ការវិនិយោគ

អ្នកជំនាញអះអាងថា វិនិយោគិនបរទេសចាប់ផ្តើមដាក់កម្ពុជាក្នុងផែនការវិនិយោគ ក្រោយកម្ពុជាបើកយុទ្ធនាការបោសសម្អាតស្កេមអនឡាញ


ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការបង្ហាញឆន្ទៈ និងការចាត់វិធានការយ៉ាងក្ដៅគគុករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងប្រែក្លាយជាផលផ្លែផ្កាជាយុទ្ធសាស្ត្រ ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បើទោះជាកន្លងមកបានប៉ះពាល់ដល់សេដ្ឋកិច្ចមួយចំនួនក្នុងរយៈពេលខ្លីក៏ដោយ។ តួយ៉ាងក្រុមវិនិយោគិនបរទេស ដែលធ្លាប់តែរង្កៀសចិត្ត និងមើលរំលងកម្ពុជាដោយសាររឿងសុវត្ថិភាព បានចាប់ផ្តើមបង្វែរឥរិយាបថ និងដាក់កម្ពុជាចូលក្នុងផែនការវិនិយោគរបស់ពួកគេឡើងវិញជាបន្តបន្ទាប់។
ការវិនិយោគ
ដោយ

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា
គ្រប់បញ្ហាទាំងអស់សុទ្ធតែជាឱកាស ប្រសិនបើមានឆន្ទៈដោះស្រាយពិតប្រាកដពីរាជរដ្ឋាភិបាល។ តួយ៉ាងកាបោសសម្អាតបញ្ហាស្កេមអនឡាញនៅកម្ពុជានាពេលនេះ អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចមួយចំនួនក្នុងរយៈពេលខ្លី ប៉ុន្តែវានឹងនាំមកវិញនូវការរីកចម្រើនរយៈពេលវែង ដ្បិតការបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់បទល្មើសស្កេមអនឡាញឱ្យអស់ពីកម្ពុជា បានក្លាយជាសញ្ញាវិជ្ជមានដ៏សំខាន់ក្នុងការបង្កើតទំនុកចិត្តលើផ្នែកសន្តិសុខ និងសុវត្ថិភាពឡើងវិញសម្រាប់វិនិយោគិនបរទេស។

អ្នកជំនួញដ៏ល្បីល្បាញរូបនេះបានសង្កត់ធ្ងន់ថា តាមរយៈលទ្ធផលនៃការបង្ក្រាបបទល្មើសនេះបានធ្វើឱ្យអ្នកវិនិយោគអន្តរជាតិធំៗ ដែលធ្លាប់តែមើលរំលងកម្ពុជាបានចាប់ផ្ដើមផ្លាស់ប្ដូរឥរិយាបថ និងបញ្ជូលកម្ពុជាទៅក្នុងផែនទីវិនិយោគរបស់ពួកគេឡើងវិញ ជាពិសេសក្រុមអ្នកវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង ដែលកំពុងចាប់អារម្មណ៍លើការវិនិយោគបង្កើតតម្លៃបន្ថែមនៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានគូសបញ្ជាក់ថា ការបង្ក្រាបបទល្មើសស្កេមអនឡាញនៅកម្ពុជា គឺជាកម្លាំងចលការដ៏សំខាន់មួយក្នុងការស្ដារមុខមាត់ និងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិចូលមកម្ពុជា។ តែយ៉ាងណាលទ្ធផលនេះ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដែលទាមទារឱ្យកម្ពុជាត្រូវបញ្ចប់ទាំងស្រុង​លើការបោសសម្អាតបញ្ហានេះ ហើយរាជរដ្ឋាភិបាលត្រូវជំរុញកំណែទម្រង់ផ្ទៃក្នុងបន្ថែម តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ បង្ក្រាបអំពើពុករលួយ ធានាការធ្វើអាជីវកម្មដោយយុត្តិធម៌ អភិវឌ្ឍធនធានមនុស្ស និងជំនាញ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងផ្តល់ការអនុគ្រោះពន្ធនាំចេញជាដើម ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសស្អាតស្អំឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។ លោកបណ្ឌិតជឿជាក់ថា តាមរយៈការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា នឹងក្លាយជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញភាពស្អាតស្អំ និងកិច្ចខិតខំប្រឹងប្រែងលើការបោសសម្អាត បញ្ហាស្កេមឱ្យដល់ឫសគល់ទៅកាន់អន្តរជាតិ។

គួរជម្រាបថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញចន្លោះពីថ្ងៃទី២៣-២៤ ខែកញ្ញា ដោយមានប្រទេសជាង២០នៅលើពិភពលោកចូលរួម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះថា ជាមោទនភាពសម្រាប់កម្ពុជា ដែលបានប្រែក្លាយពីអ្នកដែលត្រូវបានគេចោទប្រកាន់ថា ជាសំបុកស្កេមអនឡាញមកក្លាយជាម្ចាស់ផ្ទះសន្និសីទ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដែលជាគំរូនៃភាពជោគជ័យក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យាកម្រិតតំបន់តាមរយៈវេទិកាអន្តរជាតិមួយនេះ៕




អត្ថបទបន្ទាប់


លោក ត្រាំ មានមហិច្ឆតាពង្រីកវត្តមានយោធាអាម៉េរិកលើ​កោះ ហ្គ្រីនលែន ខណៈកិច្ចព្រមព្រៀងសន្តិសុខជាមួយដាណឺម៉ាកកំពុងកៀកដល់ការចុះហត្ថលេខា

កោះ Greenland របស់ដាណឺម៉ាក កំពុងក្លាយជាចំណុចក្តៅជាថ្មីនៅតំបន់អាក់ទិក ខណៈប្រធានា​ធិបតី ដូណាល់ ត្រាំ ប្រកាសថា អាម៉េរិកនឹងចាប់ផ្តើមដំណ…

គ្រឿងញៀនកំពុងទន្ទ្រានលុកលុយយ៉ាងខ្លាំងនៅតាមវត្តអារ៉ាមក្នុងប្រទេសថៃ ខណៈរដ្ឋាភិបាលនៅតែទន់ខ្សោយក្នុងការទប់ស្កាត់

សមត្ថកិច្ចថៃបានចាប់ខ្លួនព្រះសង្ឃជាបន្តបន្ទាប់ ដោយសារការជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យនៅតាមវត្តអារ៉ាម បន្ទាប់ពីដកហូតថ្នាំញៀនប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ