អត្ថបទក្រុមហ៊ុន

«លើសពីពានរង្វាន់» អ្នកស្នេហាកីឡាបាល់ទាត់កម្ពុជាទទួលបានឱកាសដ៏កម្រ ដើម្បីទទួលបទពិសោធន៍ពីព្រឹត្តិការណ៍ FIFA World Cup™ Trophy Tour នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា


អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជារាប់ពាន់នាក់បាននាំគ្នាមកទទួលយកបទពិសោធន៍អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy” ជាមួយក្រុមហ៊ុន កូកា-កូឡា។ អ្នកចូលរួមពោរពេញទៅដោយក្តីរំភើប នៅពេលដែលពួកគេចូលរួមអបអរក្ដីស្រឡាញ់រួមគ្នាគេចំពោះកីឡា និងមិត្តភាពរបស់ពួកគេ។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការដាក់បង្ហាញពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour ដល់ពលរដ្ឋកម្ពុជានៅពហុកីឡដ្ឋានជាតិមរតកតេជោ

រាត្រី​ដ៏គួរឲ្យចងចាំសម្រាប់អ្នកសេ្នហា​កីឡាបាល់ទាត់

នៅ​រសៀល​ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់​ពាន់​នាក់​បាន​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុង​រាជធានី​ភ្នំពេញ ដោយ​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​ឱកាស​ដ៏កម្រ​បំផុត​មួយ​ក្នុង​ឆាក​ជីវិត ដើម្បី​ទស្សនា​ពានបាល់​ទាត់ពិភពលោកដើម។ ព្រឹត្តិការណ៍នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​​​ពាន​បាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour នាំ​មក​ជូន​ដោយ​​ក្រុមហ៊ុន កូកា-កូឡា ដោយនាំយក​ពាន​ដើម​​មកបង្ហាញ​ជូនទស្សនា​ដល់​​​អ្នក​សេ្នហា​វិស័យ​កីឡាបាល់ទាត់​ជុំវិញ​ពិភព​លោក និងផ្តល់​ជូន​​ពួកគេ​នូវ​បទពិសោធ​ដ៏​វិសេស​វិសាល​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​សម្រាប់​អ្នកគាំទ្រកីឡា។

អ្នកចូលរួម​ម្នាក់ម្នាក់ឈ្មោះ ខៃ ចន្ធូ ​​ដែលធ្វើ​ដំណើរ​​មក​តាំងពី​ព្រលឹម ដើម្បីរង់ចាំនៅខាង​ក្រៅ​កីឡដ្ឋាន បាន​ថ្លែងថា៖ «ខ្ញុំ​​មិន​អាចទប់​​អារម្មណ៍​រំភើប​​របស់​​ខ្ញុំ​​នៅ​ពេល​នេះ​បានទេ។ ខ្ញុំមាន​មិត្តពីរ​នាក់​ដែលពួកគេ​ក៏បាន​មក​ចូល​រួម​ផងដែរ។ ​ពួក​យើង​ទាំងអស់​គ្នា​​បានមើលកាប្រកួត​បាល់ទាត់ជា​មួយគ្នា​​តាំង​ពី​យើង​នៅ​ក្មេងៗ​ម្លេះ។ នេះ​នឹង​ក្លាយ​ជាពេលវេលា​ដ៏ល្អ​បំផុត​មួយ​ក្នុង​ឆាក​ជីវិត​របស់​យើង។»

ព្រឹត្តិការណ៍​ដ៏ពិសេស​នេះ​បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ការសម្តែង​ស្វាគមន៍​ដ៏កក្រើក​ពី​សំណាក់​អ្នក​​​វាយ​ស្គរ​បុរាណ​ខ្មែរ និងអ្នករាំរបាំអប្សរា ដែល​បង្កើត​បរិយាកាសបានជា​សប្បាយរីករាយ ខណៈ​ដែល​ពាន​បាល់ទាត់​ពិភព​លោក​ដើម ត្រូវបាន​ដាក់​បង្ហាញជា​ផ្លូវការ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។ ខ្សែរការពារ ធារី ចាន់ថាប៊ីន និង អ្នកចាំទីជម្រើសជាតិ លោក ស៊ូ យ៉ាទី ក៏បាន​ចូល​រួម​ជាមួយ​អ្នកគាំទ្រ​កីឡាបាល់​ទាត់​នៅពហុកីឡដ្ឋាន មរតកតេជោផងដែរ ដើម្បីចូល​រួមទស្សនា​ពាន​បាល់ទាត់​ពិភពលោក​ដើម​មួយ​នេះ។​

នៅ​ម៉ោង ៣​រសៀល ពេល​វេលាដែលទន្ទឹងរង់ចាំជាយូរមកហើយ​នោះបាន​មក​ដល់ ហើយ​អ្នកគាំទ្រ​ដែល​មាន​សំណាង ២ពាននាក់ អាច​ចូល​ទៅ​ជិត​ពាន​ដែលប្រទេសនីមួយៗចង់បានបំផុតក្នុង​ពិភពលោក។ ជា​និមិត្តរូបនៃ​​កីឡាបាល់ទាត់ ពានបាល់ទាត់ពិភពលោក​ដើម​បង្កប​ទៅ​ដោយ​ភាព​ជោគ​ជ័យ និង​មោទនភាព​ ដោយ​មានតែ​កីឡាករ​ឆ្នើមៗ​បំផុត​នៅក្នុងវិស័យ​កីឡាបាល់​ទាត់បាន​កាន់​ពាននេះនិង​មាន​​ប្រវត្តិ​ជា​ច្រើន​ទសវត្សរ៍​​នៅ​ក្នុង​ប្រវត្តិសាស្ត្រកីឡា។ ​ការមាន​​ឱកាសបាន​ឃើញ​និមិត្តរូប​កីឡា​ដ៏​ល្បី​​ជិតបំផុតបែប​នេះ​ គឺ​​ក្ដីជា​​សុបិន​​ពិត​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​គ្រប់​រូប​នៅ​ទូទាំង​ពិភពលោក។

យុវសិស្ស​​អាយុ ១៦ឆ្នាំ​ម្នាក់ឈ្មោះ ឡុង ប៊ុនរឿន ដែល​ជា​ប្រធានក្រុមបាល់ទាត់នៅវិទ្យាល័យមួយ បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឃើញ​ពាននេះ​ច្រើន​ដង​រួចមក​ហើយ​តាម​ទូរទស្សន៍។ វា​ពិត​ជា​អស្ចារ្យណាស់​ក្នុង​ការ​ឃើញ​ពាន​​ពិតនេះ​ដោយ​ភ្នែកផ្ទាល់របស់​ខ្ញុំ។ វា​​ជា​​បំណែក​​​នៃ​​ប្រវត្តិសាស្ត្រ​បាល់ទាត់ ខ្ញុំ​​ក៏​មិន​​អាច​​រក​​​ពាក្យ​មក​​ពណ៌នា​ពី​អារម្មណ៍​របស់​ខ្ញុំឱ្យ​​​ត្រូវទេ។ វា​​បាន​​ជំរុញចំណង់​​ចំណូល​ចិត្ត​​ឲ្យ​កាន់តែ​ស្រឡាញ់​​កីឡា​បាល់​ទាត់»។​ ដោយ​បានឃើញពានផ្ទាល់ភ្នែក អ្នក​ចូលរួម​ដែល​មាន​សំណាង​ទាំងអស់​ក៏មាន​ឱកាស​ថតរូប​ផ្លូវការ​ដោយ​ឈរ​​នៅក្បែរ​ពានដើម​ផងដែរ។ អ្នកគាំទ្រ​ជាច្រើ​ន​បា​ន​ចែក​រំលែក​បទពិសោធ​លើ​បណ្ដាញ​​សង្គម ដើម្បី​បង្ហាញ​​អារម្មណ៍​​រំភើប​របស់​ខ្លួន​ជាមួយ​អ្នក​ដទៃ។

ហាសថេក (hashtag) #BelievingIsMagic #TrophyTour #CocaColaKH បាន​ប្រមូលផ្តុំការជជែក និង​ការចែក​រំលែក​អំពីព្រឹតិ្តការណន៍នេះ​រាប់ពាន់​សារ​នៅ​លើ Facebook ​ជាថ្មីម្តង​ទៀត បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​កីឡាបាល់ទាត់។ ចំណង​​ជើង​​មួយ​​សរសេរ​​ថា​៖ «​សុបិនរបស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត! ពានបាល់ទាត់ពិភពលោក បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ការ​ចងចាំ​ដែល​មិន​អាចបំភ្លេចបាន! រក​បាន​មិត្តភក្តិ​ថ្មី​ល្អៗមួយ​ចំនួន​ផងដែរ គឺថា សប្បាយចិត្តណាស់!»។

ការកំណត់ស្តង់ដារថ្មីសម្រាប់ព្រឹត្តិការណ៍ផ្តល់​បទ​ពិសោធន៍

ទោះ​បី​អ្នក​មានសំណាង​ចូលរួម​ត្រឹមតែ ២​ពាន់នាក់​មាន​សិទ្ធិ​ផ្តាច់​មុខ​ថតរូប​ជា​មួយពាន​​ដើម​ក៏​​ដោយ ក៏​អ្នក​គាំទ្រ​ដទៃទៀត​ក៏​មិន​ទាន់​ខក​ចិត្ត​នៅ​ឡើយដែរ។ ការប្រគុំ​តន្ត្រី​ដែលបានរៀបចំធ្វើឡើង​បន្ទាប់​ពីការ​បើកបង្ហាញ​ពាន​ បាន​បើក​ស្វាគមន៍​​សាធារណជនទូទៅ​ជាមួយ​នឹង​ការសម្ដែង​ពី DJ និង​សិល្បករ​សិល្បការ​នី​ក្នុង​ស្រុក​ល្បីៗ​ផង​ដែរ​ដូចជា លោក ឡាយ ប៊ុនឡេង និង កញ្ញា Mina ជាដើម។

ពោពេញដោយ​ភាព​រំជើប​រំជួល​នៅ​ពាសពេញ​​ពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលពលរដ្ឋកម្ពុជា បាន​ចូល​រួម​ក្នុងសកម្មភាពដទៃទៀតដែល​នាំ​មក​ជូន​​ដោយ​ក្រុមហ៊ុន កូកា-កូឡា ដូចជា​ការ​ថត​រូប​ជា​មួយ​អេក្រង់​ពណ៌បៃតង សាលកិត្តិនាម​របស់​ក្រុមហ៊ុន កូកា-កូឡា និង​មាន​ហ្គេម​ជា​ច្រើន​ទៀត​ដោយមាន​ ឱកាស​ឈ្នះរង្វាន់​ផងដែរ។ អាហារ​និងអាហារ​សម្រន់​ជាច្រើន​មាន​លក់​នៅ​ស្តង់​លក់​ចំណី​​អាហា ក៏​ដូចជា​ភេសជ្ជៈ​ត្រជាក់​ស្រស់ស្រាយ​​​នៅ​ទីតាំងបញ្ជរ​លក់​របស់​ កូកា-កូឡា ផងដែរ។

ការ​ដាក់​បង្ហាញ​ពានបាល់ទាត់ពិភពលោក​បានបញ្ចប់នៅពេល​រសៀល ប៉ុន្តែ​អ្នក​ចូល​រួមរាប់​ពាន់​នាក់​បាន​បន្ត​លេង​កម្សាន្ត​នៅពហុកីឡដ្ឋានមរតកតេជោរហូតដល់យប់ជ្រៅ ដើម្បី​រីករាយ​ជា​មួយការប្រគុំតន្ត្រីផ្សាយ​បន្ត​ផ្ទាល់ ចំណីអាហារ និង ភេសជ្ជៈនានា ហើយ​ក៏ចូល​រួមលេង​ហ្គេម​ផ្សង​សំណាងផងដែរ។ អ្នកស្រលាញ់កីឡាបាល់ទាត់ យូរឆ្នាំមកហើយម្នាក់​ឈ្មោះ បែន ពុទ្ធីរិទ្ធ បាន​យក​កូន​ប្រុស​អាយុ ៥ឆ្នាំម្នាក់​ ទៅ​ចូលរួមព្រឹត្តិការណ៍នោះ​បានចែករំលែកបទពិសោធន៍ថា៖ «ទោះបីខ្ញុំមិន​មាន​សំណាង​​បាន​​ថត​រូប​ជា​មួយ​ពាន​ក៏ដោយ ក៏ខ្ញុំ​បាន​សប្បាយ​រីករាយជា​មួយ​កូនរបស់​ខ្ញុំដែរ។ វា​មិន​ញឹកញាប់​ទេ​ដែល​យើង​អាច​ទទួលបាន​ភាព​រីករាយ​​នៅក្នុងបរិយាកាសពិធី អបអរបែបនេះ។ កូន​ប្រុស​​ខ្ញុំ​ច្បាស់​ជា​ធំ​ឡើងក្លាយ​ជា​អ្នក​គាំទ្រ​​បាល់ទាត់មិនខាន!»។ អ្នក​ទស្សនា​ជា​ច្រើនផ្សេងទៀត​បាន​ចែករំលែក​អារម្មណ៍​ស្រដៀងៗគ្នានេះ​ដែរ រួមជាមួយ​នឹង​ក្តី​សង្ឃឹម​ថា កម្ពុជា​នឹង​ស្ថិត​ក្នុងបញ្ជី​សម្រាប់​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​​ពាន​បាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour ឆ្នាំ ២០២៦ ម្ដងទៀតផងដែរ។

ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ក្នុង​ការកំណត់ស្តង់ដារថ្មី​សម្រាប់​កម្មវិធីកីឡាដែលផ្តោតលើអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្រៅពីនាំយកពាន ជានិមិត្តរូបបាល់ទាត់​ដល់អ្នកគាំទ្រនៅកម្ពុជា ព្រឹត្តិការណ៍​ដំណើរទេសចរណ៍ពានបាល់ទាត់ពិភលោក​នេះ “FIFA World Cup™ Trophy Tour” ក៏បាន​ផ្តល់​ទម្រង់​ថ្មី​ៗ​នៃសកម្មភាពអតិថិជន និង​បង្កើតឱកាសពិសេសសម្រាប់ ពលរដ្ឋ​​ក្នុងស្រុក​ដើម្បីទទួលបាន​ភាព​រីករាយ ផ្សារ​ភ្ជាប់ទំនាក់ទំនង និងអបអរសាទរ​ការ​ប្រកួត​ដ៏អស្ចារ្យជាមួយគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU ចង់ពឹងអ៊ីស្រាអែលឲ្យជួយ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការនាំចូលថាមពលពីរុស្ស៊ី

ព័ត៌មាន
ពេលនេះសហភាពអឺរ៉ុបកំពុងតែសំឡឹងឃើញប្រទេសអ៊ីស្រាអែល ដើម្បីជួយប្លុកនេះ ក្នុងការកាត់បន្ថយការពឹងផ្អែកទាំងស្រុង លើការនាំចូលថាមពលពីរុស្ស៊ី ក្រ…

ស្រាបៀរ Heineken® នាំមកជូននូវការប្រគំតន្ដ្រី Raveground ព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិកដ៏ធំបំផុតរបស់កម្ពុជា បានត្រលប់មកវិញ និងសន្យាផ្ដល់ជូននូវបទពិសោធដ៏ប្លែកអស្ចារ្យ!

ព័ត៌មាន
បន្ទាប់​ពីអវត្តមានអស់​រយៈ​ពេល​ពីរ​ឆ្នាំកន្លងមកនេះ ការប្រគំតន្រ្ដី Raveground ​នឹង​ត្រលប់​មក​វិញ​ជាមួយ​នឹងស្រាបៀរ Heineken® ហើយនឹងផ្ដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ