សណ្ដាប់ធ្នាប់ពិភពលោក

មេដឹកនាំកាណាដា ជំរុញឱ្យមានសម្ពន្ធភាពមហាអំណាចកណ្តាល ដើម្បីស្ដារសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងរង្គោះរង្គើ


ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា មេដឹកនាំ នៃប្រទេសមហាអំណាចថ្នាក់កណ្ដាលដូចជា កាណាដា និងអូស្ត្រាលី បានចាប់ផ្ដើមបង្ហាញតួនាទីស្នូលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia លោកនាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងពីគំនិតផ្ដួចផ្ដើមក្នុងការបង្កើតសម្ពន្ធភាពថ្មីមួយ ដើម្បីរក្សាឥទ្ធិពល និងរួមចំណែកសរសេរច្បាប់ទម្លាប់សកលឡើងវិញ ក្នុងគោលដៅទប់ទល់នឹងរលក នៃភាពរកាំរកូសរវាងមហាអំណាចធំៗ។
សណ្ដាប់ធ្នាប់ពិភពលោក
ដោយ

ថ្លែងសុន្ទរកថាទៅកាន់សភាអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី (Mark Carney) បានលើកឡើងថា កាណាដា និងអូស្ត្រាលី គួរតែរួមគ្នាបង្កើតសម្ពន្ធភាពមហាអំណាចកណ្តាល ដើម្បីសរសេរច្បាប់ទម្លាប់អន្តរជាតិថ្មី ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោក ដែលបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ កំពុងប្រឈមនឹងភាពបែកបាក់។

ដោយរំលឹកពីប្រវត្តិសាស្ត្ររួមគ្នាក្នុងនាមជាប្រទេសប្រជាធិបតេយ្យ ដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស អតីតអភិបាលធនាគារកណ្ដាលរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអំណាចរវាងសហរដ្ឋអាម៉េរិក និងចិន។ លោកបានអះអាងថា ទោះបីជាមហាអំណាចយក្សមានសមត្ថភាពក្នុងការបង្ខំ ប៉ុន្តែការបង្ខំនោះតែងតែមកជាមួយនូវការចំណាយខ្ពស់ ទាំងផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះ។

លោកនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា ទោះបីជាពិភពលោកត្រូវបានជំរុញដោយមហាអំណាចធំៗ ប៉ុន្តែវាក៏អាចត្រូវបានកំណត់ទិសដៅដោយក្រុមមហាអំណាចថ្នាក់កណ្ដាល ដែលមានភាពជឿជាក់លើគ្នា និងធ្វើសកម្មភាពប្រកបដោយភាពរហ័សរហួន ដើម្បីធានាបាននូវសុវត្ថិភាព និងវិបុលភាពសកល។ ក្រោយបញ្ចប់ទស្សនកិច្ចនៅអូស្ត្រាលី លោក គ្រោងនឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីពិភាក្សាលើរបៀបវារៈដ៏មានសារៈសំខាន់នេះបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រទេសដែលត្រូវបានចាត់ទុកថា ជាមហាអំណាចថ្នាក់កណ្ដាលរួមមាន កាណាដា, អូស្ត្រាលី, ប្រេស៊ីល, អេស្ប៉ាញ, កូរ៉េខាងត្បូង និងជប៉ុនជាដើម ដែលប្រទេសទាំងនេះសុទ្ធតែមានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ និងលើសកលលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីបានជាតម្លៃជ្រូករស់ និងសាច់ជ្រូកក្នុងស្រុកបន្តរក្សាបានស្ថិរភាពទីផ្សារល្អនៅមួយរយៈពេលចុងក្រោយនេះ?

តម្លៃជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារបច្ចុប្បន្ន កំពុងរក្សាបានស្ថិរភាពល្អប្រសើរ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលប្រឈម ដែលកសិករមិនអាចលក់ចេញបានក្នុ…

ចិន បង្កើនកញ្ចប់ថវិកាការពារជាតិ ៧% នៅឆ្នាំនេះ ទោះកំណើនសេដ្ឋកិច្ចអាចប្រឈមនឹងការធ្លាក់ចុះ

ទោះបីជាមានការព្យាករថា កំណើនសេដ្ឋកិច្ចនឹងថមថយយ៉ាងណាក៏ដោយ តែចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង មិនភ្លេចពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ