យន្តហោះចម្បាំង

ជប៉ុនប្រញាប់ប្រញាល់បញ្ជូនយន្តហោះចម្បាំងស្ទាក់ព្រមានយន្តហោះរុស្ស៊ី ដែលសង្ស័យថាបានរំលោភដែនអាកាសរបស់ខ្លួន


ប្រទេសជប៉ុនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើងស្ទាក់ព្រមានយន្តហោះចំនួន២គ្រឿង ដែលសង្ស័យថាជាយន្តហោះរបស់រុស្ស៊ី បន្ទាប់ពីយន្តហោះទាំងនេះបានហោះចូលដែនអាកាសរបស់ជប៉ុននៅព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងតូក្យូក៏បានដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់ទីក្រុងម៉ូស្គូផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានស៊ីអិនអេ។
យន្តហោះចម្បាំង
ដោយ និង

តាមការបញ្ជាក់របស់លោក មីណូរុ គីហារ៉ា (Minoru Kihara) អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន យន្តហោះទាំង២គ្រឿងនេះបានហោះចូលដែនអាកាសជប៉ុននៅក្បែរកោះអូគីណូស៊ីម៉ា (Okinoshima) ស្ថិតនៅតំបន់ភាគនិរតីនៃខេត្តហ្វូគូអូកា (Fukuoka) នៅវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ។
លោក គីហារ៉ា បានបញ្ជាក់ថា កងកម្លាំងស្វ័យការពារជប៉ុនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើង ដើម្បីព្រមានយន្តហោះដែលសង្ស័យថាជារបស់រុស្ស៊ីទាំងនោះ។
លោកបានចាត់ទុកការហោះចូលដែនអាកាសជប៉ុនរបស់យន្តហោះរុស្ស៊ីថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិ និងជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ដែលជប៉ុនមិនអាចទទួលយកបានឡើយ។ លោកក៏បានបញ្ជាក់ដែរថា ជប៉ុនបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាតាមរយៈបណ្តាញការទូតទៅកាន់រុស្ស៊ី និងទាមទារឱ្យមានវិធានការទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងជាថ្មី។
តាមប្រភពដដែល យន្តហោះទាំង២គ្រឿងបានហោះឆ្លងកាត់ច្រកសមុទ្រស៊ូស៊ីម៉ា (Tsushima Strait) រួចបន្តហោះឆ្លងកាត់ចន្លោះកោះយ៉ូណាហ្គូនី (Yonaguni) និងកោះតៃវ៉ាន់ មុនពេលឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ កោះតៃវ៉ាន់ក៏បានប្រកាសថា ខ្លួនបានរកឃើញយន្តហោះយោធារុស្ស៊ីចំនួន២គ្រឿង ហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនពីទិសឦសានផងដែរ។ យន្តហោះទាំងនោះបានហោះឆ្លងកាត់ដែនអាកាសនៅភាគខាងកើតកោះតៃវ៉ាន់ មុនពេលចាកចេញពីតំបន់នេះនៅភាគខាងត្បូងនៃស្រុកតៃទុង។
ទំនាក់ទំនងរវាងជប៉ុន និងរុស្ស៊ីកំពុងមានភាពតានតឹងកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការចាប់ខ្លួនអ្នកសារព័ត៌មានជប៉ុនម្នាក់នៅរុស្ស៊ី ក្រោមការសង្ស័យពីបទចារកម្ម និងការរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Japan Tobacco នៅក្នុងប្រទេសរុស្ស៊ី។
ភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយជប៉ុនចូលរួមដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ កាលពីខែសីហាកន្លងទៅ ជប៉ុនក៏បានតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រជុំកោះដែលមានជម្លោះនេះផងដែរ។
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងក៏បានប្រកាសថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះឡើង និងធ្វើសមយុទ្ធយុទ្ធសាស្ត្រ ក្រោយពីយន្តហោះយោធារុស្ស៊ីមួយចំនួនបានហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃអង្គារដដែល។
ទោះជាយ៉ាងណា អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់ថា យន្តហោះរុស្ស៊ីទាំងនោះមិនបានហោះចូលដែនអាកាសអធិបតេយ្យរបស់កូរ៉េខាងត្បូងនោះទេ។
គួរបញ្ជាក់ថា តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (Air Defence Identification Zone) មិនមែនជាដែនអាកាសអធិបតេយ្យរបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាតំបន់សុវត្ថិភាពដែលប្រទេសនានាកំណត់ឡើង ដើម្បីតាមដាន និងកំណត់អត្តសញ្ញាណយន្តហោះដែលខិតជិតដែនអាកាសរបស់ខ្លួន។
លើសពីនេះ ប្រទេសទាំងពីរក៏មានជម្លោះដែនដីជាយូរមកហើយ ជុំវិញប្រជុំកោះមួយចំនួននៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលរុស្ស៊ីហៅថា កោះគូរីល (Kuril Islands) ខណៈជប៉ុនហៅថា ដែនដីភាគខាងជើង (Northern Territories)។
ភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយជប៉ុនចូលរួមដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ កាលពីខែសីហាកន្លងទៅ ជប៉ុនក៏បានតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រជុំកោះដែលមានជម្លោះនេះផងដែរ។




អត្ថបទបន្ទាប់


កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ ដោយមានការចូលរួម ពីយុវជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ