ប្រទេសថៃ

គណៈរដ្ឋមន្ត្រីថៃអនុម័តប្រព័ន្ធទូទាត់អាស៊ាន ដែលប្រើរូបិយបណ្ណនៃប្រទេសក្នុងតំបន់


គណៈរដ្ឋមន្ត្រីចាំផ្ទះរបស់ថៃកាលពីថ្ងៃអង្គារ៍ទី៩ឧសភា បានអនុម័តសំណៅព្រាងនៃសេចក្តីប្រកាសមួយ ដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់អាស៊ានសម្រាប់ទូទាត់ប្រតិបត្តិការពាណិជ្ជកម្មនានាក្នុងចំណោមប្រទេសសមាជិក។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត ឌឹ ណេស្សិន។
គណៈរដ្ឋមន្ត្រីថៃអនុម័តប្រព័ន្ធទូទាត់អាស៊ាន ដែលប្រើរូបិយបណ្ណនៃប្រទេសក្នុងតំបន់

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី រ៉ាឆាដា ឌីណាឌីរ៉េក (Rachada Dhnadirek) បាននិយាយថា មេដឹកនាំក្នុងតំបន់អាស៊ាននឹងពិចារណាសំណៅព្រាងនៃសេចក្តីប្រកាសនោះក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នាថ្ងៃព្រហស្បតិ៍ទី១១ឧសភា នៅឯទីក្រុង ឡាប៊ូន បាចូ ប្រទេសឥណ្ឌូនេស៊ី។

លោកស្រីបានបន្ថែមថា សេចក្តីព្រាងដែលត្រូវបានគេហៅជាផ្លូវការថា សេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការជំរុញការតភ្ជាប់ការទូទាត់ក្នុងតំបន់និងការលើកកម្ពស់ការផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុក គឺជាផ្នែកនៃផែនការសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក្រោមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥។

លោកស្រីបានបន្តថា គម្រោងនេះវាគ្របដណ្តប់លើការបង្កើតថ្មីនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនប្រកបដោយភាពរលូននិងសុវត្ថិភាព ជាពិសេសការទូទាត់តាមឧបករណ៍អេឡិចត្រូនិក។ លោកស្រីបានពន្យល់ថា សំណៅព្រាងនៃសេចក្ដីប្រកាសនោះគ្រោងបង្កើតក្រុមការងារប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក គ្រោងការពារតំបន់អាស៊ានទល់នឹងចលនាឡើងចុះនៃសេដ្ឋកិច្ចនៅក្រៅតំបន់ និងគ្រោងបង្កើតលក្ខណៈវិនិច្ឆ័យដែលអាចបត់បែនបានសម្រាប់ការប្តូររូបិយប័ណ្ណបរទេសសំដៅគាំទ្រដល់ពាណិជ្ជកម្មនិងការវិនិយោគ។

មេដឹកនាំអាស៊ានបានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលឱ្យត្រួតពិនិត្យការតភ្ជាប់ការទូទាត់ក្នុងតំបន់ និងឱ្យពិចារណាលើគោលការណ៍ណែនាំសម្រាប់លើកកម្ពស់ប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក។




អត្ថបទបន្ទាប់


ចិនថាខ្លួនទាក់ទងគ្រប់ភាគី ដើម្បីមានបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែក៏នឹងសងសឹកវិញ បើសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើខ្លួន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ…

បញ្ហាពិដានបំណុលអាមេរិកនៅតែបន្ដជាប់គាំង ខណៈតម្លៃប្រាក់ដុល្លារដាំក្បាលចុះ

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ បានបរាជ័យនៅក្នុងការពិភាក្សាជាមួយប្រធានសភាមកពីគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ