ជំនួបចិន-អាមេរិក

ជំនួបប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំមហាអំណាចអាមេរិក-ចិនគ្រោងធ្វើឡើងនៅរដ្ឋអាឡាស្កាក្នុងសប្តាហ៍នេះ


ជំនួបចរចារគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃ រដ្ឋការលោកចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង មន្ត្រីជាន់ខ្ពស់ចិន គ្រោងនឹងធ្វើឡើងនៅសប្តាហ៍នេះហើយ ក្នុងរដ្ឋអាឡាស្កាទឹកដីសហរដ្ឋអាមេរិក។ តើជំនួបនេះ នឹងក្លាយជាពន្លឺថ្មី នៃការផ្សះផ្សារវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន ដែលបានពាក់មុខយក្សដាក់គ្នារាប់ខែឆ្នាំកន្លងមកនេះ ដែរឬយ៉ាងណា?
រូបភាពឯកសារ៖ កាលលោក Joe Biden នៅជាអនុប្រធានាធិបតីអាមេរិករដ្ឋការលោក Barack Obama និងលោក Xi Jinping
ដោយ

នៅ​ក្នុង​ជំនួប​នៅ​រដ្ឋ​អា​ឡា​ស្កា នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ នឹង​មាន​វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​ចិន​ពីរ​រូប​គឺ​លោក យ៉ាង ជេ​ឈី (Yang Jiechi) និង ទីប្រឹក្សា​រដ្ឋ​ចិន​លោក Wang Yi នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​អា​ឡា​ស្កា​ទឹកដី​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៨ ខែមីនា ដើម្បី​ជួប​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ពីរ​រូប​ដូច​គ្នា គឺ​រដ្ឋមន្ត្រី​ការ​បរទេស លោក Antony Blinken និង ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​អា​មេ​រិ​ក លោក ជេ​ក ស៊ូ​លី​វ៉ា​ន់ (Jake Sullivan)​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Reuters​។

ជំនួប​ដ៏​មាន​សារសំខាន់ និង​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវ​បាន​គេ​សន្មត​ថា ជា​ជំនួប​ដំបូង​បង្អស់​រវាង​មហា​យក្ស​ទាំង​ពីរ ចាប់តាំងពី​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន ឡើង​កាន់​តំណែង​មក​។

យ៉ាងណាមិញ ភាគី​ទាំង​ពីរ​មិន​បាន​បង្ហើប ពី​ជំនួប​លើក​នេះ​ថា នឹង​ត្រូវ​ពិភាក្សា​គ្នា​ពី​បញ្ហា​អ្វីខ្លះ​នោះ​ទេ ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​គ្រាន់តែ​បាន​បង្ហើប​ថា នឹង​ចរចា​គ្នា​ពី​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ជំនួប​លើក​នេះ​ត្រូវ​បាន​អ្នកវិភាគ​នយោបាយ​អន្តរជាតិ​ជា​ច្រើន​លើក​ឡើង​ថា អា​មេ​រិ​ក​ប្រាកដជា​លើកយក​បញ្ហា ជនជាតិភាគតិច​មូ​ស្លី​ម​អ៊ូ​ហ្គួ​រ នៅ​ខេត្ត​ស៊ី​ន​ជាំ​ង​ប្រទេស​ចិន មក​ដាក់​លើ​តុ​ពិភាក្សា​មុនគេ​។ ហើយ​ជា​រឿយ​ៗ​អា​មេ​រិ​ក​តែង​ចោទប្រកាន់​ចិន​ថា បាន​ធ្វើការ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ទៅ​លើ​ជនជាតិភាគតិច​អ៊ូ​ហ្គួ​រ​។

លើស​ពី​នេះ អ្នកវិភាគ​ជឿជាក់​ថា បញ្ហា​ជនជាតិភាគតិច​អ៊ុយ​ហ្គ​រ ប្រាកដជា​មិនមែន​ជា​បញ្ហា​តែ​មួយ​ដែល​អា​មេ​រិ​ក និង​ចិន​លើកយក​មក​ចរចា​គ្នា​នោះ​ទេ​។ ប្រាកដ​ណាស់ នៅ​មាន​បញ្ហា​ចាក់ស្រេះ​ធំ​ៗ​ជា​ច្រើន​ទៀត អាច​នឹង​ត្រូវ​បាន​លើ​យក​មក​ពិភាក្សា ដូច​ជា​បញ្ហា​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង សង្គ្រាម​ពាណិជ្ជកម្ម និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម​។

សូម​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ​បាន​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជុំវិញ​បញ្ហា​ជា​ច្រើន​តួយ៉ាង បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា 5G សិទ្ធិ​មនុស្ស និង​សន្តិសុខ​ក្នុង​តំបន់​ជាដើម​។ ប៉ុន្តែ​គេ​សង្ឃឹមថា ប្រទេស​មហា​យក្ស​ទាំង​ពីរ​នឹង​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​មក​វិញ ក្រោយ​ជំនួប​នៅ​ថ្ងៃ​ទី​១៨ មីនា​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋី Jack Ma អាចនឹងរងការផាកពិន័យជិត ១ពាន់លានដុល្លារ ដោយអាជ្ញាធរចិន

ព័ត៌មាន
ក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋីចិន គឺលោក Jack Ma ដែលគេចាប់អារម្មណ៍ឃើញថា នៅមួយរយៈចុងក្រោយនេះមានឥទ្ធិពលប៉ះទង្គិចខ្លះៗ ទៅដល់បក្សកុម្មុយនី…

មេដឹកនាំអាមេរិកជួបពិភាក្សាជាមួយជប៉ុនឥណ្ឌា និងអូស្ត្រាលីដើម្បីរកយុទ្ធសាស្ត្រថ្មីទប់ជាមួយចិន

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden ថ្មីៗនេះ បានជួបជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដែលសុទ្ធសឹងជាក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ