អាមេរិក-ចិន

លោកចូ បៃឌិនថា អាមេរិកកំពុងមានជំហរដ៏រឹងមាំបំផុត ដើម្បីប្រជែងនឹងមហាអំណាចចិន


លោកចូ បៃឌិន បានបញ្ចេញសារបស់លោកជាលើកទី២ សម្រាប់ការថ្លែងសារប្រចាំឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដើម្បីបង្ហាញពីកំណត់ត្រាសំខាន់ៗក្រោមការដឹកនាំរបស់លោក ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ថា អំពីការប្រជែងឥទ្ធិពលគ្នារវាងអាមេរិក និងចិនផងដែរ។ បើតាមលោក បៃឌិន សហរដ្ឋអាមេរិក ពេលនេះ គឺកំពុងឈរនៅលើជំហរដ៏រឹងមាំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្នុងការប្រកួតប្រជែងទប់ទល់ជាមួយនឹងមហាអំណាចចិន ក៏ដូចជាប្រទេសផ្សេងៗទៀតនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកកំពុងមានជំហរដ៏រឹងមាំបំផុត ដើម្បីប្រជែងនឹងមហាអំណាចចិន
ដោយ

នៅក្នុងការថ្លែងសារប្រចាំឆ្នាំ លោកចូ បៃឌិន បាននិយាយថា នៅមុនពេលលោកឡើងមកកាន់តំណែងជាប្រធានាធិបតី រឿងរ៉ាវដែលកើតឡើងនោះ គឺសាធារណរដ្ឋប្រជាមានិតចិនកំពុងមានការកើនឡើងអំណាចខ្លាំងក្លា ហើយអាមេរិកមានការធ្លាក់ចុះអំណាចជាដើម។ ឥឡូវលែងមានទៀតហើយ។

លោកបានបន្ថែមថា អាមេរិកកំពុងមានការវិនិយោគដើម្បីឲ្យប្រទេសកាន់តែរីកចម្រើនខ្លាំងក្លា ការវិនិយោគលើការច្នៃប្រឌិត និងឧស្សាហកម្មរបស់អាមេរិក ដែលសុទ្ធសឹងជាការនឹងកំណត់អំពីអនាគត ហើយទាំងអស់នេះ វាក៏ជាអ្វីដែលប្រទេសចិនមានបំណងចង់គ្រប់គ្រងផងដែរ។ លោក ចូ បៃឌិន បានគូសបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ិនតោន ស្វែងរកការប្រកួតប្រជែងដោយស្មើភាពជាមួយទីក្រុងប៉េកាំង មិនមែនចង់បង្កជម្លោះអ្វីនោះឡើយ។

បើទោះបីជា មិនបាននិយាយបញ្ជាក់ឲ្យចំ អំពីរឿងបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន ដែលបណ្ដាលឲ្យមានការផ្អាកការធ្វើដំណើរទស្សនកិច្ចរបស់លោក អាន់តូនី ប្លីងខេន ទៅកាន់ប្រទេសចិនកាលពីសប្ដាហ៍មុនក៏ពិតមែន ប៉ុន្ដែ លោកចូបៃឌិន បានគូសបញ្ជាក់ ដោយខ្លីថា អាមេរិកនឹងធ្វើសកម្មភាព ដើម្បីការពារខ្លួន ប្រសិនបើចិនគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួន។

ខណៈពេលដែល លោកពូទីន បុរសខ្លាំងរបស់រុស្ស៊ីកំពុងផុងខ្លួននៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ទំនងដោយសារតែការគណនាខុសអំពីភូមិសាស្ត្រនយោបាយ និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន កំពុងតែជួបប្រឈមដោះស្រាយនឹងបញ្ហាក្នុងស្រុកជាច្រើនបន្ទាប់ពីការដាក់ចេញវិធានការតឹងរ៉ឹងសូន្យកូវីដនៅរយៈពេល៣ឆ្នាំមកនេះ នោះវាបានធ្វើផ្ដល់នូវឱកាសឲ្យលោកចូ បៃឌិន បាននិយាយទូងស្គរអំពីគោលដៅនៃគោលនយោបាយការបរទេសរបស់លោក អំពីការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោក។ លោកបៃឌិនថា និយាយថា «យើងប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើនទូទាំងពិភពលោក ប៉ុន្ដែ នៅរយៈពេល២ឆ្នាំចុងក្រោយនេះ លទ្ធិប្រជាធិបតេយ្យនៅតែរឹងមាំខ្លាំងឡើង មិនបានចុះខ្សោយនោះទេ។»

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចលេខ១ និងលេខ២ របស់ពិភពលោក គឺអាមេរិក និងចិននេះ ហាក់មានពន្លឺផ្សះផ្សាគ្នាខ្លះៗបន្ដិចទៅហើយកាលពីចុងឆ្នាំ២០២២ ប៉ុន្ដែ វាក៏ចាប់ផ្ដើមតានតឹងដាក់គ្នាខ្លាំងឡើងវិញ ពិសេសនៅចុងក្រោយនេះ បន្ទាប់ពីមានអាមេរិកបានបាញ់ទម្លាក់ បាឡុងរបស់ចិន ដែលហោះនៅលើទឹកដីសហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ិនតោនថា ជាបាឡុងចារកម្ម ស៊ើបការរបស់ចិន ប៉ុន្ដែចិនវិញ បានចោទអាមេរិកថា កំពុងកេងចំណេញនយោបាយ និងចង់បង្ខូចកេរ្ដិ៍ឈ្មោះចិន ដ្បិតថា បាឡុងនោះ គឺចិនប្រើប្រាស់សម្រាប់តែជាឧបករណ៍សម្រាប់គោលបំណងឧត្តនិយម និងវិទ្យាសាស្ត្រស៊ីវិលតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ភាពយន្តខ្មែរបែបវិទ្យាសាស្រ្តប្រឌិតដំបូងគេដែលបានបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Venice នឹងមានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ភាពយន្ដបែបវិទ្យាសាស្ត្រប្រឌិតដំបូងគេបង្អស់របស់ប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននាពេលអនាគតដោយប្រើបច្ចេកវិទ្យាបែប AR ប្រកបជាមួយនឹងឈុ…

ថៃរំពឹងថា ការចំណាយនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ខាងមុខនេះនឹងមានដល់ ៧០លានដុល្លារ

ព័ត៌មាន
ការចំណាយនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះក្នុងប្រទេសថៃ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទៅជាង ៧០លានដុល្លារ ពោលគឺមានការកើនឡើងជាង៥៧% ធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ