នាំចេញនាំចូលវៀតណាម

វៀតណាម សម្រេចបានអតិរេកពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ


គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ប្រទេសវៀតណាម សម្រេចបាននូវ អតិរេកពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារអាមេរិក ដោយសារតែ វិនិយោគិនក្នុងស្រុក បានសម្រុកនាំចេញផលិតផលជាង ៧៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម រំពឹងនាំចេញគ្រឿងសមុទ្រតម្លៃជាង ៣.៥00 លានដុល្លារ ក្នុងឆ្នាំ ២០១៩នេះ (www.vietnamnet.vn)
ដោយ

ការិយាល័យស្ថិតិទូទៅវៀតណាម​បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១១ខែនេះ​ ទំហំពាណិជ្ជកម្មវៀតណាម សម្រេចបាន​ប្រមាណ ៤៧៣​ពាន់លាន​ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញ​មានជាង ២៤១ពាន់លានដុល្លារអាមេរិក និងការនាំចូល​មកវិញ មានប្រមាណ ២៣២ពាន់​លានដុល្លារអាមេរិក។

លោក ង្វៀន ប៊ិច ឡាម ប្រធានការិយាល័យ​ស្ថិតិទូទៅវៀតណាម នៃក្រសួងផែនការ និងវិនិយោគ​វៀតណាម បានគូសបញ្ជាក់ថា កំណើននៃការ​នាំចេញនេះ កើតឡើងដោយសារ នាយករដ្ឋមន្រ្តី​វៀតណាម បានសម្រេចនូវការងារ​សំខាន់ៗជាច្រើន រួមមាន ការរៀបចំសន្និសីទ​តំបន់សេដ្ឋកិច្ច​ពិសេស​ចំនួន ៤ វេទិកាសេដ្ឋកិច្ច និងការពង្រឹងគុណភាព​ការងារ។

បើតាមក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូស​បញ្ជាក់ថា អត្រាពន្ធ ប្រមាណ ៩៨% ត្រូវបានលុបចោល ដែលវាជា​ឱកាស​សម្រាប់​អាជីវកម្មនីមួយៗ អាចជំរុញ​ផលិតកម្ម និងពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ។

មើលទៅលើ ការនាំចេញ​របស់វៀតណាម វិញ ឃើញថា អ្នកវិនិយោគ​ក្នុងស្រុក​វៀតណាមផ្ទាល់ ដែលបាន​នាំចេញ​ផលិតផលជាង ៧៤ពាន់លានដុល្លារ ស្មើនឹង ៣១ភាគរយនៃ ការនាំចេញ​សរុប ខណៈដែល ក្រុមហ៊ុន​វិនិយោគ​ដោយបរទេស សម្រេចបាន​ការនាំចេញ ១៦៦ពាន់លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ ៦៩%។

ការនាំចេញសំខាន់ៗ​របស់វៀតណាម ដែលមាន​ចំណូល​លើស ១០ពាន់លាន​ដុល្លារ រួមមាន ទូរស័ព្ទ និងគ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ វាយនភណ្ឌ និងស្បែកជើង។

សហរដ្ឋអាមេរិក នៅតែជា ទីផ្សារនាំចេញធំជាងគេ​បំផុត​របស់​វៀតណាម ដែលបាន​ចំណាយ ​៥៥ពាន់​លានដុល្លារអាមេរិក​ ទិញទំនិញមកពី វៀតណាម​ ហើយ​សហភាពអឺរ៉ុប ឈរលំដាប់ទី ២ នាំចូលប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ពីវៀតណាម និង ចិន មានប្រមាណ​៣៧ពាន់លាន​ដុល្លារអាមេរិក។

ដោយឡែក ប្រទេសចិន ឈរលើកំពូលតារាងវិញ ក្នុងការផ្គត់ផ្គង់ទៅឲ្យ​ វៀតណាម ដែលមានទំហំ​ទឹកប្រាក់ ៦៨ពាន់លាន​ដុល្លារអាមេរិក កើនឡើងប្រមាណ ១៥ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

សូមបន្ថែមថា កូរ៉េខាងត្បូង ក៏ជាដៃគូពាណិជ្ជកម្ម​ដ៏សំខាន់​មួយ​របស់វៀតណាម ដែលបានទិញ​ទំនិញ​ប្រមាណ ៤៣ពាន់លានដុល្លារ​អាមេរិក ពីវៀតណាម រីឯ បណ្តាប្រទេស​ក្នុងអាស៊ាន បានទិញប្រមាណ​ ២៩ពាន់លានដុល្លារ​អាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះពាណិជ្ជកម្មរវាង អាមេរិក និងចិន អាចនឹងអូសបន្លាយពេលកាន់តែយូរដល់ឆ្នាំ ២០២០

ព័ត៌មាន
ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន អាចនឹងអូសបន្លាយពេល កាន់តែយូរទៀតហើយ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរ…

ក្រុមហ៊ុនអាកាសចរណ៍ហុងកុង នឹងរៀបចំបើកប្រាក់ខែជូនបុគ្គលិក ក្រោយពីខកខានបើកតាមការកំណត់

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ហុងកុង បានខកខានក្នុងការបើកប្រាក់ខែជូនបុគ្គលិករបស់ខ្លួន ទាន់ពេលវេលា សម្រាប់ខែវិច្ឆិកាកន្លងទៅនេះ។ ក្នុងនោះ មានបុគ្គលិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ