ក្រុមហ៊ុន 7-Eleven

ក្រុមហ៊ុនម៉ាតកាណាដាមួយ ស្នើសុំទិញទិញភាគហ៊ុនរបស់ 7-Eleven ក្នុងតម្លៃ៣៨ពាន់លានដុល្លារ


ក្រុមហ៊ុនប្រតិបត្តិការម៉ាតខ្នាតយក្សរបស់កាណាដាមួយ ស្នើសុំទិញក្រុមហ៊ុន Seven & i Holdings ដែលជាប្រតិបត្តិករគ្រប់គ្រងម៉ាតដ៏ល្បីល្បាញនៅអាស៊ី 7-Eleven ក្នុងតម្លៃរហូតដល់ទៅ៣៨ពាន់លានដុល្លារ ខណៈក្រុមហ៊ុននេះកំពុងពិចារណាលើសំណើនេះ។ អ្នកវិភាគថា ប្រសិនបើក្រុមហ៊ុន Seven & i Holdings ព្រមទទួលយកសំណើរនេះ វាជាប្រវត្តិសាស្រ្តមួយ ដែលក្រុមហ៊ុនបរទេសអាចចូលទៅកាន់កាប់ភាគហ៊ុនក្រុមហ៊ុនម៉ាត 7-Eleven របស់ជប៉ុននេះ។
ក្រុមហ៊ុន 7-Eleven
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសនានា បានឲ្យដឹងថា ក្រុមហ៊ុនម៉ាតខ្នាតយក្សរបស់កាណាដា Alimentation Couche-Tard ដែលជាម្ចាស់ប្រតិបត្តិករម៉ាត Circle K កំពុងដាក់សំណើស្នើសុំទិញភាគហ៊ុនពីក្រុមហ៊ុនប្រតិបត្តិករម៉ាត 7-Eleven របស់ជប៉ុន គឺក្រុមហ៊ុន Seven & i Holdings។

ជាមួយគ្នានេះ ក្រុមហ៊ុន Seven & i Holdings កំពុងបង្កើតគណៈកម្មាធិការដើម្បីពិនិត្យលើសំណើនេះ។

ក្រុមហ៊ុន Seven & i Holdings បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងមួយថា សំណើសម្ងាត់មួយត្រូវបានស្នើដោយ Alimentation Couche-Tard ដើម្បីទទួលបានភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន ហើយនៅពេលនេះ ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកំពុងបង្កើតគណៈកម្មាធិការពិសេសមួយ និងឯករាជ្យ ដើម្បីពិនិត្យមើលសំណើនេះ។

គិតត្រឹមថ្ងៃស្រុក សប្តាហ៍មុន តម្លៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន Seven & i Holdings មានប្រមាណជាង ៣១ពាន់លានដុល្លារ។ ហើយប្រសិនបើក្រុមហ៊ុនកាណាដា អាចទិញយកភាគហ៊ុន១00%របស់ក្រុមហ៊ុននេះ នោះក្រុមហ៊ុនកាណាដា អាចត្រូវការទុនយ៉ាងហោចណាស់៣៤ពាន់លានដុល្លារ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC សំណើដែលក្រុមហ៊ុនម៉ាតខ្នាតយក្សរបស់កាណាដា Alimentation Couche-Tard ដាក់ស្នើទៅក្រុមហ៊ុន Seven & i Holdings គឺមានតម្លៃដល់ទៅ៣៨ពាន់លានដុល្លារឯណោះ។

មកទល់ពេលនេះ ក្រុមហ៊ុន Alimentation Couche-Tard កំពុងគ្រប់គ្រងម៉ាតនៅអាម៉េរិកខាងជើង ស៊ុយអែត ហ្វាំងឡង់ អៀរឡង់ ប៉ូឡូញ និងបណ្តាប្រទេសផ្សេងទៀតក្រោមម៉ាក Couche-Tard និង Circle K. សរុបរហូតដល់ទៅ១ម៉ឺន៧ពាន់កន្លែង។ ចំណែកក្រុមហ៊ុន Seven & i Holdings វិញគ្រប់គ្រងម៉ាតសរុប៨ម៉ឺន៥ពាន់កន្លែងនៅក្នុងប្រទេសជប៉ុន និង២០ប្រទេសផ្សេងទៀត និងគ្រោងពង្រីកដល់១០ម៉ឺនទីតាំងនៅតាមប្រទេសចំនួន៣០ នៅឆ្នាំ២០៣០ខាងមុខ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ចិន និងវៀតណាម ចុះកិច្ចព្រមព្រៀងរួមគ្នាចំនួន១៤ និងប្តេជ្ញាពង្រឹងវិស័យការពារជាតិ និងសន្តិសុខ

មហាយក្សចិន និងវៀតណាម ដែលជាប្រទេសជិតខាងគ្នាបានចុះកិច្ចព្រមព្រៀងរហូតដល់ទៅ១៤ ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផ្លូវដែកឆ្លងកាត់ព្រំដែន ន…

ក្រុមអ្នកវិភាគព្យាករថា មាសនៅលើទីផ្សារអន្តរជាតិ អាចនឹងបន្តហក់ឡើងលើស៣,៦៥០ដុល្លារក្នុង១តម្លឹងនៅឆ្នាំក្រោយ

តម្លៃមាសនៅលើទីផ្សារអន្តរជាតិ នៅពេលនេះ មានការប្រែប្រួលយ៉ាងខ្លាំង ដោយបានបំបែកកម្រិតកំណត់ត្រាគួរឱ្យភ្ញាក់ផ្អើល ហើយក្រុមអ្នកវិភាគបានព្យាករថា ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ