វិស័យទេសចរណ៍

ចិន ដាក់ចេញទិដ្ឋាការអាស៊ាន ដើម្បីស្រូបទាញភ្ញៀវទេសចរ តើទិដ្ឋាការនេះលក្ខណៈពិសេសយ៉ាងណា?


ក្រសួងការបរទេសចិន បានលើកឡើងថា ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឱ្យបានកាន់តែច្រើន មហាយក្សចិន បានដាក់ចេញកម្មវិធី«ទិដ្ឋាការអាស៊ាន» (ASEAN visa) ពិសេស ដែលអាចចេញចូលបានច្រើនដងសម្រាប់ធុរជនមកពីប្រទេសអាស៊ានទាំង១០ បូករួមទាំងទីម័រខាងកើត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។ តើទិដ្ឋាការអាស៊ានមានលក្ខណៈពិសេសបែបណា?
វិស័យទេសចរណ៍
ដោយ

មហាយក្សចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ បានដាក់ចេញនូវកម្មវិធីទិដ្ឋាការអាស៊ានពិសេស ដែលអាចចេញចូលបានច្រើនដងសម្រាប់ធុរជនមកពីប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។ ពេលនេះ អ្នកធ្វើដំណើរដែលជាធុរជនរួមជាមួយប្តីប្រពន្ធ និងកូនៗរបស់ពួកគេដែលមកពីប្រទេសទាំង១១ខាងលើនេះ អាចស្នើសុំទិដ្ឋាការអាស៊ាន ដើម្បីទៅលេងប្រទេសចិន បានហើយ។ ទិដ្ឋាការអាស៊ាននេះ អនុញ្ញាតឱ្យភ្ញៀវទេសចរជាធុរជនចេញចូលប្រទេសចិន បានច្រើនដងក្នុងរយៈពេល៥ឆ្នាំ ដោយការស្នាក់នៅក្នុងមួយលើកៗមានរយៈពេលរហូតដល់ទៅ១៨០ថ្ងៃ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា កម្មវិធីទិដ្ឋាការអាស៊ាននេះ មានគោលបំណងសម្រួលដល់ការធ្វើដំណើរឆ្លងដែនក្នុងតំបន់ ជាពិសេសធុរជនមកពីប្រទេសទាំង១១ខាងលើ ដែលត្រូវចេញចូលប្រទេសចិនញឹកញាប់។

កម្មមវីធីទិដ្ឋាការអាស៊ានថ្មីនេះ ត្រូវបានដាក់ចេញបន្ថែមពីលើកិច្ចព្រមព្រៀងធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ដែលមានស្រាប់ដែលប្រទេសចិន មានជាមួយប្រទេសនានា ក្នុងតំបន់រួមមាន សិង្ហបុរី ថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្នពលរដ្ឋសិង្ហបុរី និងពលរដ្ឋចិន អាចធ្វើដំណើរចេញចូលប្រទេសទាំងពីរបានដោយមិនចាំបាច់មានទិដ្ឋាការក្នុងរយៈពេល៣០ថ្ងៃ ក្រោមកិច្ចព្រមព្រៀងដែលបានចូលជាធរមានកាលពីខែកុម្ភៈ ឆ្នាំមុន។ ហើយអ្នកធ្វើដំណើរមកពីម៉ាឡេស៊ី និងថៃ ក៏អាចចេញចូលប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការស្រដៀងគ្នាដែរ។

កម្មវិធីទិដ្ឋាការឡានឆាង-មេគង្គ ដែលប្រទេសចិន បានដាក់ចេញនៅខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ដល់ទិដ្ឋាការពិសេសដល់អ្នកដំណើរជាធុរជនមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលអាចចេញចូលប្រទេសចិនបានច្រើនដងក្នុងរយៈពេល៥ឆ្នាំជាមួយនឹងការស្នាក់ក្នុងមួយលើកៗរហូតដល់១៨០ថ្ងៃ។ ជាការពិតណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមកពីទូទាំងពិភពលោកឱ្យបានកាន់តែច្រើន ប្រទេសចិន បានបង្កើនកិច្ចព្រមព្រៀងធ្វើដំណើរដោយគ្មានទិដ្ឋាការជាមួយប្រទេសជាច្រើន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជប៉ុន បង្កើនការនាំចូលអង្ករពីថៃ និងវៀតណាម ដើម្បីទប់ទល់នឹងការឡើងថ្លៃអង្ករ

ប្រទេសជប៉ុន ដែលកំពុងជួបបញ្ហាទីផ្សារអង្ករ បានបង្កើនការនាំចូលអង្ករពីប្រទេសវៀតណាម និងថៃ ដែលជាប្រភពផ្គត់ផ្គង់អង្ករមានតម្លៃសមរម្យរបស់ខ្លួន។ ក្រុ…

ការរឹតបន្តឹងរ៉ែកម្ររបស់ចិន ធ្វើឱ្យជាប់គាំងដំណើរការផលិតគ្រឿងបន្លាស់រថយន្តនៅអឺរ៉ុប

សមាគមអ្នកផ្គត់ផ្គង់រថយន្តអឺរ៉ុប (CLEPA) បានអះអាងថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តមួយចំនួននៅអឺរ៉ុប បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ