Advertisement
Advertisement
Advertisement
ទំហំសេដ្ឋកិច្ចវៀតណាម

ការព្យាករថ្មី៖ សេដ្ចកិច្ចវៀតណាម នឹងធំជាង សិង្ហបុរី នៅ១០ឆ្នាំទៀត! ហេតុអ្វី?


សេដ្ឋកិច្ចប្រទេសវៀតណាម ត្រូវបានធនាគារសិង្ហបុរី DBS បានព្យាករថា នឹងអាចមានទំហំធំជាង សេដ្ឋកិច្ចប្រទេសសិង្ហបុរីទៅទៀត ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ទៀត ដោយសារតែមានកំណើននៃការវិនិយោគបរទេស និងកំណើននៃផលិតភាពការងារ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ឆ្វេង) និងនាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong (ស្ដាំ) (រូបភាពពី https://www.straitstimes.com/)
ដោយ
Advertisement

តាមសារព័ត៌មាន ក្នុងស្រុក វៀតណាម គឺ Vietnam Express បាន​ឲ្យដឹងថា សេដ្ឋកិច្ចវៀតណាម បច្ចុប្បន្ន​មាន​ទំហំ​ប្រមាណ ២២៤ ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​សិង្ហបុរីមាន ៣២៤ ពាន់​លានដុល្លារ​អាមេរិក។ ហើយបើគិត​ពី​កំណើនសេដ្ឋកិច្ចវិញ វៀតណាម មាន​៦ ទៅ៦,៥% រីឯ​សិង្ហបុរីមាន ២,៥%។ តាមការព្យាកររបស់ ធនាគារ DBS បានឲ្យដឹងថា កំណើនៃការ​វិនិយោគផ្ទាល់​ពីបរទេស គឺជាហេតុផល​មួយ សម្រាប់ពង្រីក​ទំហំ​សេដ្ឋកិច្ច​វៀតណាម។

ការវិនិយោគ​ផ្ទាល់ពីក្រៅប្រទេស របស់វៀតណាម ៥ខែ ឆ្នាំ២០១៩នេះ មាន​ប្រមាណ ១៧ពាន់ លាន​ដុល្លារ កើនឡើង ៧០% ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។ 

ប្រទេសវៀតណាម ត្រូវបានគេដឹងថា កំពុងទាក់ទាញ​ការវិនិយោគ​ជាច្រើន​លើផ្នែក រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក ដូចជា ក្រុមហ៊ុន Samsung, Intel, LG Panasonic និង Microsoft ជាដើម ដែលសុទ្ធសឹង​ជាក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​របស់​ពិភពលោក ក៏បាន​ពង្រីក​ការផលិត​របស់ខ្លួន​ចូលក្នុងប្រទេស​វៀតណាម​យ៉ាងរឺងមាំ​ផងដែរ។

ធនាគារ DBS បាន​បញ្ជាក់ទៀតថា វិនិយោគិន​សកល​ជាច្រើន បាន​ចាប់អារម្មណ៍​វៀតណាម កាត់តែច្រើន ជាមួយគ្នានេះ ការវិនិយោគ​ផ្ទាល់ពីបរទេស​ដ៏ខ្លាំងក្លា ពីប្រទេសចិន និងហុងកុង នៅក្នុងរយៈពេល ៤ខែនៅ​ដើមឆ្នាំនេះ គឺធ្វើបានល្អ​ដែលជា​និន្នាការ​ចាប់ផ្ដើមថ្មីមួយ។ 

របាយការណ៍បង្ហាញថា ៥ខែ ឆ្នាំនេះ វិនិយោគិន​ហុងកុង បាន​វិនិយោគ​ផ្ទាល់​នៅវៀតណាម​ជាទឹកប្រាក់ ប្រមាណ ៥ពាន់ លាន​ដុល្លារ ស្មើនឹងប្រមាណ​៣០% នៃការវិនិយោគ​ផ្ទាល់​ពីក្រៅប្រទេស​សរុប និងត្រូវបាន​តាមពីក្រោយ​ដោយ កូរ៉េខាងត្បូង និងសិង្ហបុរី។

ធនាគារ DBS បាន​ចាត់ទុកថា ការកើនឡើងនៃ​ផលិតភាពការងារ​ក៏ជា​ហេតុផល​មួយទៀត ដែលនឹងជំរុញ​កំណើនសេដ្ឋកិច្ច​របស់វៀតណាម ខណៈដែល​ប្រទេសនេះ គឺនៅមាន​ភាពប្រកួតប្រជែង​ច្រើន ក្នុងតំបន់​ទាក់ទងនឹង​តម្លៃប្រាក់ឈ្នួល​កម្មករនយោជិត។ តួយ៉ាង ប្រាក់ឈ្នួល​ក្នុងមួយខែ របស់នយោជិត នៅវៀតណាម មាន​ប្រហែល ២៥០ ដុល្លារ គឺស្មើ​១ភាគ៣ នៃប្រាក់ឈ្នួល​ក្នុងប្រទេសចិន និង​ប្រមាណតែ ជាង ៨% ប៉ុណ្ណោះ នៃប្រាក់​ឈ្នួល​របស់​សិង្ហបុរី។

របាយការណ៍ពីការិយាល័យ​ស្ថិតិវៀតណាម បញ្ជាក់ថា កាលពីឆ្នាំ ២០១៨ ប្រទេសវៀតណាម សម្រេច​បានកំណើន​សេដ្ឋកិច្ច ៧% ដែលជា​កំណើន​ខ្ពស់បំផុត​ក្នុងរយៈពេល ១​ទស្សវត្សរ៍​ចុងក្រោយនេះ៕ 

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រី​​ទូតអាមេរិកសង្ឃឹមថា VOA និង RFA ​អាចចុះបញ្ជី​​បើក​ការិយាល័យ​នៅកម្ពុជាឆាប់ៗនេះ

ព័ត៌មាន
ក្រសួងព័ត៌មាន​របស់​កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា នេះ បាន​ផ្ដល់​ភ្លើងខៀវ​ជាគោលការណ៍ ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្...

នាយករដ្ឋមន្រ្តី៖ សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-​ចិន​ប៉ះពាល់​ដល់​កម្ពុជា​តិច​តួច​ណាស់

ព័ត៌មាន
សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ទីក្រុង​តូក្យួ ប្រទេស​ជប៉ុន ថា សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ