វិស័យអចលនទ្រព្យ

ចិន ចេញបម្រាមហាមឃាត់ការអភិវឌ្ឍលំនៅឋានថ្មីៗ ក្រោយបញ្ហាការផ្គត់ផ្គង់លើសតម្រូវកំពុងជាប់គាំងដោះស្រាយមិនទាន់ចេញ


មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនៅពេលនេះបានដាក់ចេញវិធានការថ្មី ដោយហាមឃាត់មិនឱ្យមានការអភិវឌ្ឍលំនៅឋានថ្មីៗក្នុងតំបន់មួយចំនួនក្នុងប្រទេសចិន ដើម្បីកាត់បន្ថយសារពើភណ្ឌ ឬស្តុកលំនៅឋានលក់មិនចេញ ដែលធ្វើឱ្យតម្លៃលំនៅឋាននៅក្នុងទីផ្សារអចលនទ្រព្យរបស់ខ្លួនធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វិស័យអចលនទ្រព្យ
ដោយ

​​វិធានការរឹតបន្តឹងថ្មីនេះហាមឃាត់អាជ្ញាធរមូលដ្ឋានចិន មិនឱ្យផ្ដល់សិទ្ធិប្រើប្រាស់ដីធ្លីដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងបណ្ដាទីក្រុងដែលមានស្តុកលំនៅឋានលក់មិនចេញ ខណៈដែលទីក្រុងទាំងនោះអាចនឹងត្រូវការពេលយ៉ាងតិច៣ឆ្នាំឯណោះទម្រាំបញ្ចេញស្តុកលំនៅឋានទាំងនោះអស់ ហើយបម្រាមនេះអនុវត្តលើជាង៤០%នៃទីក្រុងធំៗរបស់ចិន។

វិធានការថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំង ក្នុងការដោះស្រាយវិបត្តិអចលនទ្រព្យដាំក្បាលចុះ ដែលបានធ្វើឱ្យសន្ទុះកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន បង្អង់ល្បឿន។ រដ្ឋាភិបាលចិន កាលពីខែឧសភា បានដាក់ចេញកម្មវិធីមួយដោយបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានជួយប្រមូលទិញផ្ទះលក់មិនចេញ ធ្វើយ៉ាងណាទិញឱ្យបានក្នុងទំហំទឹកប្រាក់៦៩ពាន់លានដុល្លារអាម៉េរិក ដែលមួយភាគធំនៃទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះទទួលបានហិរញ្ញប្បទានពីធនាគារកណ្ដាលចិន។

ទោះជាយ៉ាងណា អ្នកជំនាញមើលឃើញថា កម្មវិធីខាងលើនេះមានទំហំតូចតាចពេកដែលមិនអាចដោះស្រាយវិបត្តិនេះបានឡើយ ខណៈដែលសារពើភណ្ឌលំនៅឋានដែលលក់មិនចេញបានកើនឡើងកាន់តែ​ច្រើនឡើងៗក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

ទន្ទឹមនេះ ក្រុមហ៊ុនមូលបត្រចិន ធានហ្វឹង សេកឃ្យូរីធី (Tianfeng Securities) បានប៉ាន់ប្រមាណថា រដ្ឋាភិបាលចិន ត្រូវការចាក់បញ្ចូលទុនយ៉ាងតិច១៣៨ពាន់លានដុល្លារអាម៉េរិក ដើម្បីអាចកាត់បន្ថយស្តុកលំនៅឋានដែលលក់មិនចេញឱ្យថយចុះមកនៅកម្រិតសមស្រប៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ហេតុអ្វីអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែជួបបញ្ហាប្រឈមខ្ពស់ ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល?

ខេត្តសៀមរាប ដែលជាខេត្តមានអាជីវកម្មទេសចរណ៍រងផលប៉ះពាល់ច្រើនជាងគេនៅអំឡុងវិបត្តិកូវីដ-១៩ ត្រូវបានក្រុមអ្នកជំនាញទេចរណ៍វាយតម្លៃថា មកទល់ពេលន…

ថៃ បានក្លាយជាទីផ្សារនាំចូលគ្រឿងសមុទ្រថ្មីដ៏ធំមួយរបស់ជប៉ុន បន្ទាប់ពីចិនបានផ្អាកនាំចូល

ក្រុមហ៊ុនចែកចាយអាហារសមុទ្ររបស់ជប៉ុន កំពុងប្រឹងប្រែងនាំចូលទៅកាន់ទីផ្សារថៃ ដែលកំពុងក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់អាហារសមុទ្ររបស់ជប៉ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ