វិស័យធនាគារ

ធនាគារកណ្ដាលវៀតណាម គ្រោងបង្កើតអត្រាជួញដូរមាស ដើម្បីពង្រឹងតម្លាភាព និងបង្កភាពងាយស្រួលដល់ការជួញដូរ


ធនាគារកណ្ដាលវៀតណាម គ្រោងបង្កើតអត្រាជួញដូរមាស ដើម្បីពង្រឹងតម្លាភាព និងបង្កលក្ខណកាន់តែងាយស្រួលសម្រាប់ការទិញលក់មាសទាំងសម្រាប់ពលរដ្ឋទូទៅ និងអាជីវកម្ម ប៉ុន្តែគម្រោងនេះទាមទារឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យធនាគារ
ដោយ

លោកស្រី ង្វៀន ធី ហុង (Nguyen Thi Hong) ទេសាភិបាលធនាគារកណ្ដាលវៀតណាម បានប្រកាសនៅចំពោះមុខសភាវៀតណាម កាលពីថ្ងៃទី១១ ខែវិច្ឆិកា ថា ធនាគារកណ្ដាលវៀតណាម នឹងធ្វើការជាមួយក្រសួង និងស្ថាប័ននានា ដើម្បីសិក្សាដោយប្រុងប្រយ័ត្នជុំវិញលទ្ធភាពបង្កើតអត្រាជួញដូរមាស មុននឹងដាក់សំណើនេះទៅរដ្ឋាភិបាលនៅពេលសមស្របណាមួយ។

លោកស្រីបានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតអត្រាជួញដូរមាសនេះ គឺដើម្បីពង្រឹងតម្លាភាព និងបង្កលក្ខណកាន់តែងាយស្រួលសម្រាប់ការទិញលក់មាសទាំងសម្រាប់ពលរដ្ឋទូទៅ និងអាជីវកម្ម ប៉ុន្តែលោកស្រីថា គម្រោងនេះទាមទារឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។

លោកស្រីបានបន្ថែមថា ដោយសារវៀតណាម មិនមែនជាប្រទេសផលិតមាស ដូចនេះវៀតណាមចាំបាច់ត្រូវនាំចូលមាសពីទីផ្សារអន្តរជាតិ ដើម្បីបំពេញតម្រូវការជួញដូរមាសនៅទីផ្សារក្នុងស្រុក។ ទេសាភិបាលធនាគារកណ្ដាលវៀតណាមរូបនេះបានលើកឡើងថា ការបង្កើតអត្រាជួញដូរមាស តម្រូវឱ្យធនាគារកណ្ដាលវៀតណាម ធ្វើការជាមួយក្រសួងនានា ដើម្បីសិក្សាដោយប្រុងប្រយ័ត្ន និងវាយតម្លៃផលប៉ះពាល់របស់វាដោយហ្មត់ចត់។

ដូចនេះ ធនាគារកណ្ដាលវៀតណាម នឹងផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលជុំវិញការបង្កើតអត្រាជួញដូរមាសនេះនៅពេលវេលាសមស្របណាមួយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋាភិបាលអូស្ត្រាលី កំពុងចរចាឱ្យធនាគារ ANZ រក្សាសាខារបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រជែងជាមួយចិន

រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្ត្រាលី លោក ជីម ឆល់មើស (Jim Chalmers) បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលី កំពុងចរចាលើកិច្ចព្រមព្រៀងមួយជាមួយធនាគារ AN…

ជប៉ុន និងកូរ៉េខាងត្បូង កំពុងខ្នះខ្នែងរៀបចំផែនការជំរុញការគាំទ្រផលិតកម្មបន្ទះឈីបក្នុងស្រុក ក្រោយលោក ត្រាំ វិលមកគ្រប់គ្រងសេតវិមានជាថ្មី

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងខ្នះខ្នែងរៀបចំផែនការជំរុញការគាំទ្រដល់ការផលិតបន្ទះឈីបក្នុងស្រុក ក្រោយលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ