វិស័យទេសចរណ៍

ចិន បើកចំហរប្រទេសកាន់តែទូលាយ ក្រោយអាម៉េរិក រឹតបន្តឹងអ្នកធ្វើដំណើរចូលប្រទេស


ស្របពេលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កាន់តែរឹតត្បិតលើជនបរទេសក្នុងការចេញ-ចូលប្រទេសខ្លួន និងព្យាយាមកាត់ផ្តាច់ចេញពីពិភពលោក មហាយក្សចិន ដែលជាគូប្រជែងឯណោះវិញ បានប្រកាសបើកចំហរប្រទេសកាន់តែទូលាយសម្រាប់ជនបរទេស។ ជាក់ស្តែង ចិននឹងបើកឱ្យជនបរទេសមកពី៧៥ប្រទេសនៅលើពិភពលោក អាចធ្វើដំណើរចូលប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការក្នុងឆាប់ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យទេសចរណ៍
ដោយ

ចាប់ថ្ងៃទី១៦ ខែកក្កដា តទៅ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកនឹងបើកឱ្យជនបរទេសមកពីប្រទេសចំនួន៧៥ ទូទាំងពិភពលោកអាចធ្វើដំណើរចូលប្រទេសខ្លួនដោយមិនចាំបាច់មានទិដ្ឋាការ ដែលជាផ្នែកមួយនៃយុទ្ធនាការក្នុងការជំរុញទីផ្សារទេសចរណ៍។ កាលពីឆ្នាំមុន ចិនបានបើកទ្វារស្វាគមន៍ជនបរទេសជាង២០លាននាក់ តាមរយៈការលើកឡែងទិដ្ឋាការនេះ មានការកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២៣។

រដ្ឋបាលអន្តោប្រវេសន៍ចិន បានអះអាងថា គ្រាន់តែទីក្រុងសៀងហៃតែមួយ ចិនទទួលបានភ្ញៀវទេសចរបរទេសចំនួន២,៦លាននាក់ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥នេះ ក្នុងនោះប្រហែលពាក់កណ្តាលនៃអ្នកទេសចរទាំងនេះ គឺបានធ្វើដំណើរមកលេងកម្សាន្តនៅក្នុងទីក្រុងនេះដោយគ្មានទិដ្ឋាការ។ បើតាមស្ថាប័ននេះ កំណើនភ្ញៀវទេសចរបរទេសមកលេងនៅទីក្រុងសៀងហៃ នេះមានការកើនឡើងប្រមាណ៤៥%។

ការបើកចំហរទ្វារប្រទេសទទួលអ្នកទេសចរបរទេសកាន់តែទូលំទូលាយរបស់ចិននេះ វាជាផ្នែកមួយនៃគោលនយោបាយដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់ចិន។ ក្រុមមន្ត្រីចិន បានអះអាងថា វិស័យទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិន បានរក្សានូវសន្ទុះដ៏រឹងមាំ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងទាំងការមកដល់ និងការចំណាយរបស់ភ្ញៀវទេសចរ ដែលត្រូវបានជំរុញដោយគោលនយោបាយទិដ្ឋាការដ៏ងាយស្រួល និងបរិយាកាសធ្វើដំណើរមានភាពល្អប្រសើរឡើង។

កាលពីឆ្នាំ២០២៤ កន្លងទៅ វិស័យទេសចរណ៍ចិន ស្រូបទាញភ្ញៀវទេសចរបានប្រមាណ១៣២លាននាក់ ជាមួយនឹងចំណូលសរុបជាង៩៤ពាន់លានដុល្លារ។ ចិន បានដាក់ចេញនូវគោលនយោបាយបើកចំហប្រទេសនេះតាំងពីឆ្នាំ២០២៤ ហើយតាមរយៈគោលនយោបាយបើកចំហរបន្ថែមនេះនឹងអាចជួយឱ្យចិន ដែលជាទីតាំងសម្បូរដោយសក្តានុពលស្រាប់នឹងកាន់តែទទួលការទាក់ទាញ ស្របពេលដែលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដាក់បម្រាម និងរឹតបន្តឹងលើការចូលប្រទេសខ្លួនលើប្រជាជនមកពី៣៦ប្រទេស និងដែនដី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សូមអបអរសាទរដល់ម្ចាស់រង្វាន់សំណាងទាំង ២៨រូបប្រចាំខែមិថុនា ពីយុទ្ធនាការ «រង្វាន់ក៏បាន បរិស្ថានក៏ស្អាត»

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ អេ អឹម ខេ បានរកឃើញម្ចាស់រង្វាន់សំណាងទាំង ២៨រូបថែមទៀតហើយ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ម្ចាស់រង្វា…

តើនៅអាម៉េរិកបច្ចុប្បន្នពិតជាសម្បូរអ្នកអត់មានការងារធ្វើមែនឬ ក្រោយការសិក្សាមួយបង្ហាញថា ក្នុងចំណោមមនុស្ស៤នាក់មានម្នាក់អត់ការងារធ្វើ?

ស្របពេលស្ថានភាពសេដ្ឋកិច្ចអាម៉េរិក នៅតែបន្តស្ថិតក្នុងស្ថានភាព និងបរិយាកាសអាប់អួរ វិទ្យាស្ថានស្រាវជ្រាវដ៏ល្បីល្បាញមួយបាននាំគ្នាសិក្សាស្រាវលើបញ្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ