អចលនទ្រព្យ

តើស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាមានសញ្ញាងើបឡើងវិញឬនៅ ហើយអ្វីជាឱកាសសម្រាប់អ្នកវិនិយោគអចលនទ្រព្យនៅពេលនេះ?


អ្នកឧកញ៉ា លីហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា វិស័យអចលនទ្រព្យ និងសំណង់កម្ពុជា បានធ្លាក់មកនៅក្នុងសភាពទ្រឹង ដោយសារឥទ្ធិពលនៃវិបត្តិផ្សេងៗ ដែលបានកើតមាននៅលើសកលោក។ តែយ៉ាងណា ស្ថិតក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ អ្នកជំនាញរូបនេះវាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជា កំពុងមានសញ្ញារើបឡើងវិញ ហើយនៅក្នុងស្ថានភាពពេលនេះ វាក៏ជាឱកាសល្អសម្រាប់អ្នកមានលុយក្នុងការវិនិយោគផងដែរ។
អចលនទ្រព្យ
ដោយ

ក្នុងកិច្ចសម្ភាស​ជាមួយសារព័ត៌មានខេមបូណូមីស អ្នកឧកញ៉ា លីហួរ មហាសេដ្ឋីអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅតំបន់អាស៊ានជារួម បាននិងកំពុងចាប់ផ្តើមមានសញ្ញាណវិជ្ជមានងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងប្រទេសសិង្ហបុរី និងថៃ តែម្តង។ យ៉ាងណាមិញ សម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាវិញ ត្រូវបានអ្នកឧកញ៉ា លីហួរ ​បានអះអាងដែរថា ក៏កំពុងរើបឡើងវិញជាបណ្តើរៗឡើងវិញផងដែរ។

​បើតាមអ្នកឧកញ៉ា លី ហួរ វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលនេះ និងតទៅមុខទៀត គឺនៅតែមានឱកាសច្រើនសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដ្បិតថា កម្ពុជានៅមានទីតាំងធំទូលាយសម្រាប់ការអភិវឌ្ឍក្នុងវិស័យនេះ នៅក្នុងរយៈពេលវែងបន្តទៀត។ តែយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ វាគឺជាឱកាសល្អ និងសមស្របសម្រាប់អ្នកមានលុយក្នុងការវិនិយោគលើអចលនទ្រព្យ ពីព្រោះថា តម្លៃអចលនទ្រព្យកំពុងមានតម្លៃសមរម្យ និងមានជម្រើសច្រើនសម្រាប់ជ្រើសរើសទីតាំងល្អៗ។

​សូមជម្រាបថា ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៤នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុន ក្រោយរំពឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទទួលបានវិនិយោគិនបរទេសចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យសក្កានុពលមួយចំនួនផងដែរ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញពាក់ព័ន្ធនឹងស្វែងរកយុទ្ធសាស្រ្តរក្សាលំនឹងតម្លៃផ្លែស្វាយ ដែលកំពុងចុះថោក

ព័ត៌មាន
បើមិនមានការប្រែប្រួលទេ អ្នកជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត គ្រោងជួបពិភ…

ចិននាំមុខគេខាងបច្ចេកវិទ្យាផលិតសព្វាវុធល្បឿនលឿនជាងសំឡេងនៅក្នុងពិភពលោក

ព័ត៌មាន
ប្រទេសចិន បាននាំមុខគេនៅលើពិភពលោកក្នុងការអភិវឌ្ឍ សាកល្បង និងដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង ដោយមានប្រៀបលើប្រទេសរុស្ស៊ីទៅទៀត។ ចំណែកសហរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ