អ្នកចិញ្ចឹមសត្វ

តើមានកត្តាអ្វីខ្លះធ្វើឱ្យតម្លៃគោរស់នៅកម្ពុជានៅតែបន្តធ្លាក់ថ្លៃក្រោម ១ម៉ឺនរៀលក្នុង១គីឡូក្រាម?


ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា មកទល់ពេលនេះ តម្លៃទីផ្សារគោរស់នៅកម្ពុជានៅតែបន្តស្ថិតក្នុងតម្លៃទាប ក្រោម១ម៉ឺនរៀលក្នុង១គីឡូក្រាម បើទោះបីជាតម្លៃជ្រូករស់នៅលើទីផ្សារបានរើបឡើងមកវិញបន្តិចក៏ដោយ បន្ទាប់ពីអាជ្ញាធរបានអនុវត្តវិធានការផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីប្រទេសផ្សេងៗមកកាន់ទីផ្សារកម្ពុជា។ តើមានកត្តារាំងស្ទះអ្វីខ្លះធ្វើឱ្យតម្លៃគោរស់នៅកម្ពុជា មិនអាចងើបឡើងវិញបាន?
អ្នកចិញ្ចឹមសត្វ
ដោយ

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ទោះបីតម្លៃជ្រូករស់នៅកម្ពុជាបច្ចុប្បន្នមានការកើនឡើងមកវិញជាបណ្តើរៗក៏ពិតមែន ប៉ុន្តែលោកសង្កេតឃើញថា តម្លៃគោរស់នៅលើទីផ្សារនៅតែស្ថិតក្នុងតម្លៃទាបដដែល ពោលគឺតម្លៃគោរស់បច្ចុប្បន្នអាចលក់បានក្នុងតម្លៃចន្លោះពី៧ពាន់រៀល ទៅ៩ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈតម្លៃគោរស់កម្ពុជាកន្លងមក អាចលក់បានដល់ទៅជាង ១ម៉ឺនរៀលក្នុងមួយគីឡូក្រាមឯណោះ។

បើតាមប្រធានសមាគមរូបនេះ តម្លៃគោរស់កម្ពុជា នៅទ្រឹងក្នុងតម្លៃទាបបែបនេះ ក៏ដោយសារការនាំចូលសាច់ក្របីបង្កកពីប្រទេសឥណ្ឌាចូលមកទីផ្សារកម្ពុជាមានចំនួនច្រើនរាប់ពាន់តោននាពេលបច្ចុប្បន្ន ដែលធ្វើឱ្យមានការរាំងស្ទះដល់ចន្តរទីផ្សារសាច់គោរបស់ប្រជាកសិករនៅក្នុងស្រុក។

​យ៉ាងណាក៏ដោយ លោក ស៊្រុន ពៅ អះអាងថា បញ្ហាចាក់ស្រេះក្នុងវិស័យចិញ្ចឹមសត្វកម្ពុជាមួយចំនួន ក៏បានចាប់ផ្តើមមានពន្លឺឡើងវិញជាបណ្តើរៗផងដែរ តួយ៉ាងដូចជាតម្លៃជ្រូករស់ដែលបានធ្លាក់ចុះយ៉ាងគំហុកអស់រយៈពេលជាច្រើនខែកន្លងមក នៅពេលបច្ចុប្បន្ននេះបានរើបឡើងមកវិញហើយ ពោលគឺតម្លៃជ្រូករស់កម្ពុជា បានកើនឡើងក្នុងរង្វង់ ២ពាន់រៀលក្នុងមួយគីឡូក្រាម បន្ទាប់ពីអាជ្ញាធរបានបិទការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងជាបណ្តោះអាសន្នអស់រយៈពេលជិត២ខែមកនេះ។

​បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រូបនេះ បច្ចុប្បន្នអ្នកប្រកបរបរចិញ្ចឹមជ្រូកដែលបានក្ស័យធនប្រមាណ ៨០% នាពេលកន្លងមក មួយចំនួនបានចាប់ផ្តើមរបរនេះឡើងវិញហើយ និងមួយចំនួនទៀតបាននិងកំពុងសម្លឹងមើលឱកាសដាក់ទុនចិញ្ចឹមឡើងវិញផងដែរ ក្រោយមានទំនុកចិត្តលើរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការជួយជំរុញ និងលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជាឱ្យប្រសើរឡើងវិញ​។

សូមជម្រាបថា ប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកដែលត្រូវហាមឃាត់ការនាំចូលជាបណ្ដោះ អាសន្ន រួមមាន អណ្ដាត ថ្លើមគោ ក្របី ជ្រូកមាន់បង្កក និងគ្រឿងក្នុងបង្កកមួយចំនួនទៀតរបស់សត្វគោ ក្របី ជ្រូក ដែលអាចបរិភោគបានក្រៅពីអណ្ដាត និងថ្លើម។ ការសម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននេះ មានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្ដែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

None



អត្ថបទបន្ទាប់


កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត គ្រោងចំណាយថវិកាប្រមាណ ១០លានដុល្លារលើការស្តារជម្រៅផ្លូវទឹក ដើម្បីឲ្យនាវាចរណ៍ចេញ-ចូលបាន

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុន AZ Builders ជាអ្នកថែទាំ និងគ្រប់គ្រងប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ដ…

តើមានកត្តាអ្វីខ្លះធ្វើឱ្យបទល្មើសក្នុងវិស័យប្រេងឥន្ធនៈមានការថយចុះនៅ៤ខែឆ្នាំនេះ?

ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេ ថែមទាំងធ្វើឱ្យប៉ះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ