តើកូរ៉េខាងត្បូងអាចនឹងដោះស្រាយបញ្ហាវិវាទការងារដោយបង្ខំជាមួយជប៉ុនបានដោយជោគជ័យ ដែរឬទេ?


រាប់តាំងពីឥទ្ធិពលចិនរះត្រដែតឡើងកាន់តែខ្លាំង និងមានការគំរាមកំហែងពីរដ្ឋផ្ដាច់ការកូរ៉េខាងជើងផងនោះ គេសង្កេតឃើញថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលធ្លាប់មានប្រវត្តិសាស្ត្រដិតដាមមិនសូវល្អជាមួយគ្នានោះ បែរងាកមកចាប់ដៃគ្នានៅក្នុងកិច្ចសហប្រតិបត្តិការជាច្រើន ដោយមានអាមរិកជាខ្នងបង្អែក។
រ៉េខាងត្បូង និងជប៉ុន ចង់លុបស្លាកស្នាមប្រវត្តិសាស្ត្រមិនល្អ?
ដោយ

យ៉ាងណាមិញ ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៣ថា ក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់សំណងដល់មនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្រោមការកាន់កាប់របស់ប្រទេសជប៉ុនពីឆ្នាំ ១៩១០ ដល់ឆ្នាំ១៩៤៥ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងមិនល្អ ដែលបានរារាំងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សំណើនេះត្រូវបានស្វាគមន៍ដោយទីក្រុងតូក្យូ ប៉ុន្តែបានប្រឈមមុខនឹងប្រតិកម្មភ្លាមៗពីជនរងគ្រោះមួយចំនួន និងគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង ដែលបានចោទប្រកាន់រដ្ឋាភិបាលថា បានធ្វើឲ្យប្រទេសចាញ់ច្រាប ឬឱនក្បាលដាក់ប្រទេសជប៉ុន។

មែនទែនទៅ ការខ្វែងគំនិតគ្នារវាងកូរ៉េខាងត្បូង និងជប៉ុន លើបញ្ហាការងារ និងស្ត្រីដែលត្រូវបានបង្ខំឲ្យធ្វើការនៅផ្ទះបនបម្រើកងទ័ពជប៉ុនកាលពីសម័យមុននោះ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានវិបត្តិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានកំពុងតែខិតខំនិង ជំរុញឱ្យកែលម្អទំនាក់ទំនងនេះឡើងវិញ។

លោក Park Jin ដែលជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានប្រាប់សន្និសីទកាសែតដ៏ខ្លីមួយថា នៅក្រោមផែនការនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់សំណងដល់អតីតកម្មករ ដែលត្រូវបានបង្ខំឲ្យធ្វើការ តាមរយៈមូលនិធិសាធារណៈដែលមានស្រាប់ ដែលផ្ដល់ដោយក្រុមហ៊ុនឯកជន ។

លោក Park បាននិយាយថា “ ទំនាក់ទំនងកូរ៉េខាងត្បូងនិងជប៉ុនដ៏ជូរចត់ មិនគួរត្រូវបានធ្វេសប្រហែសទៀតទេ ហើយយើងត្រូវបញ្ចប់វដ្តដ៏កាចសាហាវ ដើម្បីផលប្រយោជន៍ជាតិ សម្រាប់ប្រជាជន"។

លោកក៏បានបញ្ជាក់ដោយសង្ឃឹមថា ប្រទេសជប៉ុននឹងឆ្លើយតបដោយស្មោះ រួមទាំង អនុវត្តសេចក្តីថ្លែងការណ៍ជាសាធារណៈពីមុនរបស់ខ្លួន ដែលបង្ហាញពីវិប្បដិសារី និងការសុំទោស ចំពោះអ្វីដែលកើតឡើងកាលពីអតីត។

បន្ទាប់ពីការសម្រេចនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា លោកស្វាគមន៍ចំពោះសំណើនេះ ហើយបានបន្ត ថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Yoon Suk Yeol ។

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយថា ក្រុមហ៊ុនជប៉ុននឹងមិនត្រូវបានគេរំពឹងថា នឹងធ្វើការបង់ប្រាក់ណាមួយនៅក្រោមផែនការនេះទេ ប៉ុន្តែក៏នឹងមិន រារាំងការបរិច្ចាគណាមួយប្រសិនបើកូរ៉េខាងត្បូងចង់បាន។

លោក Yoshimasa បានថ្លែងថា ជប៉ុនស្វាគមន៍ផែនការរបស់កូរ៉េខាងត្បូង ហើយថា នេះជាជំហានមួយដែលធ្វើឲ្យទំនាក់ទំនងជប៉ុននិងកូរ៉េខាងត្បូងមានស្ថានភាពល្អប្រសើរឡើងវិញ ។

សូមបញ្ជាក់ថា ទំនាក់ទំនងមិនល្អរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាចំណុចនៃក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិក ដែលជាបងធំនៃប្រទេសទាំងពីរ ដ្បិថា ទីក្រុងវ៉ាស៊ិនតោន កំពុងស្វែងរកការបង្ហាញពីស្មារតីរួបរួមបន្ថែមទៀតជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងការកើនឡើងនូវឥទ្ធិពលទាំងសេដ្ឋកិច្ចនិងយោធារបស់ប្រទេសចិន និងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕




អត្ថបទបន្ទាប់


តើវិស័យផលិតបន្ទះឈីបរបស់ចិនត្រូវការអ្វីថែមទៀត ដើម្បីទប់ទល់ការរឹតត្បិតពីអាមេរិក?

អ្នកដើរតួសំខាន់ៗក្នុងវិស័យឧស្សាហកម្មបានលើកឡើងថា ប្រទេសចិនគ្រោងនឹងពង្រីកវិស័យផលិតបន្ទះឈីបដ៏ទំនើបៗរបស់ខ្លួនក្នុងគោលបំណងដើម្បីទប់ស្កាត់ការ …

ធនាគារអេស៊ីលីដាឈរលំដាប់ទី៣ នៃសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជាឆ្នាំ២០២២

នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារក៏បានជ្រើសរើសយកសហគ្រាស ចំនួន២០០ ដែលត្រូវបានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងបានបង់ពន្ធច្រើន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ