Advertisement
ដឹកជញ្ជូន-កម្ពុជា-ថៃ

អ្នក​ដឹក​ជញ្ជូន​​ទំនិញ​ឆ្លង​កាត់​​ថៃ​អាច​នឹង​ប៉ះពាល់ នៅ​ពេល​ច្បាប់​គយ​ថ្មីថៃ​ចូល​ជា​ធរមាន


ប្រសិន​បើ​អ្នក​ជា​អ្នក​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​កម្ពុជា ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ថៃ អ្នក​អាច​នឹង​រង​ផល​ប៉ះពាល់​នៅ​ពេល​ខាង​មុខ​នេះ នៅ​ពេល​ដែល​ថៃ​អនុម័ត​និង​ដាក់​ឲ្យ​ប្រើ​ច្បាប់​គយ​ថ្មី​របស់​ខ្លួន។
រថភ្លើង​នៅ​ប្រទេស​ថៃ។ ថៃ​នឹង​អនុវត្ត​ច្បាប់​គយ​ថ្មី ដែលហាម​ឃាត់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ថៃ​ ប្រសិន​បើ​គ្មាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​និង​ប្រទេស។​
ដោយ
Advertisement

អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ឲ្យ​ប្រតិបត្តិករ​ដឹក​ជញ្ជូន​ទំនិញ នាំ​ចេញ​នាំ​ចូល មាន​ការ​ត្រៀម​ខ្លួន និង​កែប្រែ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន​ឲ្យ​បាន​សមស្រប​ខណៈ​ដែល​ប្រទេស​ថៃ​នឹង​ដាក់​​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​គយ​ថ្មី នៅថ្ងៃ​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ប្រទេស​ថៃ តាម​ផ្លូវ​គោក។

សេចក្តី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​ចេញ​នៅ​ថ្ងៃ​ទី៣១ តុលា បាន​បញ្ជាក់​ថា សម្រាប់​កម្ពុជា នៅ​ពេល​ច្បាប់​គយ​ថ្មី​របស់​ថៃ​ចូល​ជា​ធរមាន អាជ្ញាធរ​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ ការ​ដឹក​ជញ្ជូន​ទំនិញ​​ពី​ប្រទេស​ទី​បី​ ឆ្លង​កាត់​ប្រទេស​ថៃ ដើម្បី​ចូល​មក​កម្ពុជា​ និង​ការដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា​ឆ្លង​​កាត់​ប្រទេស​ថៃ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ទី​បីទេ ប្រសិន​បើ​មិន​មាន​កិច្ច​ព្រមព្រៀង ឬ​អនុស្សរណៈ​យោគ​យល់​ស្តីពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​រវាង​ប្រទេស​ទាំង​ពីរ​ទេ​នោះ។

អគ្គនាយកដ្ឋាន​គយ​បាន​ណែនាំ​ឲ្យ​​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់ និង​អ្នក​ដែល​ពាក់ព័ន្ធ មាន​ការ​​ត្រៀម​​ខ្លូន​ទុក​ជា​មុន​​​ចំពោះ​ការ​កែប្រែ​តម្រាយ​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ឲ្យ​បាន​សមស្រប និង​ទាន់​ពេល​​វេលា ជៀសវាង​ការ​រង​ផល​ប៉ះពាល់​ជា​យថាហេតុ​នៃ​ការ​ឃាត់ ឬ​រឹត​បន្តឹង​នៅ​ពេល​ដែល​​ច្បាប់​គយ​ថ្មី​របស់​ថៃ​ចូល​ជាធរមាន។

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​និង​កំពុង​ជំរុញ​និង​ចរចា​ដើម្បី​រៀបចំ​អនុស្សរណៈ​យោគ​យល់​គ្នា​ស្តីពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់ ដោយ​គ្រោង​នឹង​ចុះ​ហត្ថលេខា​ឲ្យ​បាន​មុន​ច្បាប់​ថៃ​​ចូល​ជា​ធរមាន។ ប៉ុន្តែ អគ្គនាយកដ្ឋាន​គយ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អនុស្សរណៈ​នៃ​ការ​យោគយល់​នេះ កំពុង​​រង់ចាំ​សេចក្តី​សម្រេច​ពី​ខាង​ភាគី​ថៃ បើ​ទោះ​បី​ជា​ខ្លឹមសារ​នៃ​អនុស្សរណៈ​​ត្រូវ​បាន​ឯកភាព​រួច​ហើយ​កាលពី​ពាក់​កណ្តាល​ខែ​តុលា​ក្ដី៕

Advertisement



អត្ថបទបន្ទាប់


គម្រោង​វិនិយោគ​ឯកជន​​ធំៗ​ចំនួន​៤ ត្រូវ​បាន​រដ្ឋាភិបាល​ដក​យក​មក​គ្រប់គ្រង​វិញ

ព័ត៌មាន
មិន​ដល់​ពីរ​ខែ​ស្រួល​បួល​ផង ស្ពាន​ចំនួន​ពីរ គឺ​ស្ពាន លី យ៉ុងផាត់ ឬ​ស្ពាន​ព្រែក​ព្នៅ និង​ស្ពាន​កោះកុង ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ...

មួក​ត្នោត​ខ្មែរ​លក់​ដាច់​ខ្លាំង​ក្នុង​ពិធី​បុណ្យ​អុំទូក

ព័ត៌មាន
បើ​ទោះ​បី​មេឃ​មិន​សូវ​ក្តៅ​ខ្លាំង​ក៏​ដោយ ប៉ុន្តែ មួក​ត្នោត​ខ្មែរ នៅ​តែ​ទទួល​បាន​ការពេញ​និយម​ខ្លាំង​ពី​ពលរដ្ឋ​នៅ​មាត់​ទន្លេ​ចតុមុខ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ