ការរៀបចំឥណទានឡើងវិញ

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុថា ការរៀបចំឥណទានឡើងវិញនឹងកើនឡើងថែមទៀត!


អ្នកជំនាញ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺមានអតិថិជនមកស្នើសុំរៀបចំឥណទានឡើងវិញ កើនឡើងយ៉ាងខ្លាំងបើធៀបនឹងចុងឆ្នាំ២០២០។ អ្នកជំនាញវាយតម្លៃថា កំណើននៃការស្នើសុំរៀបចំឥណទានឡើងវិញ នឹងបន្តកើនឡើងបន្ថែមទៀត ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលនឹងបន្ដដល់ថ្ងៃទី ៥ខែឧសភា។
រូបតំណាង៖ ការរៀបចំឥណទានឡើងវិញអំឡុងពេលកូវីដ១៩

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានលើឡើងថា ចំពោះការរៀបចំឥណទានឡើងវិញ ទាំងជាមួយនឹងធនាគារ និងមីក្រូហិញ្ញវត្ថុគិតត្រឹមដំណាច់ខែមីនាកន្លងទៅ មានទំហំទឹកប្រាក់សរុបប្រមាណ៤ពាន់៥រយលានដុល្លារអាមេរិក និងមានអតិថិជនស្នើសុំឥណទានជាង២៤ម៉ឺនគណនី ហើយចំនួននេះ ត្រូវបានរំពឹងថានឹងកើនឡើងថែមទៀត។ លោក បណ្ឌិត អ៊ិន ចាន់នី បន្ថែមថា ការផ្ដល់ឥណទាន និងការទទួលបញ្ជើពីអតិថិន ចំពោះធនាគារអេស៊ីលីដានៅតែបន្ដកំណើន ជាក់ស្ដែង គិតត្រឹមដំណាច់ខែមីនា ការផ្ដល់ឥណទានមានជាង៤ពាន់៥លានដុល្លារកើនឡើងជាង៦% ធៀបដំណាច់ឆ្នាំ២០២០។ លោកបន្ថែមថា ចំពោះ ផលប៉ះពាល់នៃវិស័យធនាគារ ដោយនៅអំឡុងពេលបិទខ្ទប់នេះមានភាពខុសគ្នាទៅតាមប្រតិបត្តិការនៃធនាគារនីមួយៗ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងជំរុញឲ្យអតិថិជនមកដាក់សំណើសុំរៀបចំឥណទានឡើងវិញកាន់តែច្រើន។ ជាក់ស្តែង ចាប់តាំងពីកម្ពុជាផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួនស្នើសុំរៀបចំឥណទានឡើងវិញនេះ មានការកើនឡើងស្ទើរពីរ ទៅបីដងបើធៀបនឹងឆ្នាំ២០២០។

ទោះយ៉ាងណា ចំពោះស្ថានភាពនៃការផ្ដល់ឥណទានពីវិស័យមីក្រូហិរញ្ញវត្ថុវិញ ត្រូវបានលោក កាំង តុងងី បានលើកឡើងថា ការផ្តល់ឥណទានក្នុងរយៈពេល២ខែដើម ឆ្នាំ២០២១ មានការធ្លាក់ចុះជាង ១០ភាគរយ បើនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ប៉ុន្តែ សង្កេតឃើញថា ការដាក់ប្រាក់បញ្ញើរបស់អតិថិជននៅឆ្នាំ២០២១ ហាក់នៅរក្សាដំណើរការល្អ បើធៀបនឹងឆ្នាំ២០២០។ 

គួររំលឹកថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារ បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ជាក់ស្តែងកាលពីពេលថ្មីៗ ស្ថាប័នទាំងពីរបានដាក់ចេញវិធានការលើកលែងការបង់ការប្រាក់ និងប្រាក់ដើម ក៏ដូចជាលើកលែងការពិន័យដល់អតិជន ដែលឆ្លងជំងឺកូវីដ-១៩ និងជាប់ធ្វើចត្តាឡីស័កជាដើម៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃជួយកាត់បន្ថយចំណាយសម្រាប់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តជាគោលការណ៍ លើផែនការរបស់ក្រសួងពាណិជ្ជកម្មដើម្បីកាត់បន្ថយការចំណាយបន្ថែម ចំពោះក្រុមហ៊ុនអ្នកនាំចេញអ...

អ្នកជំនាញ៖ ២០២១ វិស័យទេសចរណ៍នឹងយ៉ាប់យ៉ឺនជាង ២០២០ទៅទៀត!

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំងចំពោះសុខភាពវិស័យទេសចរណ៍នៅកម្ពុជាក្នុងឆ្នាំ២០២១ ក្រោយការឆ្លងរាលដាលនៃជំងឺកូវី...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ