សេដ្ឋកិច្ចចិន

ក្នុង​ចំណោមបណ្តាប្រទេស G20 ចិនជាប្រទេសដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អជាងគេ


អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OECD បានបង្ហាញឲ្យដឹងថា ប្រទេសចិន គឺជាប្រទេសតែមួយគត់ នៅក្នុងចំណោមក្រុមប្រទេស G20 ដែលរក្សាបាននូវកំណើន GDP នៅក្នុងត្រីមាសទី ២ និងត្រីមាសទី ៣ នៅឆ្នាំ ២០២០នេះ ខណៈបណ្តាប្រទេសដទៃ កំពុងមានការថមថយចុះ ដោយសារតែវិបត្តិមេរោគកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ចំណោមបណ្តាប្រទេស G20 ចិនជាប្រទេសដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អជាងគេ
ដោយ

អង្គការ OECD បានគូស​បញ្ជាក់​ទៀតថា ​GDP​ របស់​ក្រុម​ប្រទេស G20 ​គឺមាន​កំណើន​ដល់ទៅ​ ៨% នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ២០២០នេះ ក៏ប៉ុន្តែ​ដោយសារតែ​មាន​ការធ្លាក់ចុះ​ច្រើន នៅក្នុង​ត្រីមាស​ទី ២ កន្លងទៅ ធ្វើឲ្យ​កំណើន​នេះ គឺទាប​ជាង ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ ដល់ទៅ ២ពិន្ទុ។

GDP របស់​ប្រទេស​ឥណ្ឌា មានសន្ទុះ​កើនឡើង​ខ្លាំង​ជាងគេ ដែលកាល​ពីត្រី​មាសទី ២ ធ្លាក់ចុះ ២៥% ប៉ុន្តែនៅ​ត្រីមាសទី ៣ ស្ទុះឡើងវិញ​ដល់​ទៅ ២១%។

GDP ​របស់​បណ្តាប្រទេស ដែលមាន​សន្ទុះកើនឡើងវិញ នៅក្នុងត្រីមាសទី ៣ រួមមាន​ប្រទេស​បារាំង អ៊ីតាលី អង់គ្លេស កាណាដា តួកគីជាដើម។

ជារួម GDP​ របស់ក្រុម​ប្រទេស ​G20​ គឺស្ថិតនៅ​ក្នុង​កម្រិត​មួយ​ទាបជាង ពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩​កន្លងទៅ ចំនួន​២ពិន្ទុ ហើយ​ក្នុងនោះ​ប្រទេសចិន ធ្វើបាន​ល្អ​ជាងគេ ដែលអាច​សម្រេច​បាន​កំណើន ៥% ក្នុងត្រីមាស​ទី​២ និង ៤% បន្ថែម​ទៀត​ក្នុងត្រីមាសទី ៣៕

None



អត្ថបទបន្ទាប់


គយ សម្រេចពន្យារពេលអនុវត្តការកំណត់សុពលភាពថ្មីនៃឯកសារតម្លៃគិតពន្ធ

អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានសាទរចំពោះការសម្រេចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការសម្រេចពន្យាពេលអនុវត្តការកំណត់សុពល…

វិស័យទេសចរណ៍ថៃអាចនឹងបាត់បង់ជាង ៥០០លានដុល្លារ សម្រាប់ការចំណាយអំឡុងពេលឈប់សម្រាកឆ្លងឆ្នាំសកល

សេដ្ឋកិច្ចវិទូថៃ បានធ្វើការប៉ាន់ប្រមាណថា រលកទី ២ នៃមេរោគឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃ អាចនឹងធ្វើឲ្យការចំណាយរបស់ប្រជាពលរដ្ឋថៃ អំឡុងពេលឈប់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ