បញ្ហាការផ្គត់ផ្គង់ប្រេង

សហភាពអឺរ៉ុបនឹងធ្លាក់ចូលទៅក្នុងវិបត្តិ ប្រសិនបើរុស្ស៊ីពិតជាកាត់ផ្តាច់ការផ្តត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ?


មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចសហភាពអឺរ៉ុបបានចេញមកព្រមានកាលពីថ្ងៃទី ១៧ឧសភាថា ប្រសិនបើការនាំចូលឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបត្រូវបានកាត់ផ្តាច់ សេដ្ឋកិច្ចនៅក្នុងប្លុកនេះ អាចជានឹងធ្លាក់ចុះទៅក្នុងវិបត្តិជាក់ជាមិនខានឡើយ។ ពិសេសប្រទេសដែលមានការពឹងផ្អែកខ្លាំងបំផុតលើការផ្គត់ផ្គង់ថាមពលឧស្ម័នពីរុស្ស៊ី នឹងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Business Insider។
មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចសហភាពអឺរ៉ុបថា ប្រសិនបើរុស្ស៊ីផ្ដាច់ការនាំចូលឧស្ម័ន ទៅកាន់សហភាពអឺរ៉ុប នោះសេដ្ឋកិច្ចនៅក្នុងប្លុកនេះ អាចជានឹងធ្លាក់ចុះទៅក្នុងវិបត្តិជាក់ជាមិនខានឡើយ។
ដោយ

មន្ត្រីជាន់ខ្ពស់​អ្នក​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ក្នុង​សេណា​រី​យោ​ប្រសិនបើ​ទីក្រុង​ម៉ូ​ស្គូ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​កាន់​សហភាព​អឺរ៉ុប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​ហ៊ុម​ព័ទ្ធ​ប្រេង​របស់​ប្លុក​នេះ​មែន​នោះ វា​អាច​នឹង​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។

លោក Paolo Gentiloni ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​សេដ្ឋកិច្ច​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាល​នា​ដើម​ស​ប្ដា​ហ៍​នេះ​ថា ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កំពុង​បង្ក​ឱ្យ​មានការ​អ​ស្ថិរភាព​សេដ្ឋកិច្ច​ជា​ខ្លាំង​នៅ​លើ​ទីផ្សារ​សកល ពិសេស​ក៏​កំពុង​ប៉ះពាល់​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​តំបន់​អឺរ៉ុប​ផង​ដែរ ខណៈ​កំណើនសេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​ទាប ហើយ​តម្លៃ​អតិផរណា​បន្ដ​កើនឡើង​ខ្ពស់​ជាង​ការ​ព្យាករ​។

គណៈកម្មការ​អឺរ៉ុប​បាន​ទម្លាក់​ការ​ព្យាករណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ១៦ ឧសភា​សម្រាប់​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ក្នុង​ប្លុក​នេះ​មក​នៅ​ត្រឹម ២,៧% ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២២ ខណៈ​ការ​ព្យាករណ៍​កាលពីមុន​មាន ៤%​។

ដោយឡែក នៅ​ឆ្នាំ​២០២៣​វិញ កំណើនសេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​បន្ទាប​ការ​ព្យាករ​មក​នៅ​ត្រឹម ២,៣% ខណៈ​កាលពីមុន​ធ្លាប់​ព្យាករ​ថា​នឹង​មាន​២,៨%​។ ក្នុង​នោះ ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នឹង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ ហើយ​អា​ជីរ​កម្ម​ផ្សេង​ៗ និង ការ​ចំណាយ​ក្នុង​គ្រួសារ​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ការ​ឡើងថ្លៃ​ថាមពល​។

គួរ​កត់​សម្គាល់ថា គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ព្យាករណ៍​ថា បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​ចាយប្រាក់​អឺ​រ៉ូ ហើយ​ពឹងផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុ​ស្ស៊ី និង មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​សង្គ្រាម​រុ​ស្ស៊ី និង អ៊ុយ​ក្រែ​ន នឹង​អាច​មានការ​កើនឡើង​តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​អត្រា​ជា​មធ្យម ៦,១% ក្នុង​ឆ្នាំ ២០២២ ខណៈ​ការ​ព្យាករណ៍​កាលពីមុន​មាន​ត្រឹម ៣,៥% ប៉ុណ្ណោះ​។

យ៉ាងណាមិញ គណៈ​ក​ម្មា​ការ​សហភាព​អឺរ៉ុប នៅ​តែ​បន្ត​ស្នើ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​ទី ៦ លើ​ការ​កាត់​ផ្តាច់​ប្រេង​រុ​ស្ស៊ី​ទាំងស្រុង​ពី​រុ​ស្ស៊ី ដោយ​តាម​ផែនការ​គេ​គ្រោង​នឹង​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ឲ្យ​បាន​ក្នុង​រយៈពេល ៦ ខែ​។ ក៏​ប៉ុន្តែ កញ្ចប់​ទណ្ឌកម្ម​ទី ៦​នេះ ត្រូវ​បាន​ជាប់​គាំង ដោយសារ​ប្រទេស​ហុង​គ្រី ដែល​ជា​សមាជិក​មួយ​នៃ​សហភាព​អឺរ៉ុប​បាន​បដិសេធ​ចំពោះ​ចំណាត់ការ​នេះ ខណៈ​ប្រទេស​នេះ​មានការ​ពឹង​ថាមពល​ខ្លាំង​ទៅ​លើ​ទី​ក្រុម​ម៉ូ​ស្គូ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាស្រីលង្ការារាំងចលនាថ្កោលទោសប្រធានាធិបតី ខណៈសមាជិកសភា២រូបត្រូវបានចាប់ខ្លួនដោយសារអំពើហិង្សា

ព័ត៌មាន
ក្រោយពីនាយករដ្ឋមន្ត្រីស្រីលង្កាបានប្រកាសថា ប្រទេសកំពុងស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ និងធ្លាក់ដល់ថ្ងៃចុងក្រោយនៃការផ្គត់ផ្គង់ប្រេងឥន្ធន…

ក្រុមអ្នកជំនួញអាមេរិករិះគន់គោលនយោបាយលោកចូបៃឌិនខ្លាំងៗ ក្នុងការលក់អាវុធទៅឲ្យតៃវ៉ាន់

ព័ត៌មាន
ក្រុមអ្នកជំនួញអាមេរិកនៅថ្ងៃទី ១៧ឧសភា ម្សិលមិញនេះ បានរិះគន់ចំៗចំពោះគោលនយោបាយលក់អាវុធរបស់រដ្ឋកាលលោកចូបៃឌិនទៅឲ្យតៃវ៉ាន់ ដោយលើកហេតុផលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ