សេដ្ឋកិច្ចចិន

សេដ្ឋកិច្ចចិនបង្ហាញពីសន្ទុះងើបឡើងវិញ ខណៈខែឧសភាប្រាក់ចំណេញសហគ្រាសរដ្ឋកើនឡើងដល់ទៅជាង២៥០%


សេដ្ឋកិច្ចចិន បានបង្ហាញពីសញ្ញាស្ទុះងើបឡើងវិញគួរឲ្យចាប់អារម្មណ៍កាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីបានទទួលរងផលប៉ះពាល់យ៉ាងដំណំដោយសារតែមេរោគរាតត្បាតកូវីដ-១៩។ យ៉ាងណាមិញ នៅក្នុងឧសភាកន្លងទៅនេះ ប្រាក់ចំណេញរបស់សហគ្រាសរដ្ឋចិន បានហក់ឡើងដល់ទៅជាង២៥០% ធៀបនឹងខែមេសា។ នេះបើតាមសេចក្ដីរាយការណ៍មួយ ដោយបណ្ដាញសារព័ត៌មានចិន។
សេដ្ឋកិច្ចបង្ហាញពីសន្ទុះងើបឡើងវិញ ខណៈខែឧសភាប្រាក់ចំណេញសហគ្រាសរដ្ឋកើនឡើងដល់ទៅជាង២៥០%
ដោយ

ទិន្នន័យ​ចុងក្រោយ​មួយ​ពីក្រសួង​ហិរញ្ញវត្ថុចិន បាន​បង្ហាញ​ថា អត្រា​ធ្លាក់ចុះ​នៃ​សូចនាករ​សំខាន់ៗ​សម្រាប់​ក្រុមហ៊ុន​រដ្ឋ ចាប់ពីខែ​មករា ដល់ខែឧសភា ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុននេះ ឃើញថា បានចាប់ផ្ដើម​ចុះទាបមកវិញ ដោយសារតែ​ចិន​បាន​ងើបឡើងពី​សេដ្ឋកិច្ច​ចុះអន់ថយ មិនធ្លាប់មាន​បណ្ដាលមកពី​ការឆ្លងរាលដាល​នៃមេរោគ​កូវីដ-១៩នោះ។

ក្នុង​ខែឧសភា ប្រាក់ចំណូលសរុប​របស់សហគ្រាសរដ្ឋចិន បានកើនឡើង​ឡើង ៤% ធៀបនឹងខែមេសា និងមានការកើនឡើង​ដល់ទៅ ៩៨,៦% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ទោះបីជា ខែឧសភា ប្រាក់ចំណូល​សហគ្រាសរដ្ឋចិន មានការកើនឡើង​ខ្ពស់ក៏ដោយ ប៉ុន្ដែ បើមើលលើ​រយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២០នេះ គឺប្រាក់ចំណូល​មានតែ ប្រមាណជាង ៣ទ្រីលាន​ដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជិត​៨% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ការចំណាយ​លើប្រតិបត្តិការ​សរុប​ចាប់ពីខែ​មករា ដល់ខែ​ឧសភា គឺមានរហូតដល់​ប្រមាណ​ជិត​២២ ទ្រីលានយ័ន ធ្លាក់ចុះប្រមាណ ៥% ធៀបនឹង​រយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន។

យ៉ាងណាក៏ដោយចុះ សម្រាប់តែឧសភា ប្រាក់ចំណេញសរុប​របស់​សហគ្រាសរដ្ឋចិន បាន​ហក់​កើនឡើងខ្ពស់​ជាង​២៥០% ដែលវា​បានបង្ហាញយ៉ាងច្បាស់ថា សេដ្ឋកិច្ច​ចិន​ចាប់ផ្ដើម​ងើបឡើងវិញ​ជាបណ្ដើរៗហើយ។

ប៉ុន្ដែ បើមើលទៅលើ​៥ខែដំបូងនៅឆ្នាំ២០២០ ឃើញថា បញ្ហាការរីករាលដាល​នៃកូវីដ-១៩ បានធ្វើ​ឲ្យប្រាក់ចំណេញ​សហគ្រាសរដ្ឋធ្លាក់ចុះ ជិត​៥៣% ធៀបនឹង​៥ខែ​កាលពីឆ្នាំ២០១៩ ដោយមាន​ប្រាក់ចំណេញ​ប្រមាណជាង​៦៦៣ ពាន់លានយ័ន។ រីឯ​ប្រាក់ចំណេញសុទ្ធ​នៅក្នុងខែឧសភានេះ បានកើនឡើងដល់ទៅ ៤១៥% ធៀបនឹង​ខែមេសា។ ប៉ុន្ដែ បើមើលទៅលើ​៥ខែនៅឆ្នាំនេះ ប្រាក់ចំណេញសុទ្ធ មានប្រមាណជិត ៤០០ពាន់លាន​យ័ន ធ្លាក់ចុះដល៉ទៅជិត​៦២% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៩។

គួរបញ្ជាក់ថា បើទោះបីជា​មានស្ថានភាព​ជួបនឹងការរីករាលដាលកូវីដ-១៩ និង​ការ​ជួបប្រទះ​នូវ​ឥទ្ធិពល​នៃវិបត្តិសេដ្ឋកិច្ច​ក៏ដោយ ប៉ុន្ដែ​សម្រាប់​ប្រទេសចិន នៅឆ្នាំ​នេះ​ត្រូវបាន​ព្យាករថា នឹងនៅតែរក្សាបាន​សេដ្ឋកិច្ច​ក្នុងអត្រាកំណើន​វិជ្ជមាន​មិនមាន​ការធ្លាក់នោះទេ ស្របពេលដែល​ប្រទេស​ជាច្រើន​នៅអាស៊ី រួមទាំងអាមេរិក និងអឺរ៉ុប កំពុងប្រឈម​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច ពោគឺមានអត្រាសេដ្ឋកិច្ច​អវិជ្ជមាន (ដក)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្ម​ជាច្រើន​នៅ​វៀតណាម​ផ្អាក​ដំណើរការ​និង​ប្រកាស​ក្ស័យធន

ព័ត៌មាន
ប្រទេស​វៀតណាម ត្រូវ​បាន​អ្នក​ជំនាញ និង​អង្គការ​អន្តរជាតិ​ជាច្រើន ព្យាករថា វៀតណាម​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​បាន​ល្អ​ជាង​គេ ក្នុង​ចំណោម​ប…

កម្ពុជានាំចេញអង្ករបានជិត ៤០ម៉ឺនតោន កើនឡើងជាង ៤១% នៅពាក់កណ្ដាលឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជាពិភពលោកកំពុងមានភាពជ្រួលច្របល់នឹងបញ្ហារីករាលដាលនៃកូវីដ-១៩ក្ដី ប៉ុន្ដែ ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល ៦ខែ នៃឆ្នាំ២០២០នេះ គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ