វិស័យ ពាណិជ្ជកម្ម

ចិន ប្រកែកថា ខ្លួនមិនបានបង្កបញ្ហាសេដ្ឋកិច្ចដល់អឺរ៉ុប តែអឺរ៉ុបជំរុញឱ្យចិន បញ្ឈប់ការអនុវត្តពាណិជ្ជកម្មមិនត្រឹមត្រូ


មហាយក្សចិន នៅថ្ងៃទី៣ ខែកក្កដា បានបដិសេធថា ខ្លួនមិនបានបង្កបញ្ហាសេដ្ឋកិច្ចដល់សហភាពអឺរ៉ុប នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុប ជំរុញឱ្យប្រទេសចិន បញ្ឈប់ការអនុវត្តពាណិជ្ជកម្មមិនត្រឹមត្រូវ រួមទាំងការកំណត់លើការនាំចេញរ៉ែកម្ររបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យ ពាណិជ្ជកម្ម
ដោយ

បន្ទាប់ពីចរចាជាយុទ្ធសាស្ត្រនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់លោកស្រី កាចា កាឡាស់ (Kaja Kallas) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប និងជាអនុប្រធានគណៈកម្មការអឺរ៉ុបថា បញ្ហាប្រឈមនានារបស់អឺរ៉ុប មិនមែនបណ្តាលមកពីប្រទេសចិន នោះឡើយ ហើយថា ភាគីទាំងពីរគួរតែដោះស្រាយការខ្វែងគំនិតគ្នានេះតាមរយៈកិច្ចសហប្រតិបត្តិការ គឺមិនមែនតាមរយៈការប្រឈមមុខដាក់គ្នានោះទេ។

សហភាពអឺរ៉ុប ដែលប្រឈមនឹងឱនភាពពាណិជ្ជកម្មរហូតដល់ទៅជាង៣៥៨ពាន់លានដុល្លារអាម៉េរិក ជាមួយប្រទេសចិន ក្នុងឆ្នាំ២០២៤ កន្លងទៅ ចោទប្រកាន់ក្រុងប៉េកាំង ថា បាននាំចេញរថយន្តអគ្គិសនីដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលចិន ក្នុងចំនួនច្រើនលើសលប់ធ្វើឱ្យជោរជន់ពេញទីផ្សារសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុប បានដាក់ពន្ធគយរហូតដល់៤៥,៣% លើម៉ូឌែលរថយន្តមួយចំនួន។

ទីក្រុងប្រ៊ុចសែល ក៏បានជំរុញឱ្យប្រទេសចិន ដកការកំណត់ការនាំចេញរ៉ែកម្រដែលមានសារសំខាន់សម្រាប់ការផលិតបច្ចេកវិទ្យាផងដែរ។ លោកស្រី Kaja Kallas ក៏បានចោទប្រកាន់ដែរថា ប្រទេសចិន បានជួយប្រទេសរុស្ស៊ី ធ្វើសង្គ្រាមដោយប្រយោលតាមរយៈការបញ្ជូនទំនិញប្រើប្រាស់សម្រាប់គោលបំណងយោធា ហើយបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការជួយគាំទ្របែបនេះជាបន្ទាន់។

ជាការឆ្លើយតបប្រទេសចិន អះអាងថា ខ្លួនបានលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ហើយបានរិះគន់របបគាំពារនិយមតាមបែបផែនរបស់សហរដ្ឋអាម៉េរិក។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាផងដែរ ហើយបានបញ្ជាក់គោលជំហរផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរម្សាយសព្វាវុធនុយក្លេអ៊ែ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អេស៊ីលីដា ដាក់ឱ្យដំណើរការជាផ្លូវការ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូដរវាងកម្ពុជា និង ជប៉ុន តាមរយៈ អេស៊ីលីដាស៊ូភើអេប

ធនាគារ អេស៊ីលីដា នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ បានប្រកាសជាផ្លូវការថា ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានរៀបចំពិធីដាក់ឱ្យដំ…

ហុងកុង កំពុងដណ្ដើមយកតំណែងពីទីផ្សារភាគហ៊ុន Nasdaq និង ញ៉ូវយ៉ក ក្នុងនាមជាគោលដៅបោះផ្សាយ IPO ដ៏ធំបំផុតរបស់ពិភពលោក

ទីផ្សារបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង ឬទីផ្សារ IPO របស់ហុងកុង កំពុងមានសម្ទុះហក់ឡើងខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដែលអាចឈានទៅដល់ការដណ្ដើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ