបំផុតនៅក្នុងរយៈពេលជិត៤ទសវត្សរ៍កន្លងមកនេះ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
ឱនភាពពាណិជ្ជកម្មអាមេរិកកើនឡើងខ្ពស់ខ្លាំង នៅចំពេលដែលសេដ្ឋកិច្ចស្ទុះងើបលឿន (រូបភាព៖ The New York Times)
ដោយ

សេដ្ឋកិច្ច​អា​មេ​រិ​ក​កំពុង​ស្ទុះ​ងើបឡើង​យ៉ាង​ខ្លាំង​នេះ​ដែរ វា​ដើរ​ទន្ទឹម​ជាមួយនឹង​កំណើន​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ គួប​ផ្សំ​នឹង​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ជិត​២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​នោះ បាន​ជំរុញ​ឲ្យ​តម្រូវការ​ក្នុងស្រុក​កើនឡើង ហើយ​ការ​នាំ​ចូល​ក៏​រីក​កាន់តែ​ធំ​ដែរ ដែល​ធ្វើ​ឲ្យ​ឱនភាព​ពាណិជ្ជកម្ម​កំពុង​កើន​ខ្ពស់​ដែរ​។ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ​បៃ​ឌិន កាលពី​ស​ប្ដា​ហ៍​មុន ក៏​បាន​ស្នើ​ឡើង​កញ្ចប់​ថវិកា​២​ទ្រី​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចូល​កើន​ថែម​ទៀត​។ ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​កើនឡើង​ជិត​៥% ដោយ​មាន​ជា​ទឹកប្រាក់​ជាង​៧១​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​នេះ​។

សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​អង្គការ​ស្រាវជ្រាវ​សេដ្ឋកិច្ច Moody’s បាន​និយាយ​ថា «​ឱនភាព​ពាណិជ្ជកម្ម​នឹង​បន្ដ​រីក​ធំ​ថែម​ទៀត​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់​ទៀត ពីព្រោះ​តែ​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច និង​កញ្ចប់​ថវិកា​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​អាច​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​នេះ​។​» សេដ្ឋវិទូ​បាន​គូសបញ្ជាក់​ថា ខណៈ​ដែល​សេដ្ឋកិច្ច​អា​មេ​រិ​កប​ន្ដ​ភាពរឹងមាំ វា​នឹង​បន្ដ​ធ្វើ​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​កាន់តែ​ធំ​។

សេដ្ឋកិច្ច​អា​មេ​រិ​ក​ត្រូវ​បាន​សេដ្ឋវិទូ​ជា​ច្រើន​រំពឹង​ថា នឹង​អាច​ហក់​ឡើង​ដល់​ទៅ ៧% នៅ​ឆ្នាំ​នេះ ដែល​ជា​កំណើន​ខ្ពស់​បំផុត​គិត​តាំងពី​ឆ្នាំ​១៩៨៤​មក បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ៣,៥% កាលពី​ឆ្នាំ​២០២០ ដែល​ជា​តួលេខ​ធ្លាក់​ចុះ​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង​៧​ទសវត្សរ៍​កន្លង​មកនេះ​។ រីឯ អង្គការ​មូលនិធិ​អន្តរជាតិ​ឯណោះ​វិញ ក៏​បាន​ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​នៅ​ឆ្នាំ​២០២១​នេះ នឹង​កើន​ដល់ ៦% ហើយ​ក្នុង​នោះ មានការ​រួមចំណែក​យ៉ាង​សំខាន់​ពី​ការ​ងើបឡើង​នៃ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក​ដែល​រំពឹង​ថា​នឹង​កើន​៦,៤%​ផង​ដែរ​។

សូម​ជម្រាប​ផង​ដែរ​ថា អា​មេ​រិ​កបាន​ជំរុញ​វិធានការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន បាន​យ៉ាង​លឿន​បំផុត ដោយ​ក្នុង​នោះ អា​មេ​រិ​ក​មាន​សមត្ថភាព​អាច​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន ៣​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​។ គិត​មក​ដល់​ពេល​នេះ មាន​ពលរដ្ឋ​អា​មេ​រិ​ក​ជាង ១០០​លាន​នាក់​ហើយ ដែល​បាន​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ខណៈ​ដែល​ក្នុង​នោះ ៦៥​លាន​នាក់​បាន​ទទួល​គ្រប់​ចំនួន​ពីរ​ដូ​សរួច​ហើយ​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ក្លាយជា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក កើនតិចតួចនៅដើមឆ្នាំ២០២១

ព័ត៌មាន
កាលពីក្នុងឆ្នាំ២០២០កន្លងទៅ អាមេរិកបានឈរលើកំពូលតារាងនៃប្រទេសដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ហើយនៅដើមឆ្នាំ២០២១នេះដែរ បើទោះបីជាក…

ភ្នាក់ងារឱសថអឺរ៉ុបបញ្ជាក់ថា វ៉ាក់សាំង AstraZeneca អាចជាប់ទាក់ទងកំណកឈាមក្នុងសសៃឈាម

ព័ត៌មាន
មន្ត្រីនៃទីភ្នាក់ងាររឱសថសហភាពអឺរ៉ុបបានចេញមុខបញ្ជាក់កាលពីថ្ងៃទី៦មេសា បានបង្ហើបឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ AstraZeneca អាចមានជាប់ពាក់ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ