ការព្យាបានជំងឺកូវីដ១៩នៅតាមខេត្ត

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអ្នកជំងឺកូវីដ១៩បន្តព្យាបាលនៅតាមខេត្ត ជៀសវាងបង្កគ្រោះថ្នាក់អំឡុងបញ្ជូនអ្នកជំងឺមកភ្នំពេញ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលកើតជំងឺកូវីដ១៩ ចៀសវាងបញ្ជូនអ្នកជំងឺពីបណ្ដាខេត្ត ដើម្បីមកព្យាបាលនៅរាជធានីភ្នំពេញ បើសិនខេត្តមានលទ្ធភាពក្នុងការព្យាបាល។ ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បែបនេះ បន្ទាប់ពីសង្កេតឃើញថា កន្លងមក មានជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តជាច្រើន ត្រូវបានក្រុមគ្រួសារបញ្ជូន មកព្យាបាលនៅភ្នំពេញ បើទោះបី អ្នកជំងឺមិនមានសភាពធ្ងន់ធ្ងរក៏ដោយ។
ក្រុមបុគ្គលិកសុខាភិបាលស្លៀកសម្លៀកបំពាក់ការពារកុំ​ឲ្យ​ឆ្លងជំងឺកូវីដ១៩ ខណៈត្រៀមបញ្ជូនបុរសម្នាក់ដែលមានជំងឺកូវីដ១៩ ទៅកាន់មណ្ឌលព្យាបាលអ្នកជំងឺ នៅរាជធានីភ្នំពេញ

តាម​រយៈ​សារ​ជា​សំឡេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន​ជនរួមជាតិ បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ ដោយ​សម្ដេច បាន​បញ្ជាក់​ថា ការ​បញ្ជូន​អ្នកជំងឺ​កូ​វី​ដ​១៩ ពី​បណ្ដា​ខេត្ត​មក​ព្យាបាល​នៅ​ភ្នំពេញ មាន​តែ​ធ្វើ​ឱ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ​។ សម្តេច​តេ​ជោ បញ្ជាក់​ទៀត​ថា យោង​តាម​ការ​ស្រាវជ្រាវ​របស់​គ្រូពេទ្យ ប្រសិនបើ​អ្នកជំងឺ​នេះ​ធ្វើ​ដំណើរ​ឆ្ងាយ​តាម​រថយន្ត ដោយ​មាន​ម៉ាស៊ីនត្រជាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់​ទៅ​វិញ ដែល​មក​ដល់​មន្ទីរពេទ្យ​ពិបាក​ស្រោចស្រង់​តែ​ម្តង​។ 

ដូច្នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទុកចិត្ត​មន្ទីរពេទ្យ​នៅ​តាម​បណ្តា​ខេត្ត​ដែល​បាន​ខិតខំ​ធ្វើ​ការងារ​ក្នុង​រយៈពេល​កន្លង​ទៅ ជាមួយនឹង​ការ​ពង្រឹងសមត្ថភាព​ព្យាបាល​របស់​មន្ទីរពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​។ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ចៀសវាង ការ​ធ្វើ​ឱ្យ​កកកុញ​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ និង​ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​អំឡុង​ពេល​បញ្ជូន​មក​ភ្នំពេញ​។

គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែតុលា កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ជាង ១១​ម៉ឺន​៦​ពាន់​នាក់ អ្នកជា​សះស្បើយ​ជាង ១១​ម៉ឺន​១​ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ មាន​ជាង ២​ពាន់​៦​រយ​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាប់ពីចុងខែនេះទៅ ថៃនឹងលែងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនទៀតហើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសថៃនឹងបញ្ឈប់ការប្រើវ៉ាក់សាំងកូវីដ -១៩ ស៊ីណូវ៉ាក់របស់ប្រទេសចិននៅពេលដែលវ៉…

ក្រសួងសុខាភិបាលអំពាវនាវក្រុមពលរដ្ឋមានហានិភ័យឆ្លងខ្ពស់មកទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវ អោយពលរដ្ឋដែលមានហានិភ័យឆ្លងកូវីដ១៩ខ្ពស់ ហើយដែលមិនទាន់បានចាក់វ៉ាក់សាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ