វិស័យ ពាណិជ្ជកម្ម

មហាយក្សចិន សម្រេចផ្អាកឱ្យក្រុមហ៊ុនចិនថ្មីៗវិនិយោគនៅលើទឹកដីអាម៉េរិក


ទីភ្នាក់ងារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ប្រទេសចិន បានបញ្ឈប់ការអនុម័តឱ្យក្រុមហ៊ុនចិនថ្មីៗទៅបោះទុនវិនិយោគនៅសហរដ្ឋអាម៉េរិកជាបណ្តោះអាសន្ន ស្របពេលប្រទេសមហាអំណាចទាំងពីរកំពុងពាក់មុខយក្សដាក់គ្នាលើបញ្ហាពន្ធបដិការ ដែលផ្តើមដោយសហរដ្ឋអាម៉េរិក។ យ៉ាងណាក៏ដោយ ចិន និងសហរដ្ឋអាម៉េរិកកំពុងចរចាគ្នាលើបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបន្ធូរបន្ថយកម្តៅជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
វិស័យ ពាណិជ្ជកម្ម
ដោយ

រដ្ឋាភិបាលមូលដ្ឋាន អ្នករៀបចំផែនការសេដ្ឋកិច្ចរដ្ឋ គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ប្រទេសចិនបានអនុម័តឈប់អនុញ្ញាតឱ្យក្រុមហ៊ុនចិន ទៅបោះទុនវិនិយោគនៅលើទឹកដីសហរដ្ឋអាម៉េរិក ចំពេលប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។ បើតាមប្រភពដែលបានដឹងអំពីបញ្ហានេះ រដ្ឋាភិបាលចិន បានចាប់ផ្ដើមធ្វើបែបនេះតាំងពីខែមេសា មកម្ល៉េះ ពោលគឺបន្ទាប់សហរដ្ឋអាម៉េរិកប្រកាសពីការដាក់ពន្ធបដិការ។

ការវិនិយោគក្រៅប្រទេសរបស់ចិន កាលពីមុន ត្រូវបានរឹតបន្តឹងដោយសារការព្រួយបារម្ភអំពីរំហូរចេញមូលធន និងវិស័យដែលទីក្រុងប៉េកាំង ចាត់ទុកថា មានភាពរសើបដូចជាការផលិតអាវុធជាដើម។ ប៉ុន្តែការទប់ស្កាត់ចុងក្រោយនេះបានកើតឡើងនៅចំពេលទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរមានភាពតានតឹង ខណៈប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធខ្ពស់ដើម្បីនាំយកផលិតកម្មត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ។

ក្រុមហ៊ុនចិន ដែលមានការវិនិយោគនៅក្រៅប្រទេសក្រោម៣០០លានដុល្លារតម្រូវឱ្យដាក់ឯកសារជាមួយរដ្ឋបាលមូលដ្ឋានរបស់ពួកគេ ហើយជាធម្មតាមិនស្ថិតនៅក្រោមការយល់ព្រមពីថ្នាក់ជាតិទេ។ ទោះជាយ៉ាងណា រដ្ឋបាលថ្នាក់ខេត្តរបស់ចិន ក៏បានបញ្ឈប់ដំណើរការដាក់ពាក្យសុំផងដែរ។ ប្រភពខ្លះបាននិយាយថា គេនៅមិនទាន់ច្បាស់ទេថា តើរយៈពេលនៃការរឹតបន្តឹងលើការវិនិយោគសាជីវកម្មក្រៅប្រទេសនៅលើទឹកដីអាម៉េរិកនេះនឹងយូរប៉ុនណានោះទេ។

ក្រុមហ៊ុនដែលមានគម្រោងវិនិយោគក្រៅប្រទេស ដែលមានតម្លៃលើសពី៣០០លានដុល្លារ គឺតម្រូវឱ្យដាក់ពាក្យសុំការយល់ព្រមពីគណៈកម្មការ NDRC ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរដ្ឋនៃការផ្លាស់ប្តូរបរទេស ខណៈមន្ត្រីប្រឹក្សាយោបល់ម្នាក់បាននិយាយថា គម្រោងផលិតកម្មមួយចំនួនដែលកំពុងដំណើរការនៅអាម៉េរិក ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងជាថ្មី៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋបាលលោក ត្រាំ មានផែនការជួយគាំទ្រឧស្សាហកម្មរ៉ែកម្រអាម៉េរិក តាមរយៈការធានាលើតម្លៃ ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាយក្សចិន

ប្រភពច្បាស់ការបានទម្លាយប្រាប់សារព័ត៌មានធំៗថា មន្ត្រីកំពូលៗនៃរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់បណ្ដាក្រុមហ៊ុនរ៉ែកម្ររបស់សហរដ្ឋអាម៉េ…

ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ប្រកាសបញ្ឈប់ការហោះហើរ ក្រោយដំណើរការបាន២០ឆ្នាំ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោក ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានប្រកាសបញ្ឈប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសទាំងអស់របស់ខ្លួនចាប់តាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ