ក្រុមហ៊ុន/សហគ្រាស

រាជរដ្ឋាភិបាលដាក់ឲ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន សហគ្រាស លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមឌីជីថល


រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យដំណើរការមុខងារ ចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន សហគ្រាស ចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានរៀបចំឡើង ដោយក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល។
2
ដោយ

ប្រព័ន្ធនេះ ផ្ដល់អត្ថប្រយោជន៍ មានដូចជា កែប្រែព័ត៌មានលម្អិត អាសយដ្ឋានទីស្នាក់ការចុះបញ្ជី,កែប្រែលក្ខន្តិកៈក្រុមហ៊ុន, កែប្រែសកម្មភាពអាជីវកម្ម,តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងកែប្រែព័ត៌មានគណនីធនាគារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមមួយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

បើតាមប្រភពដដែល ការសម្រេចនូវសមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័ស ទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាលបានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកវត្តមានរបស់សម្តេចនៅអឺរ៉ុប គឺដើម្បីគោះទ្វារអ្នកធុរកិច្ចឲ្យមកវិនិយោគនៅកម្ពុជា

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវត្តមានរបស់សម្តេចទៅកាន់ទ្វីបអឺរ៉ុបយៈពេល៦ថ្ងៃ ជាពិសេសក្នុងវេទិកាសេដ្ឋកិច្ចពិភព…

ក្រុមហ៊ុន ACCOR Group រំពឹងវិស័យទេសចរណ៍កម្ពុជា នឹងមានភាពល្អប្រសើរនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ