Advertisement
និស្សិតគ្មាន​ការងារ​ធ្វើនៅវៀតណាម

តើ​វៀតណាម​ដោះស្រាយ​​បញ្ហា​និស្សិត​គ្មាន​ការងារធ្វើ​យ៉ាងដូចម្ដេច?


ប្រទេស​វៀតណាម​កំពុង​ប្រឈម​នឹង​បញ្ហា​និស្សិត​កាន់​តែ​ច្រើន​ឡើង ដែល​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ​នានា ហើយ​គ្មាន​ការងារ​ធ្វើ។ ឥឡូវនេះ ក្រសួង​ការងារ​វៀតណាម​បង្កើត​​គម្រោង​មួយ ដើម្បី​បញ្ជូន​និស្សិត​គ្មាន​ការងារ​ធ្វើ​ទៅធ្វើការនៅ​ក្រៅ​ប្រទេស។
និស្សិត​វៀតណាម​ថតរូប​ជុំគ្នា​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​របស់​ខ្លួន។ រូបភាព៖ pixabay.com
ដោយ
Advertisement

បើ​តាម​គម្រោងដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន VN Express ពីឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥ វៀតណាម​នឹងចំណាយ​ថវិកា​ជាង ៥៧លាន​ដុល្លារ ដើម្បី​បញ្ជូន​និស្សិត​គ្មាន​ការងារ​ធ្វើ ៥ម៉ឺន ៤ពាន់នាក់ ទៅធ្វើការនៅ​ក្រៅប្រទេស។

គម្រោង​នេះ​ចែកចេញជា​ពីរ​ដំណាក់កាល គឺ​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ ជា​ដំណាក់កាល​ទី១ រដ្ឋាភិបាល​វៀតណាម​នឹង​បញ្ជូន​ពលករ ១ម៉ឺន ៤ពាន់ ៧រយនាក់ ទៅធ្វើការនៅ​ប្រទេស​អាល្លឺម៉ង់ ១.៥០០នាក់​ទៅ​ជប៉ុន និង ១.៨០០នាក់​ទៅ​កូរ៉េ​ខាងត្បូង។ 

ពលករ​ទាំងនេះ​ នឹង​ធ្វើការ​នៅ​ក្នុង​វិស័យ​គិលានុប្បដ្ឋាយិកា អេឡិចត្រូនិក វិស្វកម្ម ទូរគមនាគមន៍ បច្ចេកវិទ្យាផ្នែក​រូបវិទ្យា និង​ជីវវិទ្យា និង​ខ្លះ​ទៀត ទៅធ្វើការជា​មេ​ចុង​ភៅ​នៅ​តាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ។ 

ដំណាក់កាលទី២ ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ វៀតណាម​នឹង​បញ្ជូន​ពលករ​ ៣ម៉ឺន ៩ពាន់​នាក់​ទៀត ទៅកាន់​ប្រទេស​ទាំងបី​ខាង​លើ​ បន្ថែម​លើ​ទីផ្សារ​ការងារ​នៅ​ក្នុង​អាស៊ាន និង​អារ៉ាប់រួម។ ពលករ​ទាំង​នេះ នឹងធ្វើការ​ក្នុង​វិស័យ​កែ​សម្ផស្ស សេវា​ភោជនីយដ្ឋាន និង​សណ្ឋាគារ និង​សំណង់។

ទិន្នន័យ​ផ្លូវការរប​ស់​វៀតណាមបង្ហាញថា គិតត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ វៀតណាម​មាន​និស្សិត​គ្មាន​ការងារ​ធ្វើ ៣សែន ២ម៉ឺន ៦ពាន់​នាក់ ដែលសុទ្ធតែ​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ សកលវិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ។ 

ស្របពេល​ដែល​បញ្ជូន​ពលករ​ចេញ​ទៅក្រៅ​ប្រទេស វៀតណាម​ក៏​មាន​បញ្ហា​ខ្វះ​ពលករ​ជំនាញ​នៅ​ក្នុងស្រុក​របស់​ខ្លួន​ដែរ ដែលបញ្ហា​នេះ ត្រូវ​គេ​គិតថា ជា​កត្តា​បន្ទច់​បង្អាក់​កំណើន​សេដ្ឋកិច្ច និង​វិនិយោគ​បរទេស៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹង​ទេ​ថា បច្ចុប្បន្ន ជន​ជាតិ​ចិន​ប៉ុន្មាន​នាក់​កំពុង​រក​ស៊ី​នៅ​ស្រុក​ខ្មែរ?

ព័ត៌មាន
ប្រទេស​ចិន​មិន​ត្រឹម​តែ​ជា​សម្ពន្ធ​មិត្ត​ដ៏​ស្អិត​ល្មួត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្ដែ​ក៏​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ផ...

ដំណោះ​ស្រាយ​៣​ចំណុច បន្ទាន់​ចំពោះ​បញ្ហា​ដំឡូង​មី​ធ្លាក់​ថ្លៃ

ព័ត៌មាន
បច្ចុប្បន្ន​នេះ ដំឡូង​មី​១​តោន​លក់​បាន​តម្លៃ​១១០​ដុល្លារ ខណៈ​ដែល​ឆ្នាំ​ទៅ​មិញ​១​តោន​មាន​តម្លៃ​១៧០​ដុល្លារ។ នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ