នាយករដ្ឋមន្ត្រីកាណាដា

នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូឌូ ទំនងជាអាចចុះចេញពីតំណែងនៅសប្ដាហ៍នេះ


ប្រភពច្បាស់ការចំនួនបីបានបង្ហើបប្រាប់សារព័ត៌មាន The Globe and Mail ថា នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូឌូ (Justin Trudeau) ទំនងជាអាចប្រកាសលាលែងពីតំណែងប្រធានគណបក្សសេរីនិយមនៅសប្ដាហ៍នេះ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា លោកនឹងចុះចេញពីតំណែងតែម្ដង ឬយ៉ាងណានោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
នាយករដ្ឋមន្ត្រីកាណាដា ទំនងជាអាចប្រកាសចុះចេញពីតំណែង
ដោយ

ប្រភពទាំងនេះបានប្រាប់សារព័ត៌មាន The Globe and Mail ថា ពួកគេមិនទាន់ដឹងច្បាស់ទេថា តើលោក ចាស្ទីន ទ្រូឌូ នឹងប្រកាសចុះចេញពីតំណែងនៅពេលណាឱ្យជាក់លាក់នោះទេ ប៉ុន្តែពួកគេគ្រាន់តែបង្ហើបថា លោកអាចនឹងធ្វើបែបនេះនៅមុនកិច្ចប្រជុំក្រុមសមាជិកសភារបស់គណបក្សសេរីនិយមបន្ទាន់មួយនៅថ្ងៃពុធ សប្ដាហ៍នេះ។

ប្រភពទាំងនេះបានអះអាងថា ពួកគេក៏មិនទាន់ដឹងច្បាស់ទេថា តើលោក ទ្រូឌូ នឹងចុះចេញពីតំណែងភ្លាមៗតែម្ដង ឬក៏បន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់គេជ្រើសរើសបានមេដឹកនាំថ្មីមកជំនួសរូបលោកយ៉ាងណានោះទេ ខណៈលោក ទ្រូឌូ ក៏បានជជែកជាមួយនឹងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ដូមីនិក ឡឺប្លង់ (Dominic LeBlanc) អំពីឆន្ទៈក្នុងការកាន់តំណែងជាមេដឹកនាំបក្សបណ្តោះអាសន្ន និងជានាយករដ្ឋមន្ត្រី ហើយវាទំនងជាគ្មានបញ្ហាអ្វីឡើយ ប្រសិនបើលោក ឡឺប្លង់ ពិតជាឈរឈ្មោះជាអ្នកដឹកនាំមែននោះ។

ស្ថិតក្នុងវ័យ៥៣ឆ្នាំ លោក ទ្រូឌូ បានចូលកាន់តំណែងជាមេដឹកនាំគណបក្សសេរីនិយមនៅក្នុងឆ្នាំ២០១៣ ជាពេលដែលគណបក្សនេះជួបបញ្ហាជាច្រើន និងបានធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមលេខ៣នៅក្នុងសភាជាលើកដំបូងទៀតផង។

ប្រសិនបើលោក ទ្រូឌូ ពិតជាចុះចេញពីតំណែងមែននោះ វានឹងធ្វើឱ្យគណបក្សរបស់លោកគ្មានក្បាលម៉ាស៊ីនដឹកនាំជាអចិន្ត្រៃយ៍ឡើយ ខណៈដែលការស្ទង់មតិបង្ហាញថា គណបក្សសេរីនិយមនឹងចាញ់គណបក្សអភិរក្សនិយមនៅក្នុងការបោះឆ្នោតជាតិ ដែលនឹងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៥។

គម្រោងលាលែងពីតំណែងរបស់លោក ទ្រូឌូ នេះ ក៏ទំនងជានឹងជំរុញឱ្យមានការអំពាវនាវបោះឆ្នោតឆាប់ៗមុនកាលកំណត់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលអាចដោះស្រាយបញ្ហាប្រឈមជាមួយនឹងរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ សម្រាប់រយៈពេល៤ឆ្នាំខាងមុខផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើទំហំទីផ្សារអង្ករលើពិភពលោកនៅឆ្នាំ២០២៥ នឹងមានការប្រែប្រួលយ៉ាងណា?

ទំហំទីផ្សារអង្ករពិភពលោកនៅក្នុងឆ្នាំ២០២៥ ត្រូវបានគេព្យាករថា នឹងកើនដល់ជាង៥៦លានតោន មានការកើនឡើងជាង២លានតោន បើធៀបនឹងឆ្នាំ២០២៤។ ទោះបីទំហំ…

អិលអូអិលស៊ី បន្ដនាំយកសម្ភារសិក្សា ១.៤៥០ ឈុតបន្ថែមទៀត ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន ៨ ក្នុងខេត្តកំពង់ឆ្នាំង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅតែបន្ដសកម្មភាពមនុស្សធម៌របស់ខ្លួនដូចភ្លៀងរលឹម ដើម្បីជួយលើកកម្ពស់ដល់វិស័យអប់រំ តាមរយៈការចែកជូននូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ