កោះតៃវ៉ាន់

ចិន ផ្ទុះកំហឹងក្ដៅដូចបាយពុះ ក្រោយជប៉ុន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅទស្សនកិច្ចកោះតៃវ៉ាន់


ចិន ឆេះដុំកាន់ខ្លាំង និងបានដាក់ពាក្យបណ្ដឹងការទូត ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះប្រទេសជប៉ុន ក្រោយមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសនេះ បានធ្វើដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅថ្ងៃទី ២២ ខែធ្នូនេះ នៅចំពេលដែលចំណងការទូតរវាងទីក្រុងប៉េកាំង និងតូក្យូ កំពុងតានតឹងកាន់តែខ្លាំងឡើងនៅមួយរយៈចុងក្រោយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNA។
កោះតៃវ៉ាន់
ដោយ

លោក លីន ជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ២២ ខែធ្នូ បានចេញមកប្រតិកម្មខ្លាំងៗចំពោះប្រទេសជប៉ុន ដោយបានលើកឡើងថា «ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ហើយបានដាក់ពាក្យបណ្តឹងការទូតប្រឆាំងជាមួយភាគីជប៉ុនយ៉ាងពេញទំហឹង» ដោយជំរុញឲ្យជប៉ុន «ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីកំហុសរបស់ខ្លួន»។

ការចេញមកពន្លះជប៉ុនចំៗពីសំណាក់អ្នកនាំពាក្យក្រសួងការបរទេសចិននេះ បានកើតឡើង ក្រោយពេលដែល មេដឹកនាំកោះតៃវ៉ាន់លោក ឡៃ ឈីងតេ បានបើកទ្វារទទួល លោក កូអ៊ីឈី ហាហ្គីយូដា (Koichi Hagiuda) អគ្គលេខាធិការស្តីទីរបស់គណបក្ស LDP នៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងតៃប៉ិ នៅថ្ងៃចន្ទនេះ ហើយបានជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងទីក្រុងតៃប៉ិ និងទីក្រុងតូក្យូ ដើម្បីជួយរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញវឌ្ឍនភាព«ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហ»។

លោក ឡៃ បាននិយាយថា លោកសង្ឃឹមថា ភាគីទាំងពីរ តៃវ៉ាន់ និងជប៉ុន នឹង «ចាប់ដៃគ្នា រក្សាសាមគ្គីភាព និងគាំទ្រគ្នាទៅវិញទៅមក» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងយុទ្ធសាស្ត្រជាតិ ភាពជាដៃគូក្នុងតំបន់ សន្តិសុខសេដ្ឋកិច្ច និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ លោកបានជំរុញឱ្យភាគីទាំង «ឈរជាមួយគ្នា ដើម្បីកុំឲ្យត្រូវគេរើសអើង »។

ដំណើរទស្សនកិច្ចរបស់លោក Hagiuda បានកើតឡើងនៅពេលដែលទំនាក់ទំនងការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានលើកឡើងកាលពីខែមុនថា ការវាយប្រហារដោយសម្មតិកម្មរបស់ចិនលើកោះតៃវ៉ាន់អាចបង្កឱ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ៕




អត្ថបទបន្ទាប់


ពិភពលោកកំពុងបារម្ភលោកដូណាល់ត្រាំ ប្រើវិធានការពន្ធគយដើរអុកឡុកពាណិជ្ជកម្មពិភពលោកបន្តទៀត

ពិភពលោកបារម្ភលោកដូណាល់ត្រាំ ប្រើវិធានការពន្ធគយដើរអុកឡុកពាណិជ្ជកម្មពិភពលោកបន្តទៀត ខណៈឆ្នាំ២០២៥ ដែលនឹងត្រូវបិទបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ