មជ្ឈមណ្ឌលវិនិយោគ

តើប្រទេសថៃ អាចវ៉ាឈ្នះប្រទេសសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលវិនិយោគពិភពលោកនៅឆ្នាំ២០២៥ ដែរឬទេ?


ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី គ្រោងដាក់ឱ្យអនុវត្តពន្ធអប្បបរមាជាសកល ដែលកំណត់ដោយអង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ដែលមាន៣៨ប្រទេសជាសមាជិកនៅដើមឆ្នាំ២០២៥
មជ្ឈមណ្ឌលវិនិយោគ
ដោយ

ដ៏ខ្លីខាងមុខនេះ ហើយអ្នកជំនាញមើលឃើញថា ការដាក់ឱ្យអនុវត្តពន្ធអប្បបរមាជាសកលនេះ នឹងអាចទាក់ទាញក្រុមហ៊ុនចម្រុះជាតិសាសន៍ឱ្យងាកចេញពីប្រទេសសិង្ហបុរី មកបោះទុនវិនិយោគនៅលើទឹកដីរបស់ខ្លួន។  នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។ តើប្រទេសថៃ អាចវ៉ាឈ្នះប្រទេសសិង្ហបុរី ក្លាយជាមជ្ឈមណ្ឌលវិនិយោគពិភពលោកនៅឆ្នាំ២០២៥ ឬយ៉ាងណា?

ប្រទេសថៃ គ្រោងដាក់ឱ្យអនុវត្តពន្ធអប្បបរមាជាសកលចំនួន១៥% ដែលកំណត់ដោយអង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ដែលមានមូលដ្ឋាននៅប្រទេសបារាំង សម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍ចាប់ពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៥ តទៅ។ ក្រុមហ៊ុនចម្រុះជាតិសាសន៍ដែលមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិច៧៨៧លានដុល្លារអាម៉េរិក នឹងត្រូវតម្រូវឱ្យបង់ពន្ធលើប្រាក់ចំណូលសាជីវកម្មអប្បបរមា១៥% ក្នុងគោលបំណងទប់ស្កាត់ការប្រកួតប្រជែងផ្នែកពន្ធ ដើម្បីទាក់ទាញការវិនិយោគ និងបញ្ឈប់ឱ្យក្រុមហ៊ុនចម្រុះជាតិសាសន៍គេចពន្ធ ខណៈដែលក្រុមហ៊ុនផ្សេងៗទៀតនឹងបន្តបង់ពន្ធអប្បបរមាស្តង់ដា២០%។

លោក សាណាន់ អានហ្គូប៊ុលគុល (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃ គាំទ្រការបញ្ចុះពន្ធសាជីវកម្មនេះ ដើម្បីអាចប្រកួតប្រជែងនឹងអត្រាពន្ធសាជីវកម្មក្នុងបណ្ដាប្រទេស ដែលជាគូប្រកួតប្រជែង និងស្របតាមគំនិតផ្ដើមជាសកលរបស់អង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)។

លោកបានកត់សម្គាល់ថា ពន្ធទាបនឹងជួយកាត់បន្ថយថ្លៃដើមសម្រាប់អាជីវកម្មក្នុងស្រុក និងជួយបង្កើតការងារបន្ថែមទៀត ក៏ដូចបង្កើនទំនុកចិត្តក្នុងចំណោមវិនិយោគិនថៃ និងបរទេស ហើយជារួមវានឹងជំរុញសេដ្ឋកិច្ចថៃ ឱ្យស្ទុះងើបឡើងវិញកាន់តែឆាប់រហ័ស។ លោកបានលើកឡើងថា ការបញ្ចុះពន្ធនេះនឹងជួយជំរុញការវិនិយោគកាន់តែច្រើន ដូច្នេះវាអាចស៊ីសងគ្នាបាន។

សូមបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ក្នុងអាស៊ាន ជាមួយប្រជាជនជិត៧០លាននាក់ បានឈានដល់ប្រមាណ៥១៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដែនកោះ សិង្ហបុរី ដែលមានប្រជាជនត្រឹមតែប្រមាណ៦លាននាក់ បានឈានដល់ជាង៥០១ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំដដែល ពោលគឺប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ នេះបើយោងតាមទិន្នន័យផ្លូវការពីធនាគារពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃរាប់លានដុល្លារ ដែលមានសមត្ថភាពផលិតជាង១ម៉ឺនតោនក្នុង១ឆ្នាំនៅខេត្តកំពង់ធំ បានបើកការសាងសង់ហើយ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង ដែលមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីបានជាង១ម៉ឺនតោនក្នុង១ឆ្នាំ នៅខេត្តកំពង់ធំ…

ចិន កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តម្លៃជាង៤ពាន់លានដុល្លារ នៅលើកោះសិប្បនិម្មិតដ៏គួរឱ្យភ្ញាក់ផ្អើល

មហាយក្សចិន ដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកកំពុងកសាងភាពភ្ញាក់ផ្អើលសម្រាប់ពិភពលោក តាមរយៈការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ