វិស័យ ពាណិជ្ជកម្ម

ចិន ចេញមុខប្រឆាំងនឹងការដាក់ពន្ធដោយអយុត្តិធម៌លើប្រទេសនានារបស់អាម៉េរិក


ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១០ ខែក្កដា ថា សហរដ្ឋអាម៉េរិក បានដាក់ពន្ធ៣៥% លើប្រទេសកាណាដា ដោយចាប់ផ្ដើមអនុវត្តចាប់ពីខែសីហា តទៅ ហើយសម្លឹងដាក់ពន្ធចន្លោះពី១៥%ទៅ២០% លើប្រទេសជាដៃគូពាណិជញ្ជកម្មភាគច្រើនផ្សេងទៀត ។ ការដាក់ពន្ធនេះ បានធ្វើឱ្យមហាយក្សចិន នៅមិនស្ងៀមហើយបានចេញមុខប្រឆាំងនឹងពន្ធគយដែលសហរដ្ឋអាម៉េរិក បានដាក់លើប្រទេសនានា យ៉ាងអយុត្តិធម៌ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យ ពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសតាមរយៈលិខិតមួយច្បាប់ដែលបានបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់លោកថា ចាប់ពីថ្ងៃទី១ ខែសីហា តទៅ លោកនឹងដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកាណាដា ពីអត្រា២៥% ឈានដល់៣៥% ហើយបានព្រមានថា លោកអាចនឹងដំឡើងពន្ធខ្ពស់ជាងនេះបន្ថែមទៀត ប្រសិនបើកាណាដា ហ៊ានប្រឆាំងតបតវិញ។ ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម X ថា រដ្ឋាភិបាលរបស់លោកនឹងបន្តការពារកម្មករ និងអាជីវកម្មនានារបស់កាណាដា អំឡុងពេលចរចាជាមួយសហរដ្ឋអាម៉េរិក។

លោក ដូណាល់ ត្រាំ បានរិះគន់ប្រទេសកាណាដា ដែលអនុញ្ញាតឱ្យថ្នាំសំយោគអាភៀនហ្វេនតានីល (Fentanyl) ដ៏គ្រោះថ្នាក់ហូរចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក និងចំពោះរបាំងពាណិជ្ជកម្មរបស់កាណាដា ដែលប៉ះពាល់ដល់កសិករអាម៉េរិក ជាពិសេសរបាំងពាណិជ្ជកម្មក្នុងវិស័យទឹកដោះគោ។ លោក ត្រាំ បានចាត់ទុកគម្លាតពាណិជ្ជកម្មជាមួយប្រទេសកាណាដា ជាហានិភ័យដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក។

ទន្ទឹមនេះ មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនប្រឆាំងនឹងការយកពន្ធមិនសមហេតុផលណាមួយដែលដាក់ដោយសហរដ្ឋអាម៉េរិក។ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ថា មហាយក្សចិន ប្រឆាំងនឹងពន្ធមិនសមហេតុផលនៅពេលលោកត្រូវបានសួរអំពីពន្ធចុងក្រោយ ដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដា លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយថ្មីៗចាប់ពី២៥% ដល់៤០% លើប្រទេសចំនួន១៤ ក្នុងនោះ មីយ៉ាន់ម៉ា និងឡាវ រងគំនាបពន្ធ៤០%, កម្ពុជា និងថៃ ៣៦%, បង់ក្លាដែស៣៥%, ឥណ្ឌូនេស៊ី៣២%, អាហ្វ្រិកខាងត្បូង ៣០%, ម៉ាឡេស៊ី២៥%, កូរ៉េខាងត្បូង ២៥% និងជប៉ុន ២៥%។

ដោយឡែក សម្រាប់ប្រទេសវៀតណាម ដ្បិតមិនមានក្នុងបញ្ជីថ្មីនេះយ៉ាងណាក្ដី ក៏កាលពីពេលថ្មីៗនេះ សហរដ្ឋអាម៉េរិក បានយល់ព្រមបញ្ចុះពន្ធលើទំនិញវៀតណាម ពី៤៦% មកត្រឹម២០% ប៉ុណ្ណោះ ដែលជាជោគជ័យដ៏ធំមួយសម្រាប់ប្រទេសក្បែរខាងកម្ពុជា មួយនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


បង់ក្លាដែស ដែលជាគូប្រជែងរបស់កម្ពុជា កំពុងព្រួយបារម្ភចំពោះបញ្ហាពន្ធគយ ក្រោយខ្លួនគ្មានសន្លឹកបៀក្នុងការចរចាជាមួយអាម៉េរិក

ប្រទេសបង់ក្លាដេស ដែលជាគូប្រជែងដ៏ធំមួយរបស់កម្ពុជា លើការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ បានបង្ហាញក្ដីបារម្ភជាខ្លាំងចំពោះការដំឡើងពន្ធគយបដ…

ចិន ដាក់ចេញវិធានការផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនណា ដែលផ្តល់ការងារធ្វើដល់យុវជន

អាជ្ញាធរចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាស្ថិរភាពការងារ និងរក្សាស្ថិរភាពប្រាក់ចំណូលគ្រួសារ ក្រោយសម្ពាធទីផ្សារការងារនៅតែបន្តកើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ