បន្លែឡើងថ្លៃខ្លាំងលើសតម្លៃសាច់ជ្រូក

បន្លែឡើងថ្លៃខ្លាំងលើសតម្លៃសាច់ជ្រូក បង្កក្តីបារម្ភដល់ពលរដ្ឋចិនស្របពេលស្បៀងអាហារពិភពលោកក៏ឡើងថ្លៃដែរ


ដោយសារតែភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតាកាលពីចុងខែកញ្ញានិងដើមខែតុលានេះ នៅភាគខាងជើងនៃប្រទេសចិន ដោយបានជន់លិចដំណាំបន្លែ ក្នុងខេត្តសានតុង (Shandong) ដែលជាខេត្តដាំដុះបន្លែបង្កាដ៏ធំរបស់ចិន។
បន្លែឡើងថ្លៃខ្លាំងលើសតម្លៃសាច់ជ្រូក

តាម​ប្រភព​កសិករ​ចិន នៅ​ខេត្ត​ដដែល​នេះ​បាន​ឲ្យ​រ៉​យ​ទ័​រ​ដឹង​ថា ស្ទើរតែ​ទាំងអស់​នៃ​ផលដំណាំ​ត្រូវ​ទឹក​ជន​លិច ហើយ​ពេល​ទឹក​ស្រក​ទៅ​វិញ ដំណាំ​ទាំងអស់​ត្រូវ​រលួយ​ងាប់ ស្ទើរតែ​គ្មាន​អ្វី​ប្រមូល​ផល​ទាល់តែ​សោះ​។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់ ហើយ​តម្លៃ​បន្លែ​នៅ​ក្នុង​ខេត្ត​សាន​តុង បាន​ហក់​ឡើង​ខ្លាំង រហូត​ថ្លៃ​ជាង​តម្លៃ​របស់​សាច់សត្វ ដូច​ជា​សាច់​ជ្រូក​ទៅ​ទៀត​។ រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​ថា តម្លៃ​បន្លែ​លក់ដុំ​ជា​មធ្យម បាន​កើនឡើង​ជិត​៤០% ចាប់តាំងពី​ខែ​មុន​មក​។

អាជ្ញាធរ​បាន​ព្រមាន​ថា តម្លៃ​អាច​នឹង​កើនឡើង​បន្ថែម​ទៀត​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ ដោយសារ​តែ​អាជ្ញា​ធរមាន​គម្រោង​នាំ​យក​ការ​ផ្គត់ផ្គង់​បន្លែ​ពី​ខេត្ត​ភាគ​ខាងត្បូង​មក​វិញ ដែល​ត្រូវ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​ខ្ពស់​។

គួរ​ជម្រាប​ថា ការ​កើនឡើង​នេះ ស្រប​ពេល​កំពុង​មាន​កំណើន​អតិផរណា​ក្នុង​ទីផ្សារ​ចិន និង​គួប​ផ្សំ​តម្លៃ​ស្បៀងអាហារ​ពិភពលោក​កំពុង​ឡើងថ្លៃ​ផង​ដែរ​។ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ស្រប​ពេល​ដែល​ពួក​គេ មាន​បំណង​ធានា​ការ​ផ្គត់ផ្គង់​ស្បៀង​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​មុន​រដូវរងា​ចូល​មក​ដល់​។

សូម​ជម្រាប​ថា បើ​យោង​តាម​អង្គការសហប្រជាជាតិ ស្បៀងអាហារ និង​កសិកម្ម ហៅ​កាត់​ថា អេ​ហ្វ អេស អូ (FAO) តម្លៃ​ស្បៀងអាហារ បាន​ឡើងថ្លៃ​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ នៅ​ទូ​ទាំង​ពិភពលោក បើ​គិត​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ  ពោល​គឺ​បាន​កើនឡើង ប្រមាណ​ជា ៤០% បោះ​គិត​នៅ​ក្នុង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ជា​កម្រិត​ឡើង​ខ្ពស់​ខ្លាំង​បំផុត បើ​គិត​ពី​ខែកញ្ញា​ឆ្នាំ ២០១១​មក​។

បញ្ហា​នេះ វា​នឹង​បង្កើន​ការ​លំបាក ដល់​ជីវភាព​របស់​ប្រជាជន ជា​ពិសេស​នៅ​តាម​ប្រទេស​ក្រីក្រ ហើយ​ជាង​នេះ​ទៀត វា​អាច​រុញច្រាន ឲ្យ​កើត​ទៅ​បញ្ហា​អ​ស្ថិរភាព អសន្តិសុខ ចលាចល​ក្នុង​សង្គម​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅដើមខែធ្នូឆ្នាំនេះ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន នៅតែមានតួលេខឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់ជាងគេបន្ទាប់ពីថៃ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ ប៉ុន្ដែ ក្រោយពេ…

ពិតជា​អស្ចារ្យ ! តែ​ប៉ុន្មាន​ថ្ងៃ​សោះ KHQR របស់​អេស៊ីលីដា មាន​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​ពី​ស្ថាប័ននានា

ព័ត៌មាន
បន្ទាប់ពីធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រើប្រាស់នូវសេវាទូទាត់តាម «KHQR» មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែមានអតិថិជនរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ