បេក្ខជនប្រធានាធិបតីអាម៉េរិក

លោកស្រី ហារីស អាចក្លាយជាបេក្ខជនប្រធានាធិបតីអាម៉េរិក ប្រសិនបើលោក បៃដិន បោះបង់ការឈរឈ្មោះ


គ្មាននរណាដឹងច្បាស់ថា តើដំណើរការជ្រើសរើសបេក្ខភាពថ្មីនឹងទៅជាយ៉ាងណានោះទេ ប្រសិនបើលោក ចូ បៃដិន លាឈប់ពីបេក្ខភាពប្រធានាធិបតីអាម៉េរិក ប៉ុន្តែសមាជិកនៃគណបក្សប្រជាធិបតេយ្យកាន់តែច្រើនបានគាំទ្រអនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជំនួសលោក បៃដិន។ តើលោកស្រី ហារីស អាចក្លាយជាបេក្ខជនប្រធានាធិបតីអាម៉េរិកទេ ប្រសិនបើលោក បៃដិន បោះបង់ការឈរឈ្មោះ?
បេក្ខជនប្រធានាធិបតីអាម៉េរិក
ដោយ

សារព័ត៌មាន CNN បានចុះផ្សាយថា ការស្ទង់មតិផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន បានបង្ហាញថា សមាជិកគណបក្សនេះបានឯកភាពគ្នាកាន់តែច្រើនឡើងក្នុងការតែងតាំងលោកស្រី កាម៉ាឡា ហារីស ជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សនេះជំនួសលោក ចូ បៃដិន ដែលកត្តានេះធ្វើឱ្យលោកស្រី កាម៉ាឡា ហារីស មានអាទិភាពកាន់តែខ្ពស់ក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅដើមខែវិច្ឆិកា ខាងមុខ ប្រសិនបើលោក ចូ បៃដិន សម្រេចចិត្តបោះបង់ការឈរឈ្មោះ។

សមាជិកសភារបស់គណបក្សប្រជាធិបតេយ្យម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា វាត្រូវតែជាអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ដែលត្រូវជំនួសលោក ចូ បៃដិន ព្រោះលោកស្រីកំពុងធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លា ហើយតាមធម្មតាលោកស្រី គឺជាអ្នកស្នងតំណែងជាស្វ័យប្រវត្តិតាមច្បាប់ទម្លាប់របស់គណបក្សនេះ ប៉ុន្តែតាមសេណារីយ៉ូ ពួកគេមិនអាចប្រកាសគាំទ្រលោកស្រី ហារីស ភ្លាមៗដោយមិនទាន់មានការលាឈប់ពីបេក្ខភាពរបស់លោក ចូ បៃដិន បានឡើយ។

ក្រឡេកទៅមើលលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សសាធារណរដ្ឋឯណោះវិញ លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្ររបស់លោកនៅក្នុងការជួបជុំគ្នានៅទីក្រុងមីឈីហ្កេន ថា លោកបានរងការបាញ់ប្រហារសម្រាប់ប្រជាធិបតេយ្យ។ ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់ នេះគឺជាព្រឹត្តិការណ៍លើកដំបូងរបស់លោក ត្រាំ ជាមួយនឹងមិត្តរួមការងារថ្មី គឺលោក ជេឌី វ៉េន (JD Vance) ហើយក៏ជាលើកដំបូងចាប់តាំងពីលោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាតផងដែរ។

លោក ត្រាំ បាននិយាយក្នុងការជួបជុំដ៏ធំនេះថា គណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន បានចោទប្រកាន់លោកថា ជា«អ្នកគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ» ប៉ុន្តែលោកបានប្រាប់ហ្វូងអ្នកគាំទ្រថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីដណ្ដើមយកសេតវិមានមកវិញ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


រ៉ែនីគែល ដែលជារ៉ែដ៏សំខាន់សម្រាប់ផលិតរថយន្តអគ្គិសនីធ្លាក់ចុះខ្លាំងនៅលើទីផ្សារអន្តរជាតិ ក្រោយតម្រូវការនៅប្រទេសចិន ធ្លាក់ចុះ

នីគែល (Nickel) ដែលជារ៉ែដ៏សំខាន់សម្រាប់ប្រើប្រាស់នៅក្នុងការផលិតដែកអ៊ីណុក និងអាគុយរថយន្តអគ្គិសនី កំពុងធ្លាក់ថ្លៃខ្លាំងនៅលើទីផ្សារអន្តរជាត…

ថៃ និងវៀតណាមក្លាយជាទីផ្សារអាជីវកម្មអនឡាញ ឬ E-Commerce រីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍

របាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសវៀតណាម និងប្រទេសថៃ ដែលសុទ្ធតែជាប់ភូមិផងរបងជាមួយកម្ពុជា បានក្លាយជាទីផ្សារអាជីវកម្មអនឡាញ ឬ E-Commerce រី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ