ក្រុមហ៊ុនចិនរបស់លោកJackMa

ក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋី Jack Ma អាចនឹងរងការផាកពិន័យជិត ១ពាន់លានដុល្លារ ដោយអាជ្ញាធរចិន


ក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋីចិន គឺលោក Jack Ma ដែលគេចាប់អារម្មណ៍ឃើញថា នៅមួយរយៈចុងក្រោយនេះមានឥទ្ធិពលប៉ះទង្គិចខ្លះៗ ទៅដល់បក្សកុម្មុយនីសចិន ដោយសារអ្វី? ដោយសារតែ លោក Jak Ma ធ្លាប់បានប្រើសម្ដីតិះតៀនទៅលើការគ្រប់គ្រងរបស់រដ្ឋចិន។ ជាលទ្ធផល ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma កំពុងប្រឈមនឹងការត្រួតពិនិត្យ បទបញ្ញាត្តិកាន់តែខ្លាំងឡើង។
ក្រុមហ៊ុនអាលីបាបារបស់មហាសេដ្ឋី Jack Ma អាចនឹងរងការផាកពិន័យជិត ១ពាន់លានដុល្លារ ដោយអាជ្ញាធរចិន
ដោយ

ជាក់ស្ដែង តាម​ការ​រាយការណ៍​មួយ ដោយសារ​ព័ត៌មាន The Wall Street Journal បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ប្រឆាំង​នឹង​សេចក្ដី​ទុកចិត្ត​របស់​ចិន កំពុង​ពិចារណា​ដាក់​ពិន័យ​ក្រុមហ៊ុន​យក្ស​អា​លី​បា​បា ដល់​ទៅ​ជាង ៩៧៥ លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

បើសិនជា​ការ​ផា​ពិន័យ​នេះ ពិតជា​កើតឡើង​មែន​នោះ វា​នឹង​ក្លាយជា​ការ​ផាកពិន័យ​មួយ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្រុមហ៊ុន​ចិន​។ ស្រ​ដៀង​នឹង​ករណី​ក្រុមហ៊ុន អា​លី​បា​បា​នេះ​ដែរ កាលពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន ខ្វល​ខម ក៏​ធ្លាប់​បាន​ចំណាយ ៩៧៥​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​សេចក្ដី​ទុកចិត្ត ទាក់ទង​នឹង​ការ​អនុវត្ត​ប្រឆាំង​នឹង​ការ​ប្រកួតប្រជែង​ផង​ដែរ​។

កាលពី​ចុងឆ្នាំ​មុន និយ័ត​ករ​ចិន បាន​ចាប់ផ្ដើម​រឹត​បណ្ដឹង​លើ​ក្រុមហ៊ុន អា​លី​បា​បា និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នេះ គឺ Ant Group ផង​ដែរ​។ ក្រុមហ៊ុន Ant Group ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាត់​ទុក​ថា គឺជា​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ចិន​។

ការ​រាយ​ណ៍​របស់ The Wall Street Journal បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​មាន​ជំហរ​ទន់ភ្លន់​ទៅ​លើ​ក្រុមហ៊ុន​អា​លី​បា​បា​នៅ​គ្រា​ដំបូង ហើយ​មាន​ផ្ដល់​នូវ​ទីផ្សារ​ដ៏​សម្បើម​នៅ​ក្នុង​ប្រទេស​ចិន និង​ជា​ពិ​សេ​សេ​នៅ​ក្នុង​ចំណោម​វិនិយោគ​អន្តរជាតិ​នោះ ឥឡូវនេះ អាជ្ញាធរ​ចិន​បាន​និយាយ​ថា ក្រុមហ៊ុន​យក្ស​អា​លី​បា​បា ត្រូវ​តែ​ផ្ដាច់ខ្លួន​ចេញពី​ស្ថា​បិ​ក​របស់​ខ្លួន គឺ​លោក Jack Ma បើ​មិន​ដូច្នេះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ផលវិបាក​ដោយសារ​តែ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​រូប​នេះ​ជាក់​ជា​មិន​ខាន​ឡើយ​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រុមហ៊ុន​អា​លី​បា​បា មាន​សាច់ប្រាក់​ក៏​មិន​តិច​នោះ​ដែរ ដូច្នេះ​ការ​បង់ការ​ផាកពិន័យ​ប៉ុណ្ណឹង​មិន​ចោទ​ជា​បញ្ហា​ធំដុំ​អី​ប៉ុន្មាន​ទេ​។ យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត​ថា តើ​ការ​ផាកពិន័យ​នេះ អាច​នឹង​កើតឡើង​ដែរ​ទេ? ហើយ​ក្រុមហ៊ុន​អា​លី​បា​បា​នឹង​មានការ​ឆ្លើយ​តប​បែប​ណា​ដែរ ជុំវិញ​នឹង​បញ្ហា​ទាំង​អស់នេះ? 




អត្ថបទបន្ទាប់


អង្គការ OPEC បង្កើនការព្យាករពីកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១

ព័ត៌មាន
អង្គការប្រទេសនាំចេញប្រេង OPEC ថ្មីៗនេះ បានបង្កើនការព្យាកររបស់ខ្លួនទៅលើកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១។ ជាក់ស្ដែង នៅក្នុងរបាយការណ៍ប្រចាំខ...

ជំនួបប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំមហាអំណាចអាមេរិក-ចិនគ្រោងធ្វើឡើងនៅរដ្ឋអាឡាស្កាក្នុងសប្តាហ៍នេះ

ព័ត៌មាន
ជំនួបចរចារគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃ រដ្ឋការលោកចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក និង មន្ត្រីជាន់ខ្ពស់ចិន គ្រោងនឹងធ្វើឡើងនៅសប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ