ដំណាំស្វាយចន្ទី

អ្នកជំនាញបារម្ភបញ្ហាការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ទិន្នផលស្វាយចន្ទីនៅឆ្នាំក្រោយ


ការប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដល់លូតលាស់របស់ដើមស្វាយចន្ទី និងការបង្កបង្កើនទិន្នផលស្វាយចន្ទីនៅកម្ពុជា។ ការណ៍នេះ ទាមទារកសិករត្រូវមានចំណេះដឹង និងវិធីសាស្រ្តក្នុងការគ្រប់គ្រង និងការពារហានិភ័យនានា ដែលអាចកើតមានដោយសារការប្រែប្រួលអាកាសធាតុ។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យវិស័យឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំង និងរំខានដល់ផលិតកម្មដំណាំនៅទូទាំងតំបន់ដាំដុះសំខាន់ៗ។ បើតាមការអង្កេតជាក់ស្តែងនៅប៉ុន្មានខែថ្មីៗនេះបង្ហាញថា របបទឹកភ្លៀងមិនទៀងទាត់ និងខ្យល់ព្យុះនៅចុងរដូវឆ្នាំនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលូតលាស់របស់ស្វាយចន្ទី ដែលនាំឱ្យមានការលូតលាស់យឺតយ៉ាវ និងបារម្ភពីទិន្នផលថយចុះនៅឆ្នាំ២០២៦។

បើតាមលោក អួន ស៊ីឡុត សមាគមស្វាយចន្ទីកម្ពុជាបានរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុជាច្រើនលើករួចមកហើយ ដោយមានការចូលរួមពីកសិករប្រមាណ៨ពាន់គ្រួសារក្នុងខេត្តចំនួន១០ ដើម្បីស្វែងយល់ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ការស្វែងយល់លើបញ្ហាប្រែប្រួលអាកាសធាតុនាពេលកន្លងមកបានជួយឱ្យកសិករអាចទប់ស្កាត់ហានិភ័យមួយចំនួន និងធ្វើឱ្យការប្រមូលផលស្វាយចន្ទីមានការកើនឡើងផងដែរ។

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាម នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ កម្ពុជាបាននាំចេញគា្រប់ស្វាយចន្ទីស្រស់ទៅកាន់ទីផ្សារវៀតណាមជាង៩៦ម៉ឺនតោន ដោយគិតជាទឹកប្រាក់មានទំហំជាង១ពាន់៤រយលានដុល្លារ។ មកដល់ពេលនេះ កម្ពុជាមានរោងចក្រសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណជាង៥០ក្នុងនោះចំនួន៦ជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិតចន្លោះពី៧ពាន់តោនទៅ១៤ម៉ឺនតោនក្នុង១ឆ្នាំ ខណៈជាង៤០សហគ្រាស ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ ប្រចាំឆ្នាំ២០២៤៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃបានបង្កើនសម្ពាធបន្ថែមលើវិស័យអចលនទ្រព្យយ៉ាងណាដែរ?

អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជាដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយ មកទល់ពេលនេះ ពុំទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ បើទោះបីជាវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ