វៀតណាមជប៉ុនបារម្ភវត្តមានចិននៅសមុទ្រចិន

មេដឹកនាំវៀតណាមសម្តែងការព្រួយបារម្ភពីឥទ្ធិពលចិននៅតំបន់សមុទ្រចិនខាងត្បូង


ថ្នាក់ដឹកនាំវៀតណាម បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញសកម្មភាព និងឥទ្ធិពលរបស់ ចិន ដែលកំពុងបង្កភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង និងខាងកើត។ ការសម្តែងក្តីបារម្ភដូចនេះ ធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំប្រទេសវៀតណាម បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅក្នុងទឹកដីប្រទេសជប៉ុន ជាទីដែលភាគីទាំងពីរបានជួបពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះបញ្ហាទាក់ទងនឹងឥទ្ធិពលមហាអំណាចចិនក៏ត្រូវបានគេលើកយកមកពិភាក្សាដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
លោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស្សីដា ក្នុងពិភាក្សាការងារ នៅប្រទេសជប៉ុន នាល្ងាចថ្ងៃពុធទី២៤វិច្ឆិកា

លោក ផា​ម មី​ញ​ជី​ញ នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ប្រទេស​ជប៉ុន នា​ល្ងាច​ថ្ងៃ​ពុធ​ទី​២៤​វិច្ឆិកា បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ហ្វូ​មី​អូ គី​ស្សី​ដា ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​។ ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា លើ​វិស័យ​នានា ដែល​ឈាន​ទៅ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជប៉ុន​បាន​ឯកភាព​ថា នឹង​នាំ​ចេញ​គ្រឿង​សព្វាវុធ​សម្រាប់​ការពារ​ជាតិ​បន្ថែម​ទៀត ដូច​ជា​នាវា​សម្រាប់​កងទ័ពជើងទឹក ទៅ​ឲ្យ​ប្រទេស​វៀតណាម​។ ទន្ទឹម​នឹង​នេះ បញ្ហា​ប្រទេស​ចិន​ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​នេះ លើកយក​មក​ដាក់​លើ​តុ​ពិភាក្សា​ផង​ដែរ​។

សម្រាប់​ជប៉ុន ជម្លោះ​ជាមួយ​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត​នៃ​វិវាទ​ប្រជុំ​កោះ​សេន​កា​គុ នៅ​តែ​ជា​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​។

ដោយឡែក​ថ្នាក់ដឹកនាំ​វៀតណាម លោក ផា​មមី​ញ ជី​ញ បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​វត្តមាន​ចិន ដែល​កំពុង​សាងសង់ កោះ​សិប្បនិម្មិត​ធំ​ៗ យក​ធ្វើ​ជា​មូលដ្ឋាន​យោធា​របស់​ខ្លួន ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ 

យ៉ាងណាមិញ ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​វៀតណាម ពិសេស​ក្នុង​វិស័យ​យោធា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ពី​ការ​រួម​កម្លាំង​គ្នា​បន្ថែម ដើម្បី​ទប់ទល់​ជាមួយ​ប្រទេស​ចិន​។ ជាក់ស្តែង កាលពី​ខែកញ្ញា​កន្លង​ទៅ ក្រុង​តូ​ក្យូ និង​ក្រុង​ហានូយ ទើបបាន​ចុះហត្ថលេខា លើក​កិច្ចព្រមព្រៀង​ទិញ​សព្វាវុធ​ជាមួយ​គ្នា ដែល​នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន បង្កើន​ការ​នាំ​ចេញ អាវុធ​មក​ឲ្យ​វៀតណាម ពិសេស​គឹ​សព្វាវុធ ផ្នែក​កងទ័ពជើងទឹក​តែ​ម្តង​។ បន្ថែម​ពីលើ​នេះ នៅ​ថ្ងៃ​ពុធ​ដដែល ថ្នាក់ដឹកនាំ​ជប៉ុន បាន​សន្យា​ថា​នឹង​ពង្រីក​ការ​នាំ​ចេញ​អាវុធ​ទៅ​វៀតណាម​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​។

សូម​ជម្រាប​ថា នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចំនួន​៤​ថ្ងៃ​រួច​មក​ហើយ ចាប់តាំងពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យបច្ចេកវិទ្យារបស់ចិនបាននិងកំពុងជួបបញ្ហាអ្វីខ្លះ ហើយគេត្រូវយកចិត្តទុកដាក់ដោះស្រាយអ្វីខ្លះនៅឆ្នាំ២០២២?

ព័ត៌មាន
វិស័យបច្ចេកវិទ្យារបស់ប្រទេសចិនមានដំណើរទៅមុខ យ៉ាងលំបាកលំបិននៅស្ទើរតែពេញមួយឆ្នាំ២០២១នេះ ដោយសារតែបទប្បញ្ញត្តិថ្មីត្រូវបានរឹតបន្តឹងពីរដ្ឋអ...

បារាំងថា មិនមានផែនការបិទប្រទេសជាថ្មីទៀតនោះទេ ប៉ុន្ដែនឹងដាក់ចេញវិធានការរឹតបន្ដឹងជាងមុន

ព័ត៌មាន
ប្រទេសបារាំងនឹងប្រកាសវិធានការទប់ស្កាត់កូវីដ-១៩ ថ្មី ខណៈដែលអត្រាឆ្លងថ្មីកើនឡើងនៅទូទាំងប្រទេស ប៉ុន្តែបារាំងមិនមានផែនការបិទខ្ទប់ប្រទេសជា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ