ឧកញ៉ា គួច ម៉េងលី៖អានសៀវជោគជ័យច្រើនពេកអាចនឹងបរាជ័យទៅវិញ


ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសម្ពោធសៀវភៅសា្នដៃទី៨របស់លោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នាបណ្ណាគារមេនូមេនបុក្ស។
ឧកញ៉ា គួច ម៉េងលី៖ អានសៀវជោគជ័យច្រើនពេក អាចនឹងបរាជ័យទៅវិញ
ដោយ

ឧកញ៉ាវេជ្ជបណ្ឌិត បន្ថែមថា សម្រាប់យុវជន ដែលចូលចិត្តសៀវភៅ លោកពិតជាមានការកោតសរសើរ ប៉ុន្តែសូមអានសៀវភៅ ដែលមានប្រយោជន៍ និងសាកសមទៅនឹងវ័យ ក៏ដូចជាកម្រិតយល់ដឹងរបស់ខ្លួន ជៀសវាងសៀវភៅតែមួយប្រភេទអានបានគ្រប់វ័យ។

ទន្ទឹមនឹងនេះដែរ ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ក៏បានស្នើទៅកាន់ក្រសួងអប់រំយុវជននិងកីឡា ឲ្យពិនិត្យមើលឡើងវិញ ចំពោះអ្នកដែលតែងឧស្សាហ៍ បើកវគ្គបង្រៀនជោគជ័យ តើពិតជាបានផ្តល់ប្រយោជន៍ពិតប្រាកដដល់យុវជនដែរ ឬអត់?

គួរបញ្ជាក់ថា ជារឿយៗតាមរយៈគេហទំព័រ ផ្ទាល់ខ្លួនរបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី តែងតែបង្ហោះ ដាស់តឿនក្រើនរំលឹក ដល់យុវជន ដែលតែងតែឈ្លក់វង្វេងនឹងការអានសៀវភៅជោគជ័យខ្លាំងពេក រហូតធ្វើឲ្យយុវជនខ្លះយល់ច្រលំថា ដើម្បីជោគជ័យក្នុងការងារ ឬក្នុងអាជីវកម្ម ឬជោគជ័យក្នុងជីវិត អាចគ្រាន់តែអានសៀវភៅជោគជ័យ ដែលពេលខ្លះ ឈានដល់ការមើលងាយសាលារៀន និងលោកគ្រូអ្នកគ្រូថែមទៀត៕

សូមទស្សនាសេចក្តីរាយការណ៍ដូចខាងក្រោម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យធានារ៉ាប់រងឆ្នាំ២០២០នៅតែមានកំណើនទោះមានវិបត្តិកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងបានឲ្យដឹងថា បើទោះបីជានៅអំឡុងពេលកូវីដ-១៩ បណ្តាប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ បានជួបវិបត្តិធ្ងន…

វីង និង​ធនាគារ​ឈីហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទូទាត់​ប្រាក់​កម្ចី​ដល់​ប្រជាជនកម្ពុជា

ព័ត៌មាន
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ