បច្ចេកវិទ្យាសព្វាវុធ

ចិននាំមុខគេខាងបច្ចេកវិទ្យាផលិតសព្វាវុធល្បឿនលឿនជាងសំឡេងនៅក្នុងពិភពលោក

ប្រទេសចិន បាននាំមុខគេនៅលើពិភពលោកក្នុងការអភិវឌ្ឍ សាកល្បង និងដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង ដោយមានប្រៀបលើប្រទេសរុស្ស៊ីទៅទៀត។ ចំណែកសហរដ្ឋអាម៉េរិក ដែលបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ទាប់រហូតដល់១២ពាន់លានដុល្លារ នៅមិនទាន់អាចផលិតអាវុធប្រភេទនេះបានសូម្បីតែមួយគ្រាប់នៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព៌ត៌មានធំៗជាច្រើន។
បច្ចេកវិទ្យាសព្វាវុធ
ដោយ

លោក ជេហ្វឺរី ម៉េកខូមីក (Jeffery McCormick) អ្នកវិភាគជាន់ខ្ពស់របស់សហអាម៉េរិកខាងស៊ើបការណ៍សម្ងាត់លើវិស័យការពារជាតិ បានប្រាប់សភាកាលពីថ្ងៃអង្គារ សប្ដាហ៍មុនថា ចិនឥឡូវនេះមានឃ្លាំងអាវុធល្បឿនលឿនជាងសំឡេង៥ដង ឈានមុខគេនៅលើពិភពលោក ដែលអាចបាញ់ដល់គោលដៅនៅលើទឹកដីសហរដ្ឋអាម៉េ​រិក និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ​ និងក្បាលគ្រាប់ធម្មតាថែមទៀតផង។

អ្នកវិភាគជាន់ខ្ពស់រូបននេះបានបន្ថែមថា សមិទ្ធផលទាំងនេះកើតចេញពីការខិតខំរយៈពេលពីរទសវត្សរ៍មកហើយរបស់ទីក្រុងប៉េកាំង ក្នុងការជំរុញការអភិវឌ្ឍយ៉ាងខ្លាំងនូវបច្ចេកវិទ្យា និងសមត្ថភាពផលិតអាវុធនុយក្លេអ៊ែ​ និងមិនមែននុយក្លេអ៊ែ​របស់ខ្លួន តាមរយៈការវិនិយោគដ៏ខ្លាំងក្លា និងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍ ការសាកល្បង និងការដាក់ឱ្យប្រើប្រាស់​​​​អាវុធប្រភេទនេះ។

មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាម៉េរិកខ្លះទៀតបានប្រាប់សភានៅពេលនោះថា ប្រទេសរុស្ស៊ីក៏បានដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេងចំនួន៣ប្រភេទបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែ​ និងបាញ់អាវុធប្រភេទនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជនស៊ីវិលនៅអ៊ុយក្រែនផងដែរ។

ការផលិតបាននូវអាវុធដ៏ទំនើបនេះបានជំរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សហរដ្ឋអាម៉េរិក បានស្ថិតនៅពីក្រោយគូបដិបក្ខដ៏មានឥទ្ធិពលបំផុតទាំងពីររបស់ខ្លួននៅក្នុងបរិបទ​ដ៏សំខាន់នៃការប្រណាំងប្រជែងសព្វាវុធទំនើបៗ។ សព្វាវុធដ៏ទំនើបដែលអាចធ្វើដំណើរលឿនជាងសំឡេង៥ដងនេះ បានធ្វើឱ្យប្រព័ន្ធការពារដែលមានស្រាប់ពិបាកនឹងតាមស្ទាក់ចាប់អាវុធប្រភេទនេះយ៉ាងខ្លាំងបំផុត។

លោក ម៉េកខូមីក បាននិយាយថា មីស៊ីលល្បឿនលឿនជាងសំឡេងដ៍សាហាវបំផុតរបស់ចិន គឺម៉ាក DF 17 ដែលត្រូវបានដាក់ពង្រាយក្នុងឆ្នាំ២០២០ ហើយមីស៊ីលនេះអាចធ្វើដំណើរបានចម្ងាយយ៉ាងតិចជិត១,៦០០គីឡូម៉ែត្រ ពោលគឺវាអាចបាញ់ដល់មូលដ្ឋានទ័ពអាម៉េរិក និងទ្រព្យសម្បត្តិកងនាវារបស់អាម៉េ​រិក​ នៅសមុទ្រប៉ាស៊ីហ្វិកខាងលិចតែម្ដង។

ចាប់តាំងពីឆ្នាំ២០១៤មក យោធាចិន បានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងឆ្លងទ្វីបជាច្រើនប្រភេទរួមទាំងការសាកល្បងមីស៊ីលលឿនជាងសំឡេងតាមគន្លងគោចរផងដែរ។ លោក ម៉េកខូមីក បាននិយាយថា ការវិនិយោគរបស់ចិននឹងអាចជំរុញឱ្យប្រទេសនេះដាក់ពង្រាយកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងជាច្រើនស្របតាមផែនការរបស់ខ្លួនក្នុងការកសាង«កម្លាំងគ្រាប់រ៉ុក្កែតដ៏រឹងមាំ និងមានទំនើបកម្ម»នាពេលអនាគត៕

អត្ថបទ៖ សុខ ជា

None

អត្ថបទបន្ទាប់

តើស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាមានសញ្ញាងើបឡើងវិញឬនៅ ហើយអ្វីជាឱកាសសម្រាប់អ្នកវិនិយោគអចលនទ្រព្យនៅពេលនេះ?

អ្នកឧកញ៉ា លីហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យ និងសំណង់កម្ពុជា បានធ្លាក់មកនៅក្នុងសភាពទ្រឹង ដោយសារឥទ្ធ…

រុស្ស៊ី អនុម័តច្បាប់មួយឱ្យប្រើប្រាស់ទ្រព្យសកម្មហិរញ្ញវត្ថុឌីជីថល DFA សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ

ប្រទេសរុស្ស៊ី ដែលជាសមាជិកស្ថាបនិកដ៏សំខាន់មួយនៃប្លុកប្រទេស BRICS កំពុងប្រើគ្រប់មធ្យោបាយ ដើម្បីគេចពីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ធ្វើយ៉ាងណាកា…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ