លោក Justin Trudeau

តើនាយករដ្ឋមន្ត្រីកាណាដា និងសម្តេច Charles របស់អង់គ្លេស បានជជែកគ្នាពីបញ្ហាអ្វីខ្លះ?


នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បានបញ្ជាក់ថា អាទិភាពកំពូលរបស់លោកក្នុងការជួបពិភាក្សាជាមួយព្រះមហាក្សត្រ Charles នៃប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ ទី៣ ខែមីនា គឺដើម្បីការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកាណាដា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានស្នើឱ្យប្រទេសកាណាដា ធ្វើជារដ្ឋចំណុះទី៥១របស់សហរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នមានរដ្ឋសរុបចំនួន៥០។ នេះបើយោងតាមការចុះផ្សាយរបស់ទីសារព័ត៌មានធំៗជាច្រើន។
លោក Justin Trudeau
ដោយ

នៅមុនពេលជួបជាមួយព្រះមហាក្សត្រ Charles នៃប្រទេសអង់គ្លេស នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលើកឡើងថា ចំពោះពលរដ្ឋរបស់លោក និងរូបលោកផ្ទាល់ គ្មានអ្វីសំខាន់ជាងការក្រោកឡើង ដើម្បីការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់កាណាដា នោះឡើយ។ កាលពីសប្តាហ៍មុន ព្រះមហាក្សត្រ Charles នៃប្រទេសអង់គ្លេស បានអញ្ជើញប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចផ្លូវរដ្ឋលើកទី២ ជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសអង់គ្លេស ដោយនាយករដ្ឋមន្ត្រីអង់គ្លេស ជាអ្នកប្រគល់លិខិតអញ្ជើញនេះដោយផ្ទាល់អំឡុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានមកពីជុំវិញពិភពលោកនៅក្នុងការិយាល័យធ្វើការរបស់លោក ដូណាល់ ត្រាំ។

នាយករដ្ឋមន្ត្រីជិតចប់អាណត្តិរបស់កាណាដា លោក Justin Trudeau បាននិយាយកាលពីខែមុនថា ការពិភាក្សារបស់លោក ដូណាល់ ត្រាំ អំពីលទ្ធភាពយកប្រទេសកាណាដា ធ្វើជារដ្ឋចំណុះទី៥១ របស់សហរដ្ឋអាម៉េរិក គឺជារឿងពិត ហើយនោះក៏ដោយសារតែកាណាដា ជាប្រទេសដែលសម្បូរដោយធនធានធម្មជាតិ។ ជាការពិតណាស់ លោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋចំណុះទី៥១ របស់សហរដ្ឋអាម៉េរិក ហើយវាជារឿងល្អ ប្រសិនបើកាណាដា យល់ព្រម។

នៅពេលក្រុមអ្នកសារព័ត៌មានសាកសួរពីជំនួបដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី កាលពីពេលថ្មីៗនេះ លោក Justin Trudeau បានឆ្លើយតបថា លោកគាំទ្រលោក ហ្សេឡិនស្គី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កសិករដាំស្ពៃក្ដោប នៅខេត្តបាត់ដំបង ប្រឈមនឹងការខាត ក្រោយស្ពៃក្តោមធ្លាក់ថ្លៃមកនៅត្រឹម៣០០រៀល ទៅ៥០០រៀលក្នុង១គីឡូក្រាម

ក្រុមកសិករដាំស្ពៃក្តោបនៅខេត្តបាត់ដំបង បានត្អូញត្អែរពីការធ្លាក់ចុះតម្លៃស្ពៃក្ដោបនៅរដូវប្រមូលផលនេះ ដែលតម្លៃនេះអាចធ្វើឱ្យពួកគេប្រឈមនឹងការខាត។ …

លោក ស៊ី ជិនភីង គ្រោងបង្ហាញផែនការជំរុញសេដ្ឋកិច្ច ខណៈសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក កំពុងឡើងកម្ដៅ

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង កំពុងត្រៀមចូលរួមកិច្ចប្រជុំសភាប្រជាជនចិន ដែលជាកិច្ចប្រជុំនយោបាយធំបំផុតប្រចាំឆ្នាំនៅថ្ងៃទី៥ ខែមីនា ខាងមុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ